ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យុស​កម្ម​​​សាយភាយ​​ចូលទឹក​​សមុទ្រ​​​ និង​ដល់​​អឺរ៉ុប

13 ឆ្នាំ មុន

ការងារ​​ចាប់ផ្តើម​​ដំណើរការ​​ឡើងវិញ​​​នៅ​ឯ​មជ្ឈមណ្ឌល​​​នុយក្លេអ៊ែរ​​​ហ្វូគូស៊ីម៉ា ។ អាជ្ញាធរ​​ជប៉ុន​​ចង់​​គ្រប់គ្រង​ឱ្យ​​​បាន​ដល់​ការ​សាយភាយ​​​វិទ្យុ​សកម្ម​ ក៏ប៉ុន្តែ​​​អត្រា​ខ្ពស់​នៃ​សារធាតុ​​វិទ្យុ​សកម្ម​​ត្រូវបាន​​រកឃើញ​ក្នុង​​បណ្តា​ផលិត​ផល​ស្បៀង​​អាហារ និង​ក្នុងទឹកសមុទ្រ ។​ ការ​​បញ្ចេញ​​ចំហាយទឹក​​​ថ្មីៗ​ត្រូវបានពិនិត្យ​​ឃើញកាលពីថ្ងៃទី​​​២២ មីនា ​ក៏ប៉ុន្តែ​​ក្រុមហ៊ុន TEPCO វាយតម្លៃ​​ថា

ការងារ​​ចាប់ផ្តើម​​ដំណើរការ​​ឡើងវិញ​​​នៅ​ឯ​មជ្ឈមណ្ឌល​​​នុយក្លេអ៊ែរ​​​ហ្វូគូស៊ីម៉ា ។ អាជ្ញាធរ​​ជប៉ុន​​ចង់​​គ្រប់គ្រង​ឱ្យ​​​បាន​ដល់​ការ​សាយភាយ​​​វិទ្យុ​សកម្ម​ ក៏ប៉ុន្តែ​​​អត្រា​ខ្ពស់​នៃ​សារធាតុ​​វិទ្យុ​សកម្ម​​ត្រូវបាន​​រកឃើញ​ក្នុង​​បណ្តា​ផលិត​ផល​ស្បៀង​​អាហារ និង​ក្នុងទឹកសមុទ្រ ។​

ការ​​បញ្ចេញ​​ចំហាយទឹក​​​ថ្មីៗ​ត្រូវបានពិនិត្យ​​ឃើញកាលពីថ្ងៃទី​​​២២ មីនា ​ក៏ប៉ុន្តែ​​ក្រុមហ៊ុន TEPCO វាយតម្លៃ​​ថា ចំហាយទឹក​​ទាំង​នេះ​នឹង​ពុំ​​មានផលប៉ះពាល់​​ដល់ការងារ​​ទាំងឡាយ​ដែល​កំពុង​តែ​​ប្រព្រឹត្ត​ទៅឡើយ ។​
គេមានការព្រួយបារម្ភ​​ចំពោះវិទ្យុ​សកម្ម​ ដែលរកឃើញ​​ក្នុងទឹកសមុទ្រ ។

ពពកលាយ​វិទ្យុ​សកម្ម​បញ្ចេញ​​​​ពីមជ្ឈ​មណ្ឌល​​នុយ​ក្លេអ៊ែរ​​ហ្វូគូស៊ី​ម៉ា ត្រូវ​​​រសាត់​​​ទៅដល់​​​ដែនអាកាស​​បារាំង​នា​ថ្ងៃ​ទី​​២៣ មីនា ក៏ប៉ុន្តែ​​​គ្រោះថ្នាក់​​នៃការ​​ធ្លាក់​​វិទ្យុ​សកម្ម​​នៅទីនោះ​ហាក់មាន​​តិចតួច ហើយ​នឹង​ពុំ​មានផលវិបាក​ដល់សុខភាព​​​មនុស្ស​ឡើយ ។ ​នេះ​ជា​ការ​វាយតម្លៃ​​​​របស់​ទីភ្នាក់ងារ​​​សន្តិសុខ​​នុយ​ក្លេ​អ៊ែរ​​​ជប៉ុន និង​គណៈ​កម្មាធិការ​​ស្រាវជ្រាវ និង​ព័ត៌​មាន​​​ឯករាជ្យ​​អំពីវិទ្យុ​សកម្ម​​ CRIIRAD ។ ស្រទាប់​​ខ្យល់​មាន​លាយបរមាណ​ខ្សោយ​នៃ​វិទ្យុ​សកម្ម​​ត្រូវបាន​​រកឃើញ​​​ចាប់តាំង​ពី​​យប់​ថ្ងៃទី​​​២២ មីនា ​មក នៅ​អ៊ីស្លង់ ៕