ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី​អាយុ​១៥​ឆ្នាំម្នាក់​ ជិះម៉ូតូឡើងទៅផ្លូវជាតិ​ជ្រុលបុកគោយន្តកន្ត្រៃយ៍ស្លា.ប់​យ៉ាងអាណោច​អាធ័ម​​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្មេង​​ស្រី​ម្នាក់​ ​ខណៈ​ជិះម៉ូតូចេញពីផ្លូវលំ​ឡើងទៅលើ​ផ្លូវ​ជាតិ ក៏​ជ្រុលទៅបុកគោយន្ត​កន្ត្រៃយ៍ចំ​ពាក់កណ្តាល​មួយ​គ្រឿង បណ្តាល​ឱ្យ​ដួល​ចូល​​កង់​គោយន្ត​​កិន​បែក​ក្បាលស្លា.ប់​នៅ​​និងកន្លែង

ខេត្តបាត់ដំបង ៖ ក្មេង​​ស្រី​ម្នាក់​ ​ខណៈ​ជិះម៉ូតូចេញពីផ្លូវលំ​ឡើងទៅលើ​ផ្លូវ​ជាតិ ក៏​ជ្រុលទៅបុកគោយន្ត​កន្ត្រៃយ៍ចំ​ពាក់កណ្តាល​មួយ​គ្រឿង បណ្តាល​ឱ្យ​ដួល​ចូល​​កង់​គោយន្ត​​កិន​បែក​ក្បាលស្លាប់​នៅ​​និងកន្លែង បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​០៧ និង​៣០​នាទីព្រឹក​ថ្ងៃទី​២៤ ធ្នូ ២០១៤ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​​សំណាញ់ ឃុំ​ភ្នំសំពៅ ស្រុកបាណន់ ។

ប្រភព​បាន​ឱ្យ​ដឹងថា ក្មេងស្រី​​រងគ្រោះ​ឈ្មោះ​ធុង យ៉ា អាយុ​១៥​ឆ្នាំ ជិះម៉ូតូ​ហុង​ដា​C125 ពណ៌​ខ្មៅ ពាក់ស្លាកលេខ​បាត់ដំបង 1E-​2139 ។ ចំណែក​ឯម្ចាស់គោយន្ត​​ឈ្មោះ​ថា ង៉ិន អាយុ​៤៨​ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​​សំរោង ឃុំ​ស្នឹង ស្រុបាណន់ ។ បច្ចុប្បន្នសមត្ថ​​កិច្ច​​កំពុង​​ធ្វើការ​វាស់វែង និង​បញ្ជូន​​គោយន្ត និង​ម្ចាស់​​ទៅ​ការិយាល័យ​ចរាចរណ៍​ ដើម្បី​ដោះស្រាយ​​តាមផ្លូវច្បាប់ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​សារព័ត៌មាន​កោះសន្តិភាព