ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​បង្ខំចិត្ត​រៀបចំ​ច្បាប់​មួយ​ជុំវិញ​បញ្ហា​ការ​រំលោ.ភ​យក​ទ្រូងផ្លូវ​សាធារណៈ​លក់ដូរ ឬ​សង់រោង​ការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រាកដជា​ចាំ​ច្បាស់​អំពី «​យុទ្ធនាការ​សង្គ្រោះ​ចិញ្ចើម​ផ្លូវ​» របស់​អាជ្ញាធរ​ក្រុងភ្នំពេញ ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណៈ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង និង​ការ​បញ្ជា​យានយន្ត ។ កន្លង​ទៅ​អាជ្ញាធរ​បាន​ប្រើ​សេចក្តី​ប្រកាស…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រាកដជា​ចាំ​ច្បាស់​អំពី «​យុទ្ធនាការ​សង្គ្រោះ​ចិញ្ចើម​ផ្លូវ​» របស់​អាជ្ញាធរ​ក្រុងភ្នំពេញ ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណៈ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង និង​ការ​បញ្ជា​យានយន្ត ។

កន្លង​ទៅ​អាជ្ញាធរ​បាន​ប្រើ​សេចក្តី​ប្រកាស ឬ​ការ​អំពាវនាវ ដើម្បី​ធ្វើ​ការងារ​នោះ ពេល​បាន​ផល​ពេល​ខ្លះ​មិនសូវ​បាន​លទ្ធផល​ល្អ​នោះ​ឡើយ ។ រហូត​មក​ដល់​នេះ យុទ្ធនាការ​សង្គ្រោះ​ចិញ្ចើម​ផ្លូវ​ដូច​ជា មិនសូវ​ជា​បាន​លទ្ធផល​ល្អ​នោះ​ឡើយ ប៉ុន្តែ​ពេល​ខាង​មុខ​នេះ អាជ្ញាធរ​នឹង​មាន​ដាវ​អាជ្ញាសឹក ដើម្បី​ធ្វើ​ការងារ​នេះ នោះ គឺជា​ច្បាប់​សណ្តាប់ធ្នាប់​សាធារណៈ ។

ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ ។ មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ការ​តាក់តែង​ច្បាប់​នេះ​ឡើង ក្នុង​គោលបំណង «​គ្រប់គ្រង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​មាន​របៀបរៀបរយ​សោភ័ណ​ភាព​អនាម័យ​បរិស្ថាន ភាព​ស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម និង​ការ​រក្សា​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ » ។

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា លើស​ពី​នោះ​ទៀត ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​រាល់​សកម្មភាព​ដែល ពាក់ព័ន្ធ​នឹង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា សេចក្តីព្រាងច្បាប់​នោះ​នឹង​ធ្វើ​ឲ្យ​សង្គម​ជាតិ​មាន​សណ្តាប់ធ្នាប់ ជា​ពិសេស​កែប្រែ​ទម្លាប់​មិនល្អ​មួយ​ចំនួន នៅ​ក្នុង​សង្គម​ដូច​ជា ការ​ធ្វើ​រោងការ រោង​បុណ្យ​លើ​ផ្លូវ​សាធារណៈ ឬ​ការ​យក​ទ្រូងផ្លូវ​ទៅ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព សោភ័ណ​ភាព​សាធារណៈ​នោះ ។

លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុ​ភ័ក បាន​បញ្ជាក់​ថា «​ច្បាប់​អាច​ចាប់បង្ខំ​ឲ្យ​ពលរដ្ឋ​គោរព ពីព្រោះ​នៅ​ក្នុង​ច្បាប់​មាន​ទាំង​ការ​ដាក់​ទោសទណ្ឌ​មាន​ទាំង​ការ​ផាកពិន័យ និង​មាន​អប់រំ ។ ច្បាប់​នេះ​នឹង​រៀបរយ​សណ្តាប់​សង្គម​យើង​ឲ្យ​មាន​របៀបរបប​សណ្តាប់ធ្នាប់ និង​ការពារ​បរិស្ថាន ។
យើង​សង្កេត​ឃើញ​គ្រប់​គ្នា​ហើយ ពេល​បច្ចុប្បន្ន​នេះ លើ​ដងផ្លូវ​អាច​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​តាម​ទម្លាប់​របស់​ពលរដ្ឋ​រហូត​ដល់​មានការ​បូជាសព​លើ​ផ្លូវ​ក៏​មាន ។ ច្បាប់​សណ្តាប់ធ្នាប់​សាធារណៈ ហើយនឹង​រៀបចំ​អ្វី​ដែល​មិនល្អ​ឲ្យ​ទៅ​ល្អ​» ។

លោក​ខៀវ សុ សុ​ភ័ក បាន​បដិសេធ​ដល់​ការ​លើក​ឡើង​មួយ​ចំនួន​ដែល​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ អាច​រឹត​បណ្តឹង​សិទ្ធិ​សេរីភាព​ពលរដ្ឋ ។ លោក​បញ្ជាក់​ថា ច្បាប់​នេះ គឺ​ចូលរួម​ពង្រឹង​សុវត្ថិភាព​ពលរដ្ឋ ។

សេចក្តីព្រាងច្បាប់​នេះ​មាន​៨​ជំពូក និង​៤៧​មាត្រា ។ លោកនាយ​ឧត្តមសេនីយ៍ អ៊ុ​ក គឹ​ម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​បន្ទុក​ការងារ​ផែន​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ពេល​ចូលរួម​ពេល​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​នេះ កាលពី​ពេល​ថ្មី​ៗ​បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​នេះ​មាន​សារៈសំខាន់ និង​ទូលំទូលាយ​ណាស់ ព្រោះ​ទាក់ទង​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ នឹង​សណ្តាប់ធ្នាប់​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ