ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត​ខ្សែភ្លើង​ឆក់​ត្រី ឆក់​ហើយ​ទុក​ចោល​មិន​ផ្តាច់​ភ្លើង​វិញ ក្មេង​ៗ​កាន់​លេង​ឆក់​ស្លា.ប់​ម្នាក់

9 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ កុមា​រាអាយុ​៣​ឆ្នាំ​ម្នាក់បាន​ស្លា.ប់​ពេល​ក្រុម​គ្រួសារ​ដឹក​ដល់​មន្ទីរពេទ្យ ដោយសារ​​ឆក់​ខ្សែ​ភ្លើង​ដែល​គេ​តយ​ក​ទៅ​ឆក់​ត្រី ហើយ​ភ្លេច​ដក​ឌុ​យ​ភ្លើង​ចេញ​វិញ​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​២​រសៀល

ខេត្ត​ព្រៃវែង ៖ កុមា​រាអាយុ​៣​ឆ្នាំ​ម្នាក់បាន​ស្លាប់​ពេល​ក្រុម​គ្រួសារ​ដឹក​ដល់​មន្ទីរពេទ្យ ដោយសារ​​ឆក់​ខ្សែ​ភ្លើង​ដែល​គេ​តយ​ក​ទៅ​ឆក់​ត្រី ហើយ​ភ្លេច​ដក​ឌុ​យ​ភ្លើង​ចេញ​វិញ​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២៩ ​ធ្នូ ២០១៤ នៅ​ចំណុច​ក្បែរ​មាត់​ស្រះ​ខាងកើត​ផ្ទះ​របស់​គេ​ចំងាយ​៥០​ម៉ែត្រ​។

កុមា​រារង​គ្រោះ​ខាងលើ​​មាន ឈ្មោះ ហុ​ន ភ​ក្រា អាយុ​៣​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឩ​ត្តម ឃុំព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង ​។ ​ប្រភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៨ ​ធ្នូ ឈ្មោះ លត ឌី អាយុ​២៦​ឆ្នាំ​ ដែល​ជា​អ្នក​ជិតខាង​គ្នា​ជាមួយ​គ្រួសារ​កុមា​រារង​គ្រោះ បាន​ត​ខ្សែភ្លើង​ចេញពីផ្ទះ​ម្តាយក្មេក​របស់​គេ ដោយ​ពង្រាយ​ខ្សែ​ទំលាក់​នឹង​ដីអូស​ទៅ​កាន់​មាត់​ស្រះ​ខាងក្រោយ​ផ្ទះ ដើម្បីឆក់​ត្រី ក្រោយ​ពី​ឆក់​ត្រី​រួច​ហើយ​បាន​ទុក​ឩ​បករ​ណ៍ឆក់​ត្រី​ និង​ខ្សែភ្លើង​ចោល ដោយ​មិន​បាន​ដក​ឌុ​យ​ភ្លើង និង​ប្រមូល​ខ្សែភ្លើង​ទុក​វិញ​នោះ​ទេ​។

រហូត​ដល់​ស្អែក​ឡើង​ម៉ោង​ជិត​២រសៀល មាន​ក្មេង​ៗ៤-៥​នាក់​បាន​ដើរទៅ​លេង​ក្បែ​រមាត់​ស្រះ​នោះ ហើយ​កុមា​រារង​គ្រោះ ហុ​ន ភ​ក្រា បាន​យកដៃ​ចាប់​កាន់​ខ្សែភ្លើង​នោះ​ក៏​បណ្តាល​ឱ្យ​ឆក់​គាំង​នៅ​មួយ​កន្លែង ភ្លាម នោះ​បងស្រី​កុមា​រា​រង​គ្រោះ​ឈ្មោះ តី អាយុ​៨​ឆ្នាំ ​បាន​លូកដៃ​ទៅ​ចាប់​ប្អូនប្រុស ក៏​ត្រូវ​ភ្លើង​ឆក់ទៀត ប៉ុន្តែ​កុមារី​ឈ្មោះ តី ដឹង​ថា​ភ្លើង​ឆក់​ក៏​គ្រវាស់ដៃ​ចេញពី​ប្អូនប្រុស​ភ្លាម ហើយរ​ត់ទៅ​ប្រាប់​ម្តាយ​ដែល​នៅ​ឯ​ផ្ទះ​ឱ្យ​រត់​មក​ជួយ​ភ្លាម ធ្វើ​ឱ្យ​​មានការ​ផ្អើល​ឆោឡោ អ្នកខ្លះ​រត់ទៅ​ដក​ឌុ​យ​ផ្តាច់​ភ្លើង អ្នកខ្លះរ​ត់ទៅ​ជួយ​កុមា​រា​រង​គ្រោះនាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នកលឿង​​ ប៉ុន្តែ​ពេល​ទៅ​ដល់​​ គ្រូពេទ្យ​ថា ​កុមា​រារង​គ្រោះបាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​ឳ​ពុក​ម្តាយ​នាំ​យក​កូន​ត្រឡប់​មក​ផ្ទះ​វិញ ទាំង​យំសោក​បោកខ្លួន​ទ្រហឹង​ពេញ​ផ្ទះ​៕

ក្រោយ​ពី​ដឹង​ថា​កុមា​រ៉ា ហុ​ន ភ​ក្រា ឆក់​ខ្សែភ្លើង​ស្លាប់​ភ្លាម ឈ្មោះ លត ឌី ជា​អ្នក​ដែល​ត​ខ្សែភ្លើង​យក​ទៅ​ឆក់​ត្រី ហើយ​ទុក​ខ្សែភ្លើង​ចោល​បណ្តាល​អោយ​ឆក់​ស្លាប់​កុមា​រ៉ា​រង​គ្រោះ​នោះ បានដឹង​ខ្លួន ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ពេល​សមត្ថកិច្ច​ទៅ​ដល់​បាន​ត្រឹម​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​កសាង​សំណុំរឿង និង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ជន​បង្ក​តែ​ប៉ុណ្ណោះ​។

អ្នកស្រុក​នៅ​ក្បែ​កន្លែង​កើតហេតុ​នោះ​បាន​នាំ​គ្នា​និយាយ​ថា ជន​បង្ក​ឈ្មោះ លត ឌី នេះ​ត្រូវ​មានទោស​២​ជាន់​លើ​គ្នា ទី​១​គឺ​ទោ​សត​ខ្សែភ្លើង​ឆក់​ត្រី​ខុសច្បាប់ និង​ទី​២​គឺ​ទោស​ធ្វើ​អោយ​កុមា​រ៉ា​រង​គ្រោះ​ឆក់​ស្លាប់ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​តែ​ចាប់​យក​ទៅ​ផ្តន្ទាទោស​អោយ​បាន ហើយ មិន​ត្រូវ​អោយ​មានការ​សម្របសម្រួល​សង​ជា​សំណង រួច​ហើយ​ដោះ​លែង​វិញ​នោះ​ទេ​៕