ប្រទេសអ៊ីតាលី ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីជាច្រើនបានរាយការណ៍ថា វីរបុរសបាល់ទាត់អ៊ីតាលី និងជាអតីតខ្សែការពាររបស់ក្លិបសេះបង្កង់ Juventus លោក Andrea Pirlo នឹងវិលត្រឡប់មកកាន់ក្លិបវិញ…
ប្រទេសអ៊ីតាលី ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីជាច្រើនបានរាយការណ៍ថា វីរបុរសបាល់ទាត់អ៊ីតាលី និងជាអតីតខ្សែការពាររបស់ក្លិបសេះបង្កង់ Juventus លោក Andrea Pirlo នឹងវិលត្រឡប់មកកាន់ក្លិបវិញ ដើម្បីទទួលបានតំណែងជាគ្រូបង្វឹកក្រុមឈុត U-23 ក្នុងលីគលំដាប់ទី៣ Serie C ។
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល ១០ឆ្នាំជាមួយក្រម AC Milan លោក Pirlo បានសម្រេចផ្លាស់មកចូលរួមជាមួយក្រុម Juventus កាលពីឆ្នាំ២០១១ និងឈ្នះពានរង្វាន់ Serie A ចំនួន ៤លើកជាប់ៗគ្នាជាមួយក្រុមរហស្សនាម Old Lady ។ ក្រោយវ័យកាន់ច្រើន Pirlo ក៏បានសម្រេចប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោយលេងបានចំនួន ២រដូវកាលជាមួយក្រុម New York City ក្នុងក្របខណ្ឌ Major League Soccer ។
យោងតាមសម្តីរបស់អ្នកកាសែត Sky Sports Italia គឺលោក Gianluca Di Marzio បាននិយាយថា អតីតខ្សែបម្រើដែលជួយឱ្យប្រទេសអ៊ីតាលីឈ្នះពានរង្វាន់ World Cup ឆ្នាំ២០០៦ រូបនេះបានទទួលយកសំណើរពីក្លឹប Juventus ដើម្បីជំនួសលោក Fabio Pecchia ដែលកំពុងកាន់តំណែងនេះនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ជូនថា កាលពីចុងសប្តាហ៍ក្រុម Juventus U-23 បានឈ្នះជើងឯក Coppa Italia Serie C ជាលើកដំបូងរបស់ពួកគេ។ ប៉ុន្តែទោះបីជាទទួលបានជ័យជំនះក៏ដោយ ក៏ក្រុមមួយនេះ បានធ្វើការសម្រេចយកគ្រូបង្វឹកថ្មីថ្មោង Pirlo មកជំនួសលោក Pecchia សម្រាប់នៅមុនរដូវកាលក្រោយ ៕ (ដកស្រង់ចេញពី Football-Italia)
ចែករំលែកព័តមាននេះ