ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍ភ្លេង គងពាក់កណ្តាលវង់

13 ឆ្នាំ មុន

គង​ពាក់​កណ្តាល​វង់​​ជា​ឧបករណ៍​តន្ត្រី​មួយ​ប្រភេទ​​ដែល​មាន​តែ​ឈ្មោះ​ និង​រូប​សំណាក​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​តែ​ប៉ុណ្ណោះ ។ ឧបករណ៍​នេះ​ពុំ​មាន​វត្ត​មាន​ក្នុង​សង្គម​កម្ពុជា​បច្ចុ​ប្បន្ន​ទេ មូល​ហេតុ​មក​ពី​កត្តា​ច្រើន​ដូច​ជា តាម​កត្តា​ប្រវត្តិ​សាស្ត្រ​​​ឱ្យ​ដឹង​ថា បន្ទាប់​ពី​រាជ​ស្តេច​សូរ្យ​វរ្ម័ន​ទី​២ អធិ​រាជ​ខ្មែរ​ត្រូវ​បាន​ចុះ​ថយ ទី​ក្រុង​អង្គរ​ត្រូវ​បាន​លួច​ប្លន់​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី​ដោយ​ខ្មាំង ​ចាម​មក​ពីទិស​ខាង​កើត​ក្នុង​ឆ្នាំ​១១៧៧ ។ ប្រទេស​ជាតិ​ត្រូវ​បា​ន​ប្រមូល​ផ្តុំ​បង្រួប​បង្រួម​​ពង្រីក​អំណាច​ខ្លួន​ ឡើង​វិញ ក្នុង​រាជ្យ​ស្តេច​ជ័យ​វរ្ម័ន​ទី​៧ (១១៨១-១២១៩) ប៉ុន្តែ​ក្រោយ​​ចូល​ទី​វង្គត់​របស់​ស្តេច​ជ័យ​វរ្ម័ន​ទី​៧ (១២១៩) មក ថៃ​បាន​ធ្វើ​ការ​ឈ្លាន​ពាន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ក្នុង​ឆ្នាំ​១៣៥៣ ទីក្រុង​អង្គរ​ត្រូវ​ខ្មាំង​ថៃ​ មក​ពី​ទិស​ខាង​លិច ចូល​វាយ​លុក​លួច​ប្លន់​បំផ្លិច​បំផ្លាញ​ កា.ប់​សម្លា.ប់​ដឹក​ជញ្ជូន​ម្តង​ ។

គង​ពាក់​កណ្តាល​វង់​​ជា​ឧបករណ៍​តន្ត្រី​មួយ​ប្រភេទ​​ដែល​មាន​តែ​ឈ្មោះ​ និង​រូប​សំណាក​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​តែ​ប៉ុណ្ណោះ ។ ឧបករណ៍​នេះ​ពុំ​មាន​វត្ត​មាន​ក្នុង​សង្គម​កម្ពុជា​បច្ចុ​ប្បន្ន​ទេ មូល​ហេតុ​មក​ពី​កត្តា​ច្រើន​ដូច​ជា តាម​កត្តា​ប្រវត្តិ​សាស្ត្រ​​​ឱ្យ​ដឹង​ថា បន្ទាប់​ពី​រាជ​ស្តេច​សូរ្យ​វរ្ម័ន​ទី​២ អធិ​រាជ​ខ្មែរ​ត្រូវ​បាន​ចុះ​ថយ ទី​ក្រុង​អង្គរ​ត្រូវ​បាន​លួច​ប្លន់​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី​ដោយ​ខ្មាំង​ចាម​មក​ពីទិស​ខាង​កើត​ក្នុង​ឆ្នាំ​១១៧៧ ។ ប្រទេស​ជាតិ​ត្រូវ​បា​ន​ប្រមូល​ផ្តុំ​បង្រួប​បង្រួម​​ពង្រីក​អំណាច​ខ្លួន​ឡើង​វិញ ក្នុង​រាជ្យ​ស្តេច​ជ័យ​វរ្ម័ន​ទី​៧ (១១៨១-១២១៩) ប៉ុន្តែ​ក្រោយ​​ចូល​ទី​វង្គត់​របស់​ស្តេច​ជ័យ​វរ្ម័ន​ទី​៧ (១២១៩) មក ថៃ​បាន​ធ្វើ​ការ​ឈ្លាន​ពាន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ក្នុង​ឆ្នាំ​១៣៥៣ ទីក្រុង​អង្គរ​ត្រូវ​ខ្មាំង​ថៃ​ មក​ពី​ទិស​ខាង​លិច ចូល​វាយ​លុក​លួច​ប្លន់​បំផ្លិច​បំផ្លាញ​ កាប់​សម្លាប់​ដឹក​ជញ្ជូន​ម្តង​ ។

ក្នុង​ឆ្នាំ​១៤១៧ ខ្មាំង​ថៃ ចូល​វាយ​លុក​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​ កាប់​សម្លាប់​ដុត​បំផ្លាញ​ម្ត​ងទៀត ។ ទីក្រុង​អង្គរ​ត្រូវ​ដួល​រលំ​ទាំង​ស្រុង​ក្នុង​ឆ្នាំ​១៤៣១ ដោយ​សារ​ខ្មាំង​ថៃ​ឈ្លាន​ពាន​ ។ ប្រជា​ជន​កម្ពុជា​នៅ​សល់​ប្រហែល​៨០០.០០០​នាក់ ត្រូវ​បាន​ជន​ជាតិ​ថៃ​កៀរ​យក​ទៅ​អប់​រំ​កៀប​សង្កត់​ធ្វើ​បាប​នៅ​ឯទីក្រុង​​អាយុ​ធ្យា (Ayuthaya) ។

ដោយ​សារ​ការ​ឈ្លាន​ពាន​វាយ​លុក​លួច​ប្លន់​ទ្រព្យ​​សម្បត្តិ​ កាប់​សម្លាប់​ដុត​បំផ្លិច​បំផ្លាញ​ដល់​ឫស​គល់​លើ​គ្រប់​វិស័យ​របស់​ខ្មាំង​ថៃ​ច្រើន​លើក​ច្រើន​សា​ ធ្វើ​ឱ្យ​ខ្មែរ​ធ្លាក់​ចូល​ក្រខ្សត់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ ដូច្នេះ​ហើយ​បាន​ជា​ឧប​ករណ៍​នេះ ត្រូវ​បាត់​សូន្យ​ឈឹង​ពី​សង្គម​​កម្ពុជា​តាំង​ពី​សម័យ​ក្រោយ​អង្គរ​មក​ម៉្លេះ ។
តាម​បន្ទូល​របស់​សម្តេច​សង្ឃ​រាជ​ជួន​ ណាត​ ក្នុង​ឆ្នាំ​១៩៦៥​ថា «គង​ពាក់​កណ្តាល​វង់​​មាន​សកម្ម​ភាព​ខ្លាំង​ក្លា​តាំង​ពី​មុន​សម័យ​អង្គរ​មក​ម៉្លេះ គឺក្នុង​សម័យ​ចិន​ឡា គង​នេះ​ប្រើ​ប្រាស់​សំរាប់​ក្នុង​ពិធី​លើក​សព ដង្ហែ​សព​ ជា​មួយ​ឧបករណ៍​ស្រឡៃ និង​ស្គរ​ស្ពាន់ ។ គង​ពាក់​កណ្តាល​វង់​មាន​ផ្លែ​សំនៀង​រាង​មូល​ដូច​ផ្លែ​សំនៀង​គង​វង់​យើង​សព្វ​ថ្ងៃ​​នេះ ធ្វើ​ដោយ​ជាតិ​លង្ហិន មាន​ផ្លែ​តែ​៨ ឬ៩​ទេ»៕