ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​គេ​អត់​ស្តាប់បា.ញ់​ផ្តាច់ជីវិត​និង​បង្ក​របួស ​​​គេ​ព្រួត​វាយ​​វិញសល់ជីវិតសូន្យ

3 ឆ្នាំ មុន

​ប្រទេស​ថៃ​ ៖ មានសេចក្តីរាយការណ៍បឋមថា បុរស​មេការ​សំណង់​ជនជាតិ​ថៃ​ ក្រោយ​​បាញ់​​រះមកលើ​ពល​ករ​ខ្មែរ​និង​ភូមាដែល​​កំពុង​ផឹកស៊ី​បណ្តាល​ស្លាប់​ម្នាក់​​និង​របួសធ្ងន់​២​នាក់មក ក៏​ត្រូវ​បាន​ពលករ​ទាំងនោះមក​ព្រួតវា​យ​​វិញ​បណ្តាល​ឱ្យ​ស្លាប់​ដែរ​ ។ ​ហេតុការណ៍ខាងលើ​​កើតឡើង ​នៅ​វេលា​ម៉​ង​ជាង​១២អធ្រាត្រ​​ចូល​ថ្ងៃ​ទី​២៩ ​មិថុនា…

​ប្រទេស​ថៃ​ ៖ មានសេចក្តីរាយការណ៍បឋមថា បុរស​មេការ​សំណង់​ជនជាតិ​ថៃ​ ក្រោយ​​បាញ់​​រះមកលើ​ពល​ករ​ខ្មែរ​និង​ភូមាដែល​​កំពុង​ផឹកស៊ី​បណ្តាល​ស្លាប់​ម្នាក់​​និង​របួសធ្ងន់​២​នាក់មក ក៏​ត្រូវ​បាន​ពលករ​ទាំងនោះមក​ព្រួតវា​យ​​វិញ​បណ្តាល​ឱ្យ​ស្លាប់​ដែរ​ ។ ​ហេតុការណ៍ខាងលើ​​កើតឡើង ​នៅ​វេលា​ម៉​ង​ជាង​១២អធ្រាត្រ​​ចូល​ថ្ងៃ​ទី​២៩ ​មិថុនា ស្ថិតនៅ​ចំណុច​កន្លែង​ស្នាក់​នៅ​កម្មករ​សំណង់​ ស្ថិត​ខេត្ត​រ៉ា​ក់​យ៉ង ​ប្រទេស​ថៃ​ ។

​​យោង​តាម​ព័ត៌មាន​ថៃ​និង​បណ្តាញ​សង្គម​ បាន​ចុះ​ផ្សាយ​នៅ​ពេល​មានការ​បាញ់​រះ​ទៅ​លើ​កម្មករ​សំណង់​មាន​ខ្មែរ​និង​ភូមា ក្រោយ​ពេល​ត្រឡប់​ពី​ធ្វើការ​សំណង់​ហើយ​បាន​បើក​លុយ​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​បន្ទប់​ស្នាក់​នៅ​កម្មករ​សំណង់​របស់​ក្រុមហ៊ុន​ខុន​ដូ​អរិ​ជី​ន​ស្ថិត​ក្បែរផ្លូវ​បំបែក​ជា​បួន​សុខុម​វីត​នៅ​ឃុំ​ម៉ា​យ​តា​ភុ​ត​ខេត្ត​រ៉ា​ក់​យ៉ង​ប្រទេស​ថៃ​។

ហើយ​នៅ​ពេល​កំពុង​ផឹកស៊ី​មាន​កម្មករ​សំណង់​ជនជាតិ​ខ្មែរ និង​ភូមា​ប្រមាណ​៥​ទៅ​៦​នាក់ ហើយ​ពេល​នោះ​ឃើញ​មានឈ្មោះ ប្រៃ រោច ភេទ​ប្រុស ​អាយុ​៦១​ឆ្នាំ​(​ជនជាតិ​ថៃ​)​ ដែល​ស្គាល់​ជា​មេការ​ទទួលខុសត្រូវ​ជាង​សំណង់​របស់​ក្រុមហ៊ុន​ខុន​ដូ​អរិ​ជី​ន បាន​ទៅ​ប្រាប់​ក្រុម​អ្នក​ផឹកស៊ី​ស្រវឹង​ហើយ​កំ​ឡូឡា​ថ្លង់​ ដល់​អ្នក​ជិតខាង ហើយ​ពេល​ទៅ​ប្រាប់​​គ្នា​មួយ​មាត់​ពីរ​កើតរឿង​ឈ្លោះ​ប្រកែក​គ្នា ។

ប្រភពបន្តថា ពេលនោះ ​មេការ​បាន​ទាញ​កាំភ្លើងខ្លី​ធុន​៣៨​ពី​ចង្កេះ​បាញ់​ប្រាវ ​បណ្តាល​ត្រូវ​ស្លាប់​ពលករ​ខ្មែរ​ម្នាក់​និង​របួសធ្ងន់​២​នាក់​ម្នាក់​ជនជាតិ​ថៃ ហើយ​ពេល​នោះ​កម្មករ​សំណង់​ដែល​កំពុង​ផឹកស៊ី​បាន​ស្ទុះ​ព្រួត​គ្នា​វាយ​​ជន​បង្ក​បណ្តាល​ស្លាប់​នៅ​និង​កន្លែង​ហើយ​អ្នក​រង​របួស​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ​។

តាមព័ត៌មាន​ថៃ​បាន​បញ្ជាក់​ទៀតថា ក្រោយ​ពេល​ដែល​មានការ​បាញ់រះបណ្តាល​មាន​អ្នក​ស្លាប់​ម្នាក់ ​និង​កន្លែង​របួសធ្ងន់​ចំនួន​២​នាក់​ និង​ជន​បង្ក​ត្រូវ​បាន​ពលករ​ព្រួត​គ្នា​វ៉ៃ​ស្លាប់​ពេល​ភ្លាម​ៗ ឃើញ​មាន​សមត្ត​កិច្ច​ថៃ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ ​​និង​ហៅ​អ្នក​ឃើញ​ហេតុ​ការ​ណ៍ទៅ​កន្លែង​សមត្ថ​កិច្ច​ដើម្បី​ធ្វើការ​សាក​សួរ។​

អត្ថបទសរសេរ ដោយ