ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក​ម្មករ​រោងចក្រ​កាត់ដេរ​ជាង​១ពាន់​នាក់​តវ៉ា​​​​​ចំពោះ​ការ​​កឹប​កេង​ប្រាក់​របស់ថៅកែ ចេញបិទ​ផ្លូវ​​​ជាតិលេខ​​២

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនី​​​​កាត់​ដេរ​ជាង​១ពាន់នាក់ របស់​រោងចក្រ​​​តាក់​ហ្វាត បាន​កើតទុក្ខ​មិនសុខចិត្ត​​​ចំពោះការ​​រឹត​ត្បិត​​របស់​ថៅកែ​​ ក៏ដូចជា​​អ្នកគ្រប់គ្រង​​មក​លើ​ពួកគេ ជា​ពិសេស​​​រំលោភ​ច្បាប់​​ការងារមិន​​បើក​ប្រាក់​ទៅ​តាមការ​កំណត់របស់​ច្បាប់​ការងារ​ ​ធ្វើ​​​ឱ្យ​​ពួកគេ​មិន​អាច​​ទទួលយកបាន ​ក៏ចេញ​​ធ្វើការ​តវ៉ា​​បិទ​ផ្លូវ​​ជាតិលេខ​​២ នៅ​ម្តុំ​ភូមិ​​ព្រៃ​តានូ ​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មានជ័យ កាលពីវេលាម៉ោង​​ជាង​៨ព្រឹក​ថ្ងៃទី​២៨ មីនា ​២០១១ ។

បន្ទាប់ពី​​កម្មករ​​ផ្អើល​ឆុល​ធ្វើ​កា​រតវ៉ា​​ដោយ​បិទ​ផ្លូវ​ បង្ក​​​​ឱ្យស្ទះ​​ចរាចរណ៍​នោះ ប្រហែលជា​​​៣០​​នាទី គេឃើញ​​សមត្ថ​កិច្ច​ប៉ូលិស​-​ប៉េអឹម​ប្រមាណ​​ជាង​​​៣០០នាក់​ បាន​មក​ដល់​​​​រៀប​ចំ​សណ្តាប់ធ្នាប់​ មាន​​ដំបង ខែល ដោយឈរ​​ពុះ​កណ្តាល​​ទ្រូង​ផ្លូវ ​រុញច្រាន​​ក្រុម​បាតុ​ករ​​ឱ្យញែក​ចេញទៅខាង​ចិញ្ចើម​ផ្លូវ​​​បើក​ឱ្យ​​អ្នក​​ដំណើរ​​ធ្វើ​ចរាចរ​​ទៅ​តាម​ប្រក្រតី​ភាពឡើង​វិញ…​ក្រុម​កម្ម​ករ​​បានស្រែក​​ចំអក​ទៅកាន់សមត្ថកិច្ច​​ថា ពួក​​គេ​តវ៉ា​​ចំពោះ​ការ​​កឹប​កេង​​​បរស់​ថៅកែ​​រោងចក្រ ដែល​​គៃ​បំបាត់​ប្រាក់​ផ្សេងៗ​របស់ពួកគេ ​ក្នុងនាម​ពួកគេ​ជា​ពលករ ឬ​កម្មករស្លូតត្រង់​តែប៉ុណ្ណោះ​ ហេតុអ្វី​​សមត្ថកិច្ច​​មិនជួយអន្តរាគមន៍​​ឈឺ​ឆ្អាល​​ដល់​ពួកគេ បែរជា​​មក​គាបសង្កត់​​ពួកគេ​ថែម​ទៀត​ទៅវិញ​ ។​

​កម្មករ​​បានទាមទារ​​ថា សូម​ឱ្យថៅកែ​​​បើក​ប្រាក់​​​បំណាច់​​​ឆ្នាំ ​ប្រាក់អតីត​​ភាពការងារ ​ប្រាក់​ជូន​ដំណឹង​​​ពេលរោងចក្រ​​​ក្ស័យធន និង​ប្រាក់​​ផ្សេងៗ​ជា​ច្រើនទៀត ដែលថៅកែមិនបាន​បើក​​ឱ្យ​…​​ក្រុម​​​​កម្មករ​បានធ្វើការ​​តវ៉ាតាំង​​ពីថ្ងៃ​ទី​​​១៦ មីនា ២០១១ មកម៉្លេះ ​ប៉ុន្តែថៅកែ​​មិន​ព្រម​​ដោះ​ស្រាយ​​ទេ អញ្ចឹង​ហើយទើប​​ពួកគេ​ធ្វើការ​តវ៉ា​​មក​ដល់​ថ្ងៃ​​នេះ និង​គ្រោង​បន្តទៀត ៕​