ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ថា អុី​រ៉​ង់​មិន​ដែល​ធ្លាប់​ពិបាក​វេទនា​ដូច​ឆ្នាំ​នេះ​ទេ

3 ឆ្នាំ មុន

អ៊ី​រ៉​ង់ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី​អ៊ី​រ៉​ង់ លោក Hassan Rouhani បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​មួយ…

អ៊ី​រ៉​ង់ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី​អ៊ី​រ៉​ង់ លោក Hassan Rouhani បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​មួយ កាលពី​ថ្ងៃអាទិត្យ​ថា ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ដ៏​លំបាក​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

លោក Rouhani បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា​៖ «​រាប់​តាំងពី​សង្គ្រាម​សេដ្ឋកិច្ច​របស់​សត្រូវ និង​ការ​ឆ្លង​រាលដាល​ដោយ​ជំងឺ​កូ​វី​ដ​១៩ ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ពិបាក​វេទនា​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង​។ អស់​រយៈពេល​១៤០​ឆ្នាំ​មក​ហើយ ដែល​យើង​មិន​ធ្លាប់​មាន​ជំងឺ​បែប​នេះ​ទេ​»​។

យោង​តាម​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់ បានឱ្យ​ដឹង​ថា ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ បាន​កើនឡើង​ដល់ ២២០,០០០​នាក់ ដោយ​មាន​អ្នក​ស្លាប់​លើស​ពី ១០,០០០​នាក់​កាលពី​ស​ប្តា​ហ៍​មុន​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ប្រធានាធិបតី​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ការ​ពាក់​ម៉ាស់ គឺ​ពិតជា​សំខាន់​ណាស់ នៅ​ក្នុង​តំបន់​ដែល​មាន​មនុស្ស​ច្រើន ហើយ​គេ​នឹង​អនុវត្ត​ឱ្យ​តឹងរ៉ឹង​នៅ​ស​ប្តា​ហ៍​ក្រោយ​។

ទោះបីជា​មានការ​ថយ​ចុះ​ចំនួន​ករណី​ដែល​បាន​រាយការណ៍​នៅ​ក្នុង​ខែមេសា នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​ក៏​ដោយ ក៏​ការ​ឆ្លង​បាន​ចាប់ផ្តើម​កើនឡើង​ម្តងទៀត​ក្នុង​អំឡុង​ខែឧសភា​និង​មិថុនា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ