ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ពី​របៀប​ដេរ​ម៉ាស់​ក្រណាត់​ដោយ​ខ្លួនឯង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញផ្សាយ​នូវ​វី​ដេ​អូ​ឃ្លី​ប​មួយ​ស្តី​ពី​របៀប​នៃ​ការ​ដេរ​ម៉ាស់​សម្រាប់​ពាក់​ការពារ​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ដោយ​ប្រើប្រាស់​ម៉ាស់​ក្រណាត់​ដែល​មិនមែន​វេជ្ជសាស្ត្រ (Non medical mask)…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញផ្សាយ​នូវ​វី​ដេ​អូ​ឃ្លី​ប​មួយ​ស្តី​ពី​របៀប​នៃ​ការ​ដេរ​ម៉ាស់​សម្រាប់​ពាក់​ការពារ​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ដោយ​ប្រើប្រាស់​ម៉ាស់​ក្រណាត់​ដែល​មិនមែន​វេជ្ជសាស្ត្រ (Non medical mask) និង​របៀប​រៀបចំ​ម៉ាស់​ក្រណាត់​នេះ​ផង​ឲ្យ​បាន​ត្រឹមត្រូវ ។

ក្នុង​វី​ដេ​អូ​ឃ្លី​ប​ដែល​មាន​រយៈពេល​៣​នាទី​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ពន្យល់​ថា ម៉ាស់​ក្រណាត់​ខាងលើ​អាច​ដេរ​ដោយ​មាន​០៣ ស្រទាប់ គឺ ១- ស្រទាប់​ក្រៅ ៖ ប្រើ​ក្រណាត់​ដែល​មិន​ជ្រាប​ទឹក (Water resistant fabric) ២- ស្រទាប់​កណ្តាល ៖ ប្រើ​ក្រណាត់​ប្រភេទ​ធ្វើ​ជា​ចម្រោះ​បាន ៣- ស្រទាប់​ក្នុង ៖ ប្រើ​ក្រណាត់​សម្រូប​ជាតិ​ទឹក ឫ​សំណើម​បាន WHO បាន​បន្ត​ទៀត​ថា ម៉ាស់​ក្រណាត់​ខាងលើ​នេះ លោក​អ្នក​អាច​រៀបចំ​ដេរ​ដោយ​ខ្លួនឯង​បាន ប្រសិនបើ​មិន​មាន​លទ្ធភាព​ទិញ​ម៉ាស់​វេជ្ជសាស្ត្រ (Medical mask) បាន ហើយ​ម៉ាស់​ក្រណាត់​នេះ អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ពេល​មាន​មនុស្ស​ច្រើន ។

ពេល​លោក​អ្នក​ធ្វើ​ដំណើរ ពេល​ដែល​កាលទេស​: ឫ​ទីកន្លែង​ដែល​ពិបាកធ្វើ​គម្លាត​សុវត្ថិភាព​បុគ្គល ឫ​នៅ​ពេល​ដែល​មាន​ក្អក​កណ្តាស់​ជាដើម តែ​ត្រូវ​ចង​ចាំ​ថា ការ​ប្រើ​ម៉ាស់​បែប​នេះ​តែ​មួយ​មុខ​គត់ មិន​អាច​ការពារ​លោក​អ្នក​ពី​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ បាន​ទេ គឺ​ត្រូវ​អនុវត្តន៍​រួម​ជាមួយនឹង​ការ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឫ​អាល់កុល ឫ​ទឹក​ជែ​ល​លាងដៃ និង​ការ​អនុវត្តន៍ គម្លាត​សុវត្ថិភាព​បុគ្គល​ឲ្យ​បាន លើស​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង ទើប​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​។

ម៉ាស់​ប្រភេទ​ក្រណាត់​នេះ ប្រើ​រួច ត្រូវ​បោកគក់​ជាមួយ​សាប៊ូ និង​ហាលថ្ងៃ​ឲ្យ​បាន​ស្ងួត​ត្រឹមត្រូវ មុន​នឹង​យក​មក​ប្រើ​ឡើង​វិញ គ្រប់ពេល​ដែល​បាន​ប្រើប្រាស់​រួច ឬ​នៅ​ពេល​ដែល​ម៉ាស់​នេះ​កខ្វក់​។ WHO បាន​បញ្ជាក់​ទៀត​ថា «​មុន​ពេល​ពាក់​ម៉ាស់ និង​ក្រោយ​ពេល​ដោះ​ម៉ាស់​រួច ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឫ​អាល់កុល ឫ​ទឹក​ជែ​ល​លាងដៃ​ជា​មុន​សិន រាល់ពេល​មុន​នឹង​ចាប់​កាន់​ម៉ាស់ ហើយ​មិន​ត្រូវ​ប៉ះពាល់​ផ្ទៃ​កណ្តាល​នៃ​ម៉ាស់​នោះ​ឡើយ ទាំង​មុន​ពេល កំឡុង​ពេល និង​ក្រោយ​ពេល​ពាក់​ម៉ាស់​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ឱ្យ​កាន់តែ​យល់​ច្បាស់ WHO បាន​ណែនាំ ដល់​ប្រជាជន​ទាំងអស់ អាច​ចូល​មើល​តាម​វី​ដេ​អូ​ឃ្លី​ប (​សម្រាប់​លោក​អ្នក​ដែល​ចេះ​ភាសា​អង់គ្លេស​) ប៉ុន្តែ​សម្រាប់​ភាសារ​ខ្មែរ ត្រូវ​បាន​ពន្យល់​ដូច​ការ​រៀបរាប់​ខាងលើ ដោយ​លោក​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ