ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ខួបកំណើត​ផឹកស៊ី​ចាក់​ធុងបាស់​លឺ​ៗ លុះ​សមត្ថកិច្ច​ចុះ​ណែនាំ​បែរជា​ស្រែក​តវ៉ា​​ផ្អើល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ទាំងប្រុស ទាំងស្រី​មួយ​ក្រុម​ជួប​ជុំ​គ្នា​ធ្វើ​កម្មវិធី​ខួបកំណើត​ក្មួយ​នៅផ្ទះ ហើយ​ផឹកស្រា​ជុំ​គ្នា​និយាយ​លឺ​ៗ ថែម​ទាំង​ចាក់​ធុងបាស់​រាំច្រៀង​បង្ក​សម្លេង​រំខាន​ដល់​អ្នក​ជិត រហូត​អ្នក​ជិតខាង​ខាង​ប្តឹង​សមត្ថកិច្ច ដើម្បី​ឱ្យ​ចុះ​មក​ណែនាំ​អប់រំ​ឱ្យ​ស្ងៀមស្ងាត់​បន្ថយ​សម្លេង បែរជា​ក្រុម​អ្នក​ផឹកស៊ី​ទាំងនោះ​ខឹង​នឹង​សមត្ថកិច្ច​ដែល​ចុះ​មក​ហាមឃាត់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ទាំងប្រុស ទាំងស្រី​មួយ​ក្រុម​ជួប​ជុំ​គ្នា​ធ្វើ​កម្មវិធី​ខួបកំណើត​ក្មួយ​នៅផ្ទះ ហើយ​ផឹកស្រា​ជុំ​គ្នា​និយាយ​លឺ​ៗ ថែម​ទាំង​ចាក់​ធុងបាស់​រាំច្រៀង​បង្ក​សម្លេង​រំខាន​ដល់​អ្នក​ជិត រហូត​អ្នក​ជិតខាង​ខាង​ប្តឹង​សមត្ថកិច្ច ដើម្បី​ឱ្យ​ចុះ​មក​ណែនាំ​អប់រំ​ឱ្យ​ស្ងៀមស្ងាត់​បន្ថយ​សម្លេង បែរជា​ក្រុម​អ្នក​ផឹកស៊ី​ទាំងនោះ​ខឹង​នឹង​សមត្ថកិច្ច​ដែល​ចុះ​មក​ហាមឃាត់ ក៏​នាំ​គ្នា​តវ៉ា​ស្រែក​ឈ្លោះ​គ្នា​ជាមួយ​សមត្ថកិច្ច រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ជេរ​ប្រមាថ និង​ច្រាន​រារាំង​សមត្ថកិច្ច​ពេល​ចុះ​បំពេញការងារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​ម៉ោង​11​យប់ ថ្ងៃ​ទី​29 ខែមិថុនា​ឆ្នាំ​2020 នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​490 សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា យុវជន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​នោះ​មានឈ្មោះ សុខ សាលី ស្នាក់​នៅ​ម្តុំ​ផែ​ថ្ម សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​ប្រភព​ពី​លោកនាយ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​បង្ក​ការ​ភ្ញាក់ផ្អើល គឺ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​ថ្នាក់លើ​ថា នៅ​កន្លែង​កើតហេតុ​ខាងលើ​នោះ មានការ​ជួបជុំ​គ្នា​ផឹកស៊ី ចាក់​ធុងបាស់​បង្ក​សម្លេង​រំខាន ទើប​ថ្នាក់លើ​បញ្ជា​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​ទី​តាំង​​​ខាងលើ ក៏​ឃើញ​ដូច​ការ​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ពិតមែន​។

លោក​បន្ត​ថា បន្ទាប់​ពី​ទៅ​ដល់​កន្លែង​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ចូល​ទៅ​វង់​ផឹកស៊ី​នោះ​និយាយ​ណែនាំ​ឱ្យ​ពួក​គាត់​ស្ងៀមស្ងាត់ និង​បន្ថយ​សម្លេង​កុំ​ចាក់​ធុងបាស់ និង​កុំ​និយាយ​គ្នា​លឺ​ៗ​ពេក ព្រោះ​រំខាន​ដល់​អ្នក​ជិតខាង គេ​ត្រូវការ​សម្រាក ព្រមទាំង​ថតរូប​ទីតាំង​ខាងលើ​ដើម្បី​រាយការណ៍​ទៅ​ថ្នាក់លើ​វិញ បែរជា​ក្រុម​បុរស​ស្ត្រី​ទាំងនោះ​ចោទ​ថា សមត្ថកិច្ច​ប្រើ​អំណាច​កៀបសង្កត់ ហាមឃាត់​ពួក​គេ​សូ​ម្បី​តែ​ផឹកស៊ី​តិចតួច និង​ហាម​មិន​ឱ្យ​សមត្ថកិច្ច​ថតរូប​ពួក​គេ​ទៀត។

លោកបន្តថា មិនត្រឹម​តែប៉ុណ្ណោះ​​​ថែម​ទាំង​ឈ្លោះ​ប្រកែក​តតាំង និយាយ​តឹង​សរសៃ​.​ក​ជាមួយនឹង​សមត្ថកិច្ច រហូត​នាំ​គ្នា​កញ្ជ្រោល រួច​រុញច្រាន​សមត្ថកិច្ច ហើយ​ជេរ​ប្រមាថ​ដៀល​ពាក្យ​ធ្ងន់​ៗ​ទៅ​លើ​​សមត្ថកិច្ច​ពេល​ចុះ​បំពេញការងារ​ទៀត គឺ​ពួក​គាត់​មិន​ព្រម​សហការ ទើប​បង្ក​ជា​ជម្លោះ​រុញ​ច្រាន​គ្នា​ផ្អើល​ប្រជាពលរដ្ឋ​ក្បែរ​ខាង និង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ចំការ​ម ន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​ស្រវឹង​ម្នាក់​ឈ្មោះ សុខ សាលី ព្រោះ​បុរស​នោះ​រា រាំង​ការងារ​សមត្ថកិច្ច ថែម​ទាំង​រុញច្រាន​សមត្ថកិច្ច និង​ជេរ​ប្រមាថ​ពាក្យ​ធ្ងន់​ៗ​មក​លើ​សមត្ថកិច្ច ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌ​ចំការមន ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​និ​តិ​វិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ