ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាប​គូទ​នាង​ពេល​ងូត​ទឹក​ បុរស​កំហូច​ដល់​ថ្ងៃ​អង្សា​ ក្រុម​កម្មការិនី​ព្រួត​គ្នា​ប្តឹង​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​កំហូច​ម្នាក់​ដែល​ជា​អ្នក​រត់​ម៉ូតូឌុប បាន​ប្រព្រឹត្ត​អំពើ​អ​សីលធម៌​គួរ​ឱ្យ​ថ្កោលទោស ដោយ​ដើរ​ស្ទាប​គូទ​នារី​ៗ​ដែល​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ជា​ច្រើន​នាក់​ជា​បន្តបន្ទាប់ ក្នុង​ខណៈ​ពេល​ពួក​នាង​កំពុង​ងូតទឹក​នៅ​បន្ទប់ទឹក​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ។

រាជធានី​ភ្នំពេញ ៖ បុរស​កំហូច​ម្នាក់​ដែល​ជា​អ្នក​រត់​ម៉ូតូឌុប បាន​ប្រព្រឹត្ត​អំពើ​អ​សីលធម៌​គួរ​ឱ្យ​ថ្កោលទោស ដោយ​ដើរ​ស្ទាប​គូទ​នារី​ៗ​ដែល​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ជា​ច្រើន​នាក់​ជា​បន្តបន្ទាប់ ក្នុង​ខណៈ​ពេល​ពួក​នាង​កំពុង​ងូតទឹក​នៅ​បន្ទប់ទឹក​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ។ ប៉ុន្តែ​ក្នុង​ចំណោម​កម្មការិនី​ខាងលើ​នោះ អ្នកខ្លះ​ខ្មាស​គេ​មិន​ហា​៊​ន​ចេញ​មុខ​ប្តឹង​បុរស​កំហូច​នេះ​ទេ ម្នាក់​ៗ​ចេះ​តែ​លាក់​នៅ​ក្នុង​ចិត្ត​រហូត និង​ខ្លះ​ទៀត​សុខចិត្ត​រើ​អីវ៉ាន់​ចាក​ចេញពីផ្ទះ​ជួល​មួយ​នោះ ទៅ​ស្នាក់​នៅ​កន្លែង​ផ្សេង​ទៀត ព្រោះ​ខ្លាច​មាន​បញ្ហា​បែប​នេះ​កើត​ទ្បើ​ង​ទៀត ។

ដោយ​ទ្បែ​ក នៅ​ពេល​នេះ​មាន​នារី​ចំនួន​៣​នាក់ ដែល​រង​គ្រោះ​ព្រោះ​ម្រាមដៃ​ជន​អគតិ​ស្ទាបអង្អែល​គូទ​នោះ មាន​ភាព​ក្លាហាន​ចេញ​មុខ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​ឱ្យ​ឃាត់ខ្លួន​បុរស​នោះ​ចាត់ការ​តាម​ផ្លូវច្បាប់​និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ។ ហេតុការណ៍​នេះ បាន​កើត​ទ្បើ​ង​កាលពី​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៨ ធ្នូ នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​ជាប់ចោទ​ឈ្មោះ អិ​ុ​ន កសាង អាយុ​៤០​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ខាងលើ​ជាមួយ​ប្រពន្ធ​និង​កូន ។

ដោយ​ទ្បែ​ក នារី​ៗ៣​នាក់​ដែល​បាន​ចេញ​មុខ​ប្តឹង​ជន​កំហូច​រូប​នេះ​មាន ១-​ឈ្មោះ រី រង អាយុ​១៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ដោយ​នាង​បាន​អះអាង​ថា បុរស​នោះ​បាន​ស្ទាប​គូទ​នាង​កាលពី​៣​ថ្ងៃមុន ២-​ឈ្មោះ ពាន ផល្លា អាយុ​៣០​ឆ្នាំ អះអាង​ថា នាង​ត្រូវ​ជន​នោះ​ស្ទាប​គូទ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៨ ធ្នូ និង​៣-​ឈ្មោះ ហែម ស្រី​វ៉​ន អាយុ​២០​ឆ្នាំ អះអាង​ថា ជន​នេះ​ស្ទាប​គូទ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​នោះ ខណៈ​ពេល​កំពុង​ងូតទឹក ។ មិនតែប៉ុណ្ណោះ នៅ​មាន​នារី​ជា​ច្រើន​នាក់​ទៀត ដែល​សុទ្ធតែ​បាន​អះអាង​ដូច​ៗ​គ្នា ប៉ុន្តែ​ពួក​នាង​មិន​មាន​ភាព​ក្លាហាន​ចេញ​មុខ​ប្តឹង​ជន​នោះ​ទ្បើ​យ ព្រោះ​ខ្លាច​ខ្មាស​គេ និង​ខ្លាច​ជន​នោះ​ជាប់គុក​មិន​បាន​យូរ​ពេល​ចេញ​មក​វិញ​មាន​គំនុំ​ជាមួយ​ពួក​នាង ។

បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​នោះ​ភ្លាម នគរបាល​ប៉ុស្តិ៍​ចោម​ចៅ បាន​ចុះ​ឃាត់ខ្លួន​បុរស​ឈ្មោះ អិ​ុ​ន កសាង តែ​ពេល​សាកសួរ​ជន​នោះ បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ទ្បើ​យ មិនតែប៉ុណ្ណោះ ថែម​ទាំង​បាន​ទាមទារ​ឱ្យ​នារី​ៗ​ទាំងនោះ​រក​ភស្តុ​តាង​ទៀត​ផង ។ ប៉ុន្តែ​ទោះបីជា​បែប​ណា ពេល​នេះ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​នេះ​ទៅ​សាលាដំបូង​ហើយ ដែល​ពិតជា​ឥតប្រយោជន៍​មែន ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ឆ្កួត​ៗ​បែប​នេះ ។ ក្នុង​ជីវភាព​ជា​អ្នក​រត់​ម៉ូតូឌុប ហើយ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ គឺ​មាន​កាតព្វកិច្ច​ប្រកប​របរ​ចិញ្ចឹមជីវិត​ជា​ចម្បង​មិនមែន​ដើរ​ស្ទាប​គូទ​ស្រី​ៗ​ទេ ដែល​នេះ​ជា​អំពើ​អ​សីលធម៌​មួយ​ពុំគប្បី​នឹង​ប្រព្រឹត្ត​ទ្បើ​យ ៕
    ​