ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រគុំ​តន្រ្តី​រាត្រី​ស្រមោល​ស​របស់​សមាគមន៍​វាយ​កូន​ហ្គោល​កម្ពុជា​ប្រមូលថវិកាបាន​៦០មឺុន​ដុល្លារជួយ​មន្ទីរពេទ្យគន្ធបុប្ផា​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ តាម​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ស ខេង រដ្ឋ​មន្រ្តី​ក្រ​សួង​មហា​ផ្ទៃ និង​ជា​ប្រ​ធាន​សមា​គមន៍​វាយ​កូន​ហ្គោល​កម្ពុជា បាន​រៀប​ចំ​ការ​ប្រគុំតន្រ្តី​រាត្រី​ស្រ​មោល​ស អប​អរ​សារ​ទរ​នៅ​ក្នុង​ពិធីបុណ្យ​គ្រីស្មាស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃ​ទី ២៥​ធ្នូ ២០១៤ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ ការ​ប្រគុំ​

រាជ​ធានី​ភ្នំ​ពេញ ៖ តាម​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ស ខេង រដ្ឋ​មន្រ្តី​ក្រ​សួង​មហា​ផ្ទៃ និង​ជា​ប្រ​ធាន​សមា​គមន៍​វាយ​កូន​ហ្គោល​កម្ពុជា បាន​រៀប​ចំ​ការ​ប្រគុំតន្រ្តី​រាត្រី​ស្រ​មោល​ស អប​អរ​សារ​ទរ​នៅ​ក្នុង​ពិធីបុណ្យ​គ្រីស្មាស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃ​ទី ២៥​ធ្នូ ២០១៤ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ ការ​ប្រគុំ​តន្រ្តី​រាត្រី​ស្រមោល ស នេះ​បាន​ប្រមូល​ថវិការ​ចំនួន​៦០ មឺុន​ដុល្លារ​អាមេរិច ដើម្បី​ជួួយដល់មន្ទីរពេទ្យ​គន្ធបុប្ផា ។

សេចក្តីរាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា កម្ម​វិធី​ទទួល​ថវិការបស់​សប្បុរស​ជន​ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ៦ មករា ២០១៥ ។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី ២៧ ធ្នូ ២០១៤​ខាង​មុខ​នេះ​ សមាគមន៍​វាយ​កូន​ហ្គោល​កម្ពុជា​និង​រៀប​ចំការ​ប្រកួត​វាយ​កូន​ហ្គោល​ដើម្បី​ប្រមូល​ថវិកាជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាជា​បន្ត​ទៀត ។