ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេស​ប្រើប្រាស់​ស៊ី​ផ្លេ​ម៉ូតូ​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​បទដ្ឋាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក

9 ឆ្នាំ មុន

ការ​ប្រើប្រាស់​ទោចក្រយានយន្ត​(​ម៉ូតូ​) ជា​មធ្យោបាយ​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន គឺជា​ជម្រើស​របស់​មនុស្ស​ម្នា​ទាំង​ទ្បា​យ ពិសេស​អ្នក​ដែល​មាន​បំណង​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​តែ​ម្តង ។ ម្យ៉ាង​នៅ​កម្ពុជា​យើង​អ្នកមាន​លទ្ធភាព​ប្រើ​រថយន្ត​ក៏​មាន​កម្រិត​នៅ​ទ្បើ​យ​ដែរ ។

ការ​ប្រើប្រាស់​ទោចក្រយានយន្ត​(​ម៉ូតូ​) ជា​មធ្យោបាយ​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន គឺជា​ជម្រើស​របស់​មនុស្ស​ម្នា​ទាំង​ទ្បា​យ ពិសេស​អ្នក​ដែល​មាន​បំណង​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​តែ​ម្តង ។ ម្យ៉ាង​នៅ​កម្ពុជា​យើង​អ្នកមាន​លទ្ធភាព​ប្រើ​រថយន្ត​ក៏​មាន​កម្រិត​នៅ​ទ្បើ​យ​ដែរ ។

ជាមួយ​គ្នា​នឹង​បរិមាណ​នៃ​អ្នក​ជិះ​ម៉ូតូ​ដ៏​ច្រើន​លើសលុប​នោះ ហានិភ័យ​ក៏​មិន​តិច​ដែរ ដូច្នេះ​ការ​យល់​ដឹង​ពី​មូលដ្ឋាន​ក្នុង​ការ​ប្រើប្រាស់​សូរសព្ទ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​សុវត្ថិភាព គឺជា​រឿង​សំខាន់​បំផុត របស់​អ្នក​កាន់ចង្កូត​ម៉ូតូ​គ្រប់​រូប ។ ខាងក្រោម​នេះ គឺជា​របៀប​ប្រើប្រាស់​ស៊ី​ផ្លេ​ម៉ូតូ​ឱ្យ​បាន​ត្រឹមត្រូវ​៖

១-​ដាក់​មេដៃ​របស់​អ្នក​នៅ​ក្បែរ​ប៊ូ​តុង​ស៊ី​ផ្លេ​ជា​និច្ច ។ ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ឱ្យ​ច្បាស់​ថា អ្នក​នឹង​អាច​ប្រើ​វា​ឆ្លើយ​តប​តាម​ស្ថានការណ៍​បាន​ទាន់​ពេល​នឹង​ងាយស្រួល ។

២-​ចុច​ស៊ី​ផ្លេ​ដាក់​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទាំង​អ្នក​ជិះ​កង់​និង​ម៉ូតូ ដើម្បី​ឱ្យ​សញ្ញា​ពី​បំណង​បំ​លាស់​ទី​របស់​អ្នក​ដល់​ពួក​គេ​បានដឹង​ជា​មុន ។ ប៉ុន្តែ​សូម​ចង​ចាំ​ថា ត្រូវ​ប្រើ​វា​ឱ្យ​ស្រប​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​យើង ។

៣-​ចុច​ស៊ី​ផ្លេ​បន្លឺ​សំ​ទ្បេ​ង​ឱ្យ​ខ្លាំង​បន្តិច ខណៈ​ពេល​ស្ថានភាព​ផ្លូវ​ជួប​បញ្ហា​ខ្លះ ឬ​អាច​ក្នុង​ស្ថានភាព​ផ្លូវ​នៃ​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​(​ក្រៅពី​ប្រជុំជន​) ។

*​ចំណាំ ៖ យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​២៨ ចែង​ថា​៖
រាល់​ការ​ប្រើប្រាស់​សូរសព្ទ «​ស៊ី​ផ្លេ​» នៃ​យានជំនិះ​ត្រូវ​អនុវត្ត​ដូច​តទៅ​៖

១-​ការ​ប្រើប្រាស់​សញ្ញា​សូរសព្ទ «​ស៊ី​ផ្លេ​» ត្រូវ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ឱ្យដំណឹង​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត ចៀសវាង​នូវ​គ្រោះថ្នាក់ ដែល​អាច​កើត​មាន​ទ្បើ​ង​ជាយថាហេតុ និង​ដើម្បី​សុំ​ជែង​នៅ​ក្រៅពី​ប្រជុំជន ។

២-​នៅ​ពេល​យប់​សញ្ញា​សូរសព្ទ​ស៊ី​ផ្លេ ត្រូវ​ជំនួស​ដោយ​សញ្ញា​ភ្លើង​ហ្វា​កូត​ឆ្លាស់គ្នា សម្រាប់​ឱ្យដំណឹង​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ និង​ពេល​សុំ​ជែង​ជាដើម ។

៣-​សញ្ញា​សូរសព្ទ​ពិសេស​អាច​ប្រើ​បាន​គ្រប់ពេលវេលា​ក្នុង​ពេល​កំពុង​បំពេញភារកិច្ច​ចំពោះ​យាន​ពន្លត់​អគ្គិភ័យ យាន​សង្គ្រោះ​របស់​មន្ទីរពេទ្យ យាន​នគរបាល យោធា កងរាជអាវុធហត្ថ ក្បួន​គណៈប្រតិភូ និង​ក្បួន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ឬ​ក្បួន​យាន​ដែល​មាន​នគរបាល​ចរាចរណ៍​ផ្លូវគោក​នាំមុខ ។

៤-​សញ្ញា​សូរសព្ទ​ត្រូវ​ប្រើ​រយៈពេល​ខ្លី គឺ​មិនយូរ​ជាង​ការ​ចាំបាច់​ទ្បើ​យ លើកលែងតែ​មានការ​ប្រកាស​អាសន្ន ។

៥-​សញ្ញា​សូរសព្ទ​ស៊ី​ផ្លេ​ខ្យល់​ត្រូវ​ហាម​ប្រើ​នៅ​ក្នុង​ទីក្រុង ទីប្រជុំជន ឬ​នៅ​ជិត​មន្ទីរពេទ្យ ៕