ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀ.ន​នៅ​ក្នុង​តំបន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​បាន​សម្ដែង​ការ​ព្រួយបារម្ភ ចំពោះ​ការ​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុង​តំបន់​ដែល​កាន់តែ​រីក​ធំ​ឡើង ។ ការ​ព្រួយបារម្ភ​នេះ​ធ្វើ​ឡើង​នៅ​ពេល ប្រតិភូ​រដ្ឋសភា​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​អាយ​ប៉ា ស្តី​ពី​គ្រោះថ្នាក់​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​បាន​សម្ដែង​ការ​ព្រួយបារម្ភ ចំពោះ​ការ​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុង​តំបន់​ដែល​កាន់តែ​រីក​ធំ​ឡើង ។ ការ​ព្រួយបារម្ភ​នេះ​ធ្វើ​ឡើង​នៅ​ពេល ប្រតិភូ​រដ្ឋសភា​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​អាយ​ប៉ា ស្តី​ពី​គ្រោះថ្នាក់​គ្រឿងញៀន (AIPACODD) តាម​រយៈ​ប្រព័ន្ធ Video Conference កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ ។

លោក ហ៊ូ ស្រ៊ី សមាជិក​ក្រុម​រដ្ឋ​សភាជាតិ​អាយ​ប៉ា​-​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ជា​អ្នកដឹកនាំ​ប្រតិភូ​សភា​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​នេះ​ដែល​សភា​ប្រទេស​វៀតណាម​ជា​ម្ចាស់ផ្ទះ ។

រដ្ឋសភា​កម្ពុជា​មិន​ខុស​ពី​សមាជិក​ដទៃ​ទៀត​ទេ បាន​សម្តែង​ការ​ព្រួយបារម្ភ​លើ​និ​ន្នា​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ការ​ជួញដូរ​គ្រឿងញៀន ចេះ​តែ​រីក​ធំ​ឡើង ពិសេស​ការ​លេច​ចេញ​នូវ​ការ​ប្រើប្រាស់​ថ្នាំ​សំយោគ (ATS) ការ​បង្កើន​នូវ​ចំនួន​កន្លែង​ផលិត​ឱសថ​សំយោគ ។

លោក​បន្ត​ថា បាន​ចែករំលែក​នូវ​ព័ត៌មាន​មួយ​ចំនួន​ពាក់ព័ន្ធ​គ្រឿងញៀន​នេះ​ដល់​កិច្ចប្រជុំ ។ លោក​បាន​លើក​ឡើង​ថា ក្រុម​គោលដៅ​ដែល​មាន​ហានិភ័យ​ខ្ពស់​ពី​ការ​ជួញដូរ​គ្រឿងញៀន មាន​ដូច​ជា ពលករ​ចំណាកស្រុក​ខុសច្បាប់ ទាំង​ក្នុង និង​ក្រៅ​ស្រុក កម្មករ​សំណង់ អ្នក​បើកឡាន​ដឹក​ទំនិញ អ្នក​បោះបង់​ចោល​សាលារៀន នៅ​តែ​មាន​លទ្ធភាព​តិចតួច ក្នុង​ការ​ទទួល​បាន​សារ​អំពី​ការ​ទប់ស្កាត់​សំខាន់​ៗ ។

លោក​បាន​បញ្ជាក់​ថា ចំណុច​ស្នូល​សម្រាប់​ការ​អប់រំ​ផ្សព្វផ្សាយ ជា​ពិសេស​សម្រាប់​ក្រុម​គោលដៅ​ខាងលើ​មិន​ទាន់​ត្រូវ​បាន​បណ្តុះបណ្តាល និង​រៀបចំ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ ។

ប្រតិភូ​រដ្ឋសភា​កម្ពុជា​បាន​លើក​ឡើង​បន្ថែម​ថា អ្នក​ញៀន​ថ្នាំ​ខ្លះ​នៅ​តែ​មិន​ស្ម័គ្រចិត្ត ស្វែងរក​សេវា​ព្យាបាល និង​ស្តារ​នីតិសម្បទា ដែល​អាច​បណ្តាល​មក​ពី​ការ​ខ្មាស់​អៀន និង​ភ័យ​ខ្លាច​ការ​រើសអើង ឬ​កង្វះ​ការ​យល់​ដឹង អំពី​ការ​ព្យាបាល និង​ការ​ស្តារ​នីតិសម្បទា ក៏​ដូច​ជា កម្មវិធី​សមាហរណកម្ម ។

ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តែ​បន្ត​កើត​មាននៅ​ទីតាំង​មួយ​ចំនួន ដូច​ជា ផ្ទះ​អ្នក​ជួល​សេវា​កម្សាន្ត និង​តំបន់​ស្មុគស្មាញ​មួយ​ចំនួន ដែល​ពិបាក​នឹង​ឈាន​ដល់​ការ​បង្ក្រាប ។ កិច្ចប្រជុំ​បាន​ទទួលស្គាល់​ថា ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ជា​បញ្ហា​រួម និង​បាន​លើក​ឡើង​ថា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជាស​កល​នេះ​គេ​ត្រូវ​អនុវត្ត​ផែនការ​សកម្មភាព​ទូលំទូលាយ និង​ពហុ​វិជ្ជា​សម្រាប់​ផ្សព្វផ្សាយ ការ​បង្ការ​គ្រឿងញៀន ដល់​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ជួយ​បង្កើន​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ច្បាស់​អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ក្នុង​ចំណោម​ប្រជាពលរដ្ឋ ។

កិច្ចប្រជុំ​បាន​បេ្ត​ជ្ញា​ចិត្ត​ជំរុញ​រដ្ឋ​សមាជិក បង្កើន​ការ​យល់​ដឹង​ពី​គ្រោះថ្នាក់​គ្រឿងញៀន ដល់​ពលករ ដែល​ងាយ​រង​គ្រោះ​ដូច​ជា​ពលករ​ចំណាកស្រុក កម្មករ​ស៊ីឈ្នួល និង​អ្នក​បើកឡាន​ដឹក​ទំនិញ​ជាដើម ។​ឪ

សូម​ជម្រាប​ថា សមាជិក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ អាយ​ប៉ា ស្តី​ពី​គ្រោះថ្នាក់​គ្រឿងញៀន (AIPACODD) មាន​រដ្ឋសភា​កម្ពុជា ប្រ៊ុ​យ​ណេ ឡាវ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន ថៃ វៀតណាម មី​យ៉ា​ន់​ម៉ា ការិយាល័យ​គ្រឿងញៀន​អាស៊ាន (ASOD=Asean Senior officals on drug ) ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​គ្រឿងញៀន (United Nation office drugs and crime លេខាធិការដ្ឋាន​អាយ​ប៉ា​។ សភា​ប្រទេស​សិង្ហ​បូ​រី ដែល​ជា​សមាជិក​របស់​អាយ​ប៉ា​ដែល​នោះ មិន​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ