ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ពិនិត្យ​មើល​ហ៊្វុយ​ហ្ស៊ី​ប​ភ្លើង​រថយន្ត​ខូច​ហើយ​ឬ​នៅ​ប្រើ​បាន

9 ឆ្នាំ មុន

ជា​ទូទៅ​គ្រាន់តែ​ឮ​ថា​ហ៊្វុ​យ​ហ្ស៊ី​ប​រថយន្ត​លោក​អ្នក​ប្រាកដជា​បានដឹង​ត្រួស​ៗ​ថា វា​មានមុខ​ងារ​ជា​អ្នក​បញ្ឈប់​កម្លាំង​ភ្លើង​ដែល​រត់​ខ្ពស់​ជាង​ធម្មតា​តាម​រយៈ​ឧបករណ៍​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី ។ ហ៊្វុយ​ហ្ស៊ី​ប​រចនា​ទ្បើ​ង​ដើម្បី​ការពារ​ឧបករណ៍​ផ្សេង​ៗ​ពី​ការ​ធ្វើ​ឱ្យ​ឆេះ ឬ​អន្តរាយ បន្ទាប់​ពី​មាន​ចរន្ត​ភ្លើង​រត់​ខ្លាំង​ហួស​

ជា​ទូទៅ​គ្រាន់តែ​ឮ​ថា​ហ៊្វុ​យ​ហ្ស៊ី​ប​រថយន្ត​លោក​អ្នក​ប្រាកដជា​បានដឹង​ត្រួស​ៗ​ថា វា​មានមុខ​ងារ​ជា​អ្នក​បញ្ឈប់​កម្លាំង​ភ្លើង​ដែល​រត់​ខ្ពស់​ជាង​ធម្មតា​តាម​រយៈ​ឧបករណ៍​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី ។ ហ៊្វុយ​ហ្ស៊ី​ប​រចនា​ទ្បើ​ង​ដើម្បី​ការពារ​ឧបករណ៍​ផ្សេង​ៗ​ពី​ការ​ធ្វើ​ឱ្យ​ឆេះ ឬ​អន្តរាយ បន្ទាប់​ពី​មាន​ចរន្ត​ភ្លើង​រត់​ខ្លាំង​ហួស​កម្រិត ជា​ទូទៅ​រថយន្ត​មាន​ហ៊្វុយ​ហ្ស៊ី​ប​២​ខ្នាត​ជា​ប្រភេទ​ឈី​ប និង​រាង​ជា​បំពង់ ។ ហ្វុ​៊​យ​ហ្ស៊ី​ប​ឈី​ប​មាន​ខ្នាត​៣២​មី​ល្លី​ម៉ែត្រ ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ចម្បង​ជាមួយ​រថយន្ត ចំណែកឯ​ហ៊្វុយ​ហ្ស៊ី​ប​មួយ​ប្រភេទ​ទៀត គេ​អាច​សង្កេត​ឃើញ​នៅ​ក្នុង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក ។

ខាងក្រោម​នេះ គឺជា​បច្ចេកទេស​ពិនិត្យ​មើលហ៊្វុយ​ហ្ស៊ី​ប​ភ្លើង​រថយន្ត​ថា តើ​ខូច​ឬ​នៅ​ប្រើ​បាន​៖

១-​ពិនិត្យពិច័យ​លើហ៊្វុយ​ហ្ស៊ី​ប​នោះ​ដោយ​ផ្ទាល់​ភ្នែក ។ ប្រសិនបើ​វា​ឆេះ​ឬ​ខូច​ប្រើ​ការ​លែង​កើត​អ្នក​គួរតែ​សង្កេត​មើល​ចំណុច​មួយ​ចំនួន​៖

-​ពិនិត្យ​មើល​ក្រែង​សរសៃ​ខ្សែ​ឆ្មា​តូច​ៗ​នៅ​ក្នុង​តួ​ហ្វុ​៊​យ​ហ្ស៊ី​ប​នោះ​ដាច់ ឬ​ទ្បើ​ង​ពណ៌ ដែល​ខុស​ពី​លក្ខណៈ​ធម្មតា (​ខូច​ពណ៌​ដើម​)

-​ពិនិត្យ​មើល​ថា សរសៃ​ខ្សែ​ឆ្មារ​ៗ​នៅ​ក្នុងហ៊្វុយ​ហ្ស៊ី​ប​វា​ដាច់ ឬ​ក៏​ខូច​ពណ៌​ដើម​ទ្បើ​ង​ខ្មៅ​ឬ​យ៉ាងណា ។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា មាន​បញ្ហា​ធ្ងន់ធ្ងរ (​ទ្បើ​ង​កម្តៅ​ខ្លាំង​រហូត​ឆេះ​) នៅ​តំបន់​មុខតំណ​នៃ​ខ្សែភ្លើង​ជា​មិន​ខាន​ទ្បើ​យ ។

២-​រក​មើល​ឧបករណ៍​វាស់​ស្ទង់​ចរន្ត​ភ្លើង ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ពិនិត្យ​ពី​ភាព​ប្រក្រតី​របស់​ហ៊្វុយ​ហ្ស៊ី​ប​នោះ​ថា តើ​មាន​ចរន្ត​ភ្លើង​រត់​តាម​ធម្មតា​ឬ​យ៉ាងណា ?

៣-​សា​រេ​ឧបករណ៍​នោះ​ទៅ​នឹង​ចំណុច​អូ​ម Setting ។

-​យក​ចំណុច​មួយ​ភ្ជាប់​ពី​ឧបករណ៍​វាស់​ចរន្ត​មក​ចុង​ហ្វុ​៊​យ​ហ្ស៊ី​ប​នោះ ហើយ​ដាក់​ចុង​ម្ខាង​ទៀត របស់​ឧបករណ៍​នោះ​ទៅ​នឹង​ផ្នែក​មួយទៀត​របស់​ហ៊្វុយ​ហ្ស៊ី​ប ដើម្បី​ពិនិត្យ​មើល​ថា​តើ​មាន​ភ្លើង​រត់​ឬ​អត់ ?

-​ពិនិត្យ​ទៅ​លើ​តាប់​ទ្បូ​ឧបករណ៍​ខាងលើ បើ​មិនឃើញ​មាន​តួលេខ​រត់​លើ​អេ​ក្រង់​ទេ​មាន​ន័យ​ថា ហ៊្វុយ​ហ្ស៊ី​ប​រថយន្ត​អ្នក​ខូច​ប្រើ​ការ​លែង​កើត ហើយ​តែបើ​វា​នៅ​ធម្មតា​នឹង​មាន​លោត​ទ្បើ​ង​នូវ​ទិន្នន័យ​ចរន្ត​ជា​មិន​ខាន ។

*​ចំណាំ ៖ ត្រូវ​ច្បាស់​ថា​រថយន្ត​អ្នក​បិទ​ឬ​ផ្តាច់​ចរន្ត ដែល​ចែកចាយ​ទៅ​នឹង​ឧបករណ៍​ផ្សេង​ៗ​បាន​ត្រឹមត្រូវ​ហើយ មុន​ពេល​ធ្វើតេស្ត ឬ​ដោះ​ហ៊្វុយ​ហ្ស៊ី​ប​ចេញពី​រថយន្ត​មក​ពិនិត្យ ៕