ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ពិនិត្យ​រក​កំហុសឆ្គង​នៃ​ខ្សែ​ពាន​រថយន្ត​គួរ​ធ្វើ​ទ្បើ​ង​រយៈពេល​1​ខែ​ម្តង

9 ឆ្នាំ មុន

ខ្សែ​ពាន​នៅ​ក្នុង​ម៉ាស៊ីនរថយន្ត​មានមុខ​ងារ​ដំណើរការ​ដល់​សមាសធាតុ​ផ្សំ​មួយ​ចំនួន​ដូច​ជា កង្ហារ​ម៉ាស៊ីនត្រជាក់​, ថាមពល​ដៃចង្កូត​, ឌី​ណា​ម៉ូ​ភ្លើង និង​ទុយោ​បង្ហូរទឹក​ស្អំ​ម៉ាស៊ីន​ជាដើម ។

ខ្សែ​ពាន​នៅ​ក្នុង​ម៉ាស៊ីនរថយន្ត​មានមុខ​ងារ​ដំណើរការ​ដល់​សមាសធាតុ​ផ្សំ​មួយ​ចំនួន​ដូច​ជា កង្ហារ​ម៉ាស៊ីនត្រជាក់​, ថាមពល​ដៃចង្កូត​, ឌី​ណា​ម៉ូ​ភ្លើង និង​ទុយោ​បង្ហូរទឹក​ស្អំ​ម៉ាស៊ីន​ជាដើម ។

ចំពោះ​រថយន្ត​ស៊េរី​ចាស់​គេ​ប្រើប្រាស់​ខ្សែ​ពាន​ដោយ​បំបែក​ចេញពី​គ្នា​មាន​ទម្រង់​ជា​អក្សរ V (V-belts) ចំពោះ​សមាសធាតុ​ផ្សំ​នីមួយ​ៗ ។​ចំណែក​រថយន្ត​ចេញ​ស៊េរី​ក្រោយ​ៗ​គេ​ប្រើ​វា​ជា​រាង​ពស់​វារ ដើម្បី​ផ្តល់​កម្លាំង​ថាមពល​ដំណើរការ​ដល់​ចំណុច​ខាងលើ ។ ដូច្នេះ​ភាព​សឹក​ខូច​ឬ​រហែក​ដល់​វេលា​កំណត់​ប្រើប្រាស់ ក៏​ដូច​ជា​ភាព​ខូច​របស់​ខ្សែ​ពាន គឺ​អាច​មាន​ន័យ​ថា មានការ​ធ្វើ​ឱ្យ​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ម៉ាស៊ីន ឬ​ប្រព័ន្ធ​ផ្សេង​ៗ​ជា​មិន​ខាន ។ អ្វី​ដែល​លោក​អ្នក​គួរ​ប្រតិបត្តិ​នោះ គឺ​ឧស្សាហ៍​ពិនិត្យ​មើល​វា​ឱ្យ​បាន​ទៀងទាត់​បន្តិច ។ ខាងក្រោម​នេះ​គឺជា​របៀប​ពិនិត្យ​រក​កំហុសឆ្គង​របស់​ខ្សែ​ពាន​រថយន្ត​៖

១-​ស្តាប់​ការ​បន្លឺ​សូរ​សំ​ទ្បេ​ង​ញ៉េ​ក​ៗ​ពី​ម៉ាស៊ីន​នៅ​ពេល​បើកបរ ។ សំ​ទ្បេ​ង​នេះ​ទំនងជា​បញ្ជាក់​ថា ខ្សែ​ពាន​មួយ​ឬ​ច្រើន​ជាង​នេះ បាន​សឹក​ខូច ធូរ ឬ​រលុង ឬ​ក៏​ខូច​តែ​ម្តង ។

២-​ពិនិត្យ​ខ្សែ​ពាន​រក​មើល​សញ្ញា​នៃ​ភាព​សឹក​រេច​រិល​នោះ ។ អ្នក​ចាំបាច់​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ច្រើន​ជាង​ការ​មើល​ឃើញនឹងភ្នែក ទើប​ជា​ការ​ប្រសើរ ។ ចំពោះ​ការ​ប្រតិបត្តិ គឺ​លោក​អ្នក​ត្រូវ​ច្បិច ច្របាច់ និង​មួល​វា​ដើម្បី​រក​មើល​ចំណុច​ដាច់​រហែក ឬ​មាន​ស្នាម​ប្រេះ ដែល​អាច​បណ្តាល​ឱ្យ​ដាច់​ឬ​យឺត​ខ្សែ​ពាន​ទាំងនោះ​បាន ។

៣-​ពិនិត្យ​ទៅ​លើ​ខ្សែ​ពាន​នៅ​ត្រង់​កៅស៊ូ​ដែល​សឹក​រអិលព្រិល ឬ​ក៏​ស្ថិត​ក្នុង​ស្ថានភាព​រលោង​តែ​ម្តង ។ ខ្សែ​ពាន​ដែល​សរសៃ​កៅស៊ូ​សឹក​ទ្បើ​ងរ​លោង​ហើយ​នោះ​គឺ​វា​អាច​បណ្តាល​ឱ្យ​រអិល និង​អាច​ផ្តល់​ជា​សញ្ញា​ឱ្យ​អ្នកដឹង​មុន​នូវ​ការ​ទ្បើ​ង​កម្តៅ​រកកល់នឹង​រលាត់​ដាច់​បាន ។

៤-​ពិនិត្យ​មើល​មី​ញ៉ុ​ង​ខ្សែ​ពាន ។ ក្នុង​នោះ​អ្នក​គួរ​ផ្តោត​ទៅ​លើ​ស្រទាប់​សាច់​កៅស៊ូ​ដែល​ជាប់​នឹង​តួ​របស់​វា ក៏​ដូច​ជា​ចំណុច​សឹក​មួយ​ចំនួន ដែល​អាច​ប៉ះ​នឹង​ខ្សែ​ពាន​បណ្តាល​ឱ្យ​ដាច់​បាន​គ្រប់ពេល ។

៥-​ពិនិត្យ​មើល​ភាព​តឹង​របស់​ខ្សែ​ពាន ។ ត្រង់​ចំណុច​នោះ គឺ​អនុវត្ត​ទៅ​លើ​ប្រវែង​បណ្តោយ​របស់​ខ្សែ​ពាន ដែល​គួរតែ​មិន​ច្រើន​ជាង​១,២៥​សង់ទីម៉ែត្រ ទៅ​២,៥​សង់ទីម៉ែត្រ​ទ្បើ​យ ។

*​ចំណាំ ៖ត្រូវ​ច្បាស់​ថា ខ្សែ​ពាន​ដែល​លោក​អ្នក​សម្រេចចិត្ត​ប្តូរ​នោះ គឺ​មាន​ប្រវែង​បណ្តោយ​និង​ទទឹង​ដូច​គ្នា នឹង​ខ្សែ​ពាន​ចាស់​ដែល​ផ្លាស់​ចេញ ។ ម្យ៉ាងទៀត យោង​តាម​ក្រុមប្រឹក្សា​ថែទាំ​រថយន្ត​ហៅ​កាត់​ថា CCC ខ្សែ​ពាន (V-belts) គួរតែ​ត្រូវ​ផ្លាស់​ប្តូរ​ថ្មី​ជា​រៀង​រាល់​៤​ឆ្នាំ ឬ​៥៨.០០០​គី​ទ្បូ​ម៉ែត្រ​ម្តង ខណៈ​ខ្សែ​ពាន​មាន​ទម្រង់​ជា​ពស់​វារ​មាន​អាយុកាល​៨០.០០០​គី​ទ្បូ​ម៉ែត្រ​ឯណោះ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ជម្រើស​ដ៏​ល្អ​គួរតែ​ពិនិត្យ​វា​ជា​រៀង​រាល់​មួយ​ខែ​ម្តង ឱ្យ​បាន​ទៀងទាត់​ទើប​ល្អ ៕