ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​យ៉ាងណា​ទើប​ក្លាយជា​អ្នកលក់​រថយន្ត​ប្រកបដោយ​ភាព​ជោគជ័យ

9 ឆ្នាំ មុន

ការ​លក់​រថយន្ត​នា​ពេល​បច្ចុប្បន្ន គឺជា​បទ​ពិសោធ​ដែល​មាន​ភាព​ផ្ទុយ​ស្រ​ទ្បះ​ទៅ​នឹង​អំ​ទ្បុ​ង​ពេល​១​ទសវត្សរ៍​មកនេះ ដោយសារ​តែ​សម័យ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​អ្វី​ៗ​ស្ទើរតែ​អាច​រកបាន​នៅ​លើ​បណ្តាញ​អី​ុ​ន​ធើ​រ​ណេ​ត​អស់​ទៅ​ហើយ ។ តើ​គួរ​ធ្វើ​យ៉ាងណា​ទើប​លក់​រថយន្ត​ឆាប់​ដាច់​និង​ចំណេញ​ថវិកា​បាន​

ការ​លក់​រថយន្ត​នា​ពេល​បច្ចុប្បន្ន គឺជា​បទ​ពិសោធ​ដែល​មាន​ភាព​ផ្ទុយ​ស្រ​ទ្បះ​ទៅ​នឹង​អំ​ទ្បុ​ង​ពេល​១​ទសវត្សរ៍​មកនេះ ដោយសារ​តែ​សម័យ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​អ្វី​ៗ​ស្ទើរតែ​អាច​រកបាន​នៅ​លើ​បណ្តាញ​អី​ុ​ន​ធើ​រ​ណេ​ត​អស់​ទៅ​ហើយ ។ តើ​គួរ​ធ្វើ​យ៉ាងណា​ទើប​លក់​រថយន្ត​ឆាប់​ដាច់​និង​ចំណេញ​ថវិកា​បាន​ច្រើន ? នេះ​គឺជា​ក្តី​កង្វល់​របស់​ថៅកែ​អ្នកលក់​ផ្ទាល់​តែ​ម្តង ។ ដូចនេះ​សូម​ចូលរួម​ចែករំលែក​បទ​ពិសោធ​ពី​វិធីសាស្ត្រ ដើម្បី​ក្លាយជា​អ្នកលក់​រថយន្ត​ដ៏​ជោគជ័យ​ពី​គេហទំព័រ​បរទេស​ដូច​តទៅ​៖

១-​ការ​យល់​ដឹង​ក៏​ដូច​ជា​ស្គាល់​ទីផ្សារ​បាន​ច្បាស់​ក្នុង​នោះ​ដំណាក់កាល​ដំបូង​របស់​អ្នក គឺ​ពិនិត្យ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ Online នានា ក៏​ដូច​ជា​ព័ត៌មាន​ទីផ្សារ​លក់​ចេញពី​រោងចក្រ​ផ្ទាល់ ដែល​មិន​ទាន់​គិត​ពន្ធ​ដូចដែល​កោះសន្តិភាព​ធ្លាប់​បាន​ផ្សព្វផ្សាយ​នឹង​បន្ត​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ។ ក្រោយ​ពី​លោក​អ្នក​តាមដាន​ពី​តម្លៃ​ហាងឆេង​តាម​ប្រភេទ​ម៉ូ​ដែល​នីមួយ​ៗ​រួច​មក​នោះ អ្នក​នឹង​ជ្រើសរើស​យក​នូវ​សេ​៊​រី​ឆ្នាំ និង​កម្រិត​ម៉ូ​ដែល​នៃ​រថយន្ត​ក្នុង​យានដ្ឋាន​លក់​របស់​ខ្លួន​ទៅ​ប្រៀបធៀប​ជាមួយនឹង​ហាងឆេង​រថយន្ត​ប្រហាក់ប្រហែល​គ្នា​នោះ​លើ​ទីផ្សារ​បច្ចុប្បន្ន ។

២-​កត់សម្គាល់​ទៅ​លើ​លក្ខខណ្ឌ​ផ្សេង​ៗ​របស់​បណ្តា​រថយន្ត​ទាំង​អស់នោះ ពី​តម្លៃ​លក់​ចេញ​គិត​ពន្ធ និង​មិន​ទាន់​គិត​ពន្ធ​បូក​និង​ថ្លៃ​ដឹក​ជញ្ជូន​ទីតាំង​លក់​ចម្ងាយ​ផ្លូវ​ដឹក​ជញ្ជូន អត្រា​ស៊ីប្រេង​ឥន្ធនៈ​ជាដើម ។

៣-​ដាក់​តម្លៃ​រថយន្ត​របស់​អ្នក​ឱ្យ​ប្រហាក់ប្រហែល​ជាមួយនឹង​តម្លៃ​ហាងឆេង ដែល​រៀបរាប់​ខាងលើ ហើយ​ក៏​សូម​ចង​ចាំ​ផង​ដែរ​ថា តួលេខ​ទាំងនោះ​ក៏​ត្រូវ​បាន​កែសម្រួល​ទៅ​តាម​កត្តា​មួយ​ចំនួន​ដូច​ជា​អត្រា​ស៊ីប្រេង​ឥន្ធនៈ​លក្ខខណ្ឌ ឬ​ស្ថានភាព​ជាក់ស្តែង​នៃ​ភិនភាគ​របស់​រថយន្ត​ជម្រើស​ផ្សេង​ៗ និង​ទីតាំង​ដែល​លក់​ចេញ​ជាដើម ។

៤-​ផ្តល់​ឱ្យ​នូវ​គុណសម្បត្តិ​គ្រប់យ៉ាង​របស់​រថយន្ត​ដោយ​បំពេញ​នូវ​ចំណុច​ខ្វះចន្លោះ​ទាំង​អម្បាលម៉ាន​ឱ្យ​បាន​ល្អ​ប្រសើរ ក្នុង​នោះ​រាប់​បញ្ចូល​ការ​លាង​សម្អាត ប៉ូ​លា​តួ និង​កញ្ចក់ តាប់​ទ្បូ និង​សម្បក​កង់ ឬ​យ៉ា​ន់​កង់ ។

៥-​ពិនិត្យពិច័យ​វា​ដើម្បី​ឱ្យ​ច្បាស់​ថា រថយន្ត​បម្រុង​នឹង​លក់​នោះ​មាន​សំ​ទ្បេ​ង​តាម​បច្ចេកទេស និង​បទដ្ឋាន ហើយ​ស្នាម​ប៉ះពៀរ​ឬ​តោន​ថ្នាំ និង​កោស​ឆ្លូ​ត ក៏​ចាំបាច់​កែ​លម្អ​ឱ្យ​សមសួន​ដែរ ដើម្បី​បំភាន់​ភ្នែក​អ្នកទិញ​មួយ​គ្រា ។

៦-​ដាក់​របាយការណ៍​នៃ​ការ​ថែទាំ​រថយន្ត​នៅ​ក្នុង​សឺ​មី​មួយ​ជា​មុន ដើម្បី​ត្រៀម​បង្ហាញ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ភាគី​អ្នកទិញ ។

៧-​ចាត់​ឱ្យ​ជាង​ជួសជុល​រថយន្ត​របស់​អ្នក​ពិនិត្យ​មើល​រថយន្ត ហើយ​បង្ហើប​ពី​របាយការណ៍​នៃ​លទ្ធផល​ដែល​ខ្លួន​បាន​ប្រតិបត្តិ​នោះ លើ​ស្ថានភាព​របស់​រថយន្ត ប៉ុន្តែ​គួរតែ​ធ្វើ​យ៉ាងណា​ឱ្យ​សម​ហេតុផល​កុំ​ព្យាយាម​បំផ្លើស​ជ្រុល​ពេក ។

៨-​នៅ​ពេល​ដែល​អ្នក​ទទួល​លុយ​ពី​ការ​ទិញ គឺ​ចាំបាច់​ត្រូវ​តែ​ធ្វើ​លិខិត ឬ​កិច្ចសន្យា​ទិញ​លក់ និង​ចុះហត្ថលេខា​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ថែម​ទាំង​ផ្តល់​ឱ្យ​នូវ​វិក្កយបត្រ​នៃ​ការ​លក់​នោះ​ផង ។

៩-​ប្រសិនបើ​អ្នកទិញ​រូប​នោះ​ហាក់ដូចជា​លំបាក​នឹង​ទទួលយក​ការ​បញ្ចុះបញ្ចូល​ពី​អ្នក​គួរតែ​បង្ខំចិត្ត​រង់ចាំ​អតិថិជន​ផ្សេង​ទៀត ទើប​ជា​ការ​ប្រសើរ ។ ធ្វើ​បែប​នេះ នឹង​បញ្ជាក់​ថា រាល់​អ្វី​ដែល​អ្នក​បាន​លើក​ទ្បើ​ង​ពិតជា​មាន​ភាគរយ​ខ្ពស់​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​សម្រាប់​អ្នកទិញ ៕