សំណុំឬក្បាលដេររបស់រថយន្តអាចខូចនៅក្នុងលក្ខខណ្ឌណាមួយ ក៏ដូចជារូបភាពផ្សេងៗស្របពេលដែលអាយុកាលរបស់វាចាស់ខែចាស់ឆ្នាំទៅហើយនោះ ។ ហេតុដូច្នេះនៅពេលណាដែលបច្ច័យដ៏ស្មុគស្មាញនាំក្តីកង្វល់មកដល់លោកអ្នកច្បាស់ជា ត្រូវផ្លាស់វាចេញឬដំទ្បើងថ្មីជាមិនខាន ខាងក្រោមនេះគឺជាបច្ចេកទេសដែលជាមូលដ្ឋានគ្រឹះក្នុងការដំទ្បើងដុំដេររបស់រថយន្តប្រកបដោយសុវត្ថិភាព៖
១-រកមើលទីតាំងសំណុំឬក្បាលដេររថយន្តរបស់អ្នកឱ្យបានច្បាស់លាស់ ។
-ចំពោះរថយន្តទូទៅ និងប្រភេទដឹកទំនិញភាគច្រើន គឺមានដំទ្បើងដុំដេរនៅផ្នែកខាងក្រោមយានដែលជាទីតាំងនៃសំណុំម៉ាស៊ីន និងប្រអប់លេខ ។
-រីឯរថយន្តបើកបរដោយប្រើកាទ្បេកង់មុខ (FWD) មួយចំនួន គឺមានដំទ្បើងនៅផ្នែកខាងលើម៉ាស៊ីនដែលអ្នកនឹងអាចមើលឃើញយ៉ាងងាយ បន្ទាប់ពីបើកគម្របម៉ាស៊ីនចេញ ។ ប៉ុន្តែទោះជាយ៉ាងណា ភាគច្រើនគេតែងសង្កេតឃើញទីតាំងជាក់ស្តែង របស់វាគឺស្ថិតនៅខាងក្រោមនៃផ្នែកខាងមុខរថយន្តតែម្តង ។
-ចំពោះរថយន្ត Ford មួយចំនួនខ្សែវ័ណ្ឌតភ្ជាប់ចរន្តរបស់ដុំដេរ គឺបែងចែកពីក្បាលដេរឆ្ពោះមកតំបន់មួយដែលដំទ្បើងនៅក្បែរអាគុយ។
២-ចូរផ្តាច់នូវខ្សែនៃបណ្តាញប៉ូលវិជ្ជមាន (+) ដែលតភ្ជាប់ពីអាគុយចេញ ។
៣-បង្ខាំងចលនារបស់កង់ក្រោយ ។ បន្ទាប់មក ប្រើដែកដូយលើករថយន្តទ្បើងឱ្យផុតពីដីក្នុងកម្រិតសមល្មមមួយ ដែលងាយស្រួលដល់អ្នកវារ ឬលូនក្រោមរថយន្ត ។
៤-លូនចូលក្រោមរថយន្តហើយ ចាប់ផ្តើមមួលដោះក្បាលប៊ូទ្បុងចេញបណ្តើរៗ ។ នៅគ្រានោះ គឺតម្រូវឱ្យអ្នកប្រើប្រាស់គ្រាប់សោខ្នាត១៥មីលីម៉ែត្រ និង៩,៥មីលីម៉ែត្រ ដែលមានដងមួលរឹតខ្លី ។
៥-ទាញដុំដេរនោះចេញពីទីតាំងរបស់វាហើយផ្តាច់ខ្សែទាំងទ្បាយណា ដែលតភ្ជាប់ចរន្តពីប្រព័ន្ធបញ្ឆេះទៅអាគុយដោយប្រើក្បាល ឬគ្រាប់សោខ្នាត១៣មីលីម៉ែត្រ ។
៦-យកសំណុំដេរចាស់នោះទៅសួររកទិញផលិតផលថ្មី ដែលដូចគ្នាឬប្រហាក់ប្រហែលនឹងដុំដេរចាស់ និងលៃយ៉ាងណាឱ្យស៊ីចង្វាក់ជាមួយនឹងម៉ាស៊ីនរថយន្ត ដែលអ្នកកំពុងប្រើប្រាស់ ។
៧-លូនចេញពីក្រោមរថយន្តហើយតភ្ជាប់ខ្សែផ្សេងៗរបស់ដុំដេរនោះទ្បើងវិញ ។
៨-ដាក់បញ្ចូលនូវគ្រឿងឬក្បាលប៊ូទ្បុងរបស់វាចូលទីតាំងដើមវិញឱ្យបានត្រឹមត្រូវ ។
៩-ពិនិត្យមើលឱ្យច្បាស់ថា អ្នកពុំមានភ្លេចភ្លាំងតភ្ជាប់ចរន្ត ឬមួលខ្ចៅនៅចំណុចណាមួយចូលវិញមុននឹងលូនចេញពីក្រោមរថយន្តនោះទ្បើយ ។
១០-តមកទៀត ដូយរថយន្តទម្លាក់ចុះធម្មតាវិញតាមសម្រួល ។
១១-តភ្ជាប់បណ្តាញខ្សែត្រង់បូ៊លវិជ្ជមាន ដែលបានកាត់ផ្តាច់កាលពីដំណាក់កាលទី២នោះទ្បើងវិញ ជាការស្រេច ៕
ចែករំលែកព័តមាននេះ