ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​ចេញ​ដីកា និង​ស្នើ​ឲ្យ​ប៉ូ​លី​ស​អាំង​ទែ​ប៉ូ​ល ចាប់ខ្លួន​លោក ត្រាំ ជុំវិញ​ការ​សម្លា.ប់​មេបញ្ជាការ សូឡី​ម៉ា​នី

3 ឆ្នាំ មុន

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ អ៊ី​រ៉​ង់​បាន​កំណត់​អត្តសញ្ញាណ​មនុស្ស​ចំនួន​៣៦​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើឃាត​ឧត្តមសេនីយ៍ Qassem Soleimani ហើយនឹង​ស្នើ​ឱ្យ​ស្វែងរក​ចាប់ខ្លួន​ពួក​គេ តាម​រយៈ​ប៉ូ​លី​ស​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា អាំង​ទែ​ប៉ូ​ល…

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ អ៊ី​រ៉​ង់​បាន​កំណត់​អត្តសញ្ញាណ​មនុស្ស​ចំនួន​៣៦​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើឃាត​ឧត្តមសេនីយ៍ Qassem Soleimani ហើយនឹង​ស្នើ​ឱ្យ​ស្វែងរក​ចាប់ខ្លួន​ពួក​គេ តាម​រយៈ​ប៉ូ​លី​ស​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា អាំង​ទែ​ប៉ូ​ល INTERPOL ។ បញ្ជី​ឈ្មោះ​ជនសង្ស័យ អ៊ី​រ៉​ង់​ដាក់​បញ្ចូល​លោក ដូ​ណា​ល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ ផង​ដែរ នេះ​បើ​តាម​សារព័ត៌មាន RT ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​រ៉​ង់ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៩ មិថុនា​នេះ​ថា ឈ្មោះ​ជនសង្ស័យ​នៅ​ក្នុង​អំពើ​ឃាតកម្ម​លើ​មេបញ្ជាការ​ឆ្មាំ​បដិវត្ត​របស់​អ៊ី​រ៉​ង់ ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ូ​លី​ស​អាំង​ទែ​ប៉ូ​ល ដោយ​អគ្គ​រដ្ឋ​អាជ្ញា​អ៊ី​រ៉​ង់ លោក Ali Alghasi-Mehr ។ មន្ត្រី​រូប​នេះ ហៅ​ការ​សម្លាប់​នេះ​ថា​ជា “​ឃាតកម្ម​” និង​“​អំពើ​ភេរវកម្ម​” ។

ឧត្តមសេនីយ៍​ដ៏​មាន​ប្រជាប្រិយ​លោក សូឡី​ម៉ា​នី ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២០ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អ៊ី​រ៉ា​ក់ នៅ​ពេល​រថយន្ត​របស់​លោក ត្រូវ​បាន​វាយប្រហារ​តាម​អាកាស ដោយ​យន្តហោះ​ដ្រូ​ន​របស់​កងទ័ព​សហរដ្ឋអាមេរិក ។ រដ្ឋបាល ត្រាំ បាន​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​របស់​ខ្លួន នៃ​ការ​វាយប្រហារ​ដែល​បាន​សម្លាប់ទាំង​មេបញ្ជាការ​អ៊ី​រ៉ា​ក់ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត ដោយ​និយាយ​ថា ឧត្តមសេនីយ៍​អ៊ី​រ៉​ង់ កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ទៅ​លើ​ទាហាន​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ