ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​-​អា​មេ​រិ​ក និង​ក្រុមហ៊ុន​ល្បី​ៗ​ចំនួន​៥​កំពុង​ពិភាក្សា​ស្តា​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ពិភាក្សា​តាម​រយៈ Video Conference នា​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ (​ម៉ោង​នៅ​កម្ពុជា​) ត្រូវ​បាន​ស្នើ​សុំ​បង្កើត​កិច្ច​សហប្រតិបត្តិការ…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ពិភាក្សា​តាម​រយៈ Video Conference នា​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ (​ម៉ោង​នៅ​កម្ពុជា​) ត្រូវ​បាន​ស្នើ​សុំ​បង្កើត​កិច្ច​សហប្រតិបត្តិការ និង​ការ​ដោះស្រាយ​បញ្ហា​ធុរកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។

កិច្ចប្រជុំ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក (US-ABC) ដែល​ជា​ស្ថាប័ន​ដ៏​ធំ​មួយ មាន​សមាជិក​នៅ​ពាសពេញ តំបន់​អាស៊ី​អាគ្នេយ៍​ក៏​ដូច​ជា ជុំវិញ​ពិភពលោក និង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន Google, Visa, Agoda, Expedia Group, និង​ក្រុមហ៊ុន Air nb ផង​ដែរ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បង្ហាញ​ពី​ឱកាស​វិនិយោគ​ជា​ច្រើន​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក (US-ABC ប៉ុន្តែ​កម្ពុជា​ក៏​បាន​ស្នើ​សុំ​កិច្ចសហការ​រួម​គ្នា​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ COVID-19 ឱ្យ​ខាន​តែ​បានជា​មុន​ផង​ដែរ ។

លោក​ធ្វើការ​លើក​ឡើង​ដូចនេះ​ថា «​ក្នុង​កិច្ចប្រជុំ​នេះ ភាគី US-ABC នេះ​លោក​បាន​លើក​សំណើ​ជា​ច្រើន ដើម្បី​ស្វែងរក​ការ​ជួយ​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​ធុរកិច្ច​ទេសចរណ៍​នា​កំឡុង​ពេល​កម្ពុជា​ជួប​វិបត្តិ COVID-19 និង​ក្រោយ​ពេល​វិបត្តិ​នេះ​ត្រូវ​បាន​បញ្ចប់​» ។

លោក Amb. Michael W.Michala អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​គ្រប់គ្រង​ប្រចាំ​តំបន់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក បាន​ថ្លែង​ថា «​បច្ចុប្បន្ន US-ABC មាន​បណ្តា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​ជា​ច្រើន នៅ​ពាសពេញ​តំបន់​អាស៊ី​អាគ្នេយ៍ និង​លើ​ពិភពលោក​ជា​សមាជិក ហើយ​តាម​រយៈ​កិច្ចប្រជុំ​នេះ US-ABC ស្នើ​សុំ​បង្កើត​កិច្ច​សហប្រតិបត្តិការ ការ​ដោះស្រាយ​បញ្ហា​ធុរកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​ជំងឺ COVID-19»​។

លោក Amb. Michael W.Michala បន្ត​ថា «​សម្រាប់​កិច្ចប្រជុំ​នា​ពេល​នេះ មានការ​ចូលរួម ពី​បណ្តា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជា​សមាជិក មក​ពី​ក្រុមហ៊ុន Google, Visa, Agoda, Expedia Group, និង​ក្រុមហ៊ុន Air nb ជាដើម ក្នុង​គោលបំណង​បង្កើត​គំនិត និង​ការ​អនុវត្ត​ល្អ​ៗ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ COVID-19 និង​លើក​ផែនការ​បង្កើត​កិច្ច​សហប្រតិបត្តិការ ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ បន្ទាប់​ពី​វិបត្តិ COVID-19 ត្រូវ​បាន​បញ្ចប់ និង​ស្នើ​បន្ត​កិច្ចសហការ​ជាមួយ​កម្ពុជា ក្នុង​វិស័យ​ធុរកិច្ច​ទេសចរណ៍​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​»​។

ឆ្លើយ​តប​នឹង​សំណើ​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ US-ABC បន្ត​សហការ​ជាមួយ​ផ្នែក​ជំនាញ​ក្រសួងទេសចរណ៍​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិការ​នានា ក្នុង​វិស័យ​ទេសចរណ៍​។ ជាមួយ​គ្នា​នេះ លោក​បាន​ស្នើ​ដល់ US-ABC ជំរុញ​សមាជិក​របស់​ខ្លួន​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​វិស័យ​ទេសចរណ៍ ជា​ពិសេស​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ដែល​កំពុង​មាន​សក្តានុពល និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​យ៉ាង​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ