ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ខ្យល់​បក់​ខ្លាំង រលក​បោក​ទូ កម្មករ​៥​នាក់​ធ្លាក់​សមុទ្រ! ឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះទាន់​ពេល

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ អាកាសធាតុ​លើ​ផ្ទៃសមុទ្រ ផ្ទៃមេឃ​មាន​សភាព​អាប់អួរ ភ្លៀង​ធ្លាក់​ដោយ​កន្លែង និង​មាន​ខ្យល់បោក​បក់​ខ្លាំង ធ្វើ​ឲ្យ​ទូក​អូស​សណ្ដោង​គ្នា ប៉ះ​រលក​ខ្លាំង ​បោក​ប៉ះ​ថ្ម ក្បែរ​កោះ​ថាស បណ្ដាល​ឲ្យ​កម្មករ​ទូ​ ចំនួន​៥​នាក់ បាន​ធ្លាក់ទឹក​សមុទ្រ ។

លោកស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បន្ត​ថា ភ្លាម​ៗ​លោក​ឧកញ៉ា ទៀ វិចិត្រ បានបញ្ចេញ អូរ​ប័​រ ចេញ​ជួយសង្គ្រោះ ដោយ​ចំណាយពេល​ជិត​២​ម៉ោង បាន​ស្រង់​កម្មករ​ទាំងអស់ ដោយ​សុវត្ថិភាព ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​លោក​ឧកញ៉ា​ទៀ វិចិត្រ និង​សូម​ឲ្យ​បងប្អូន​ដែរ​ធ្វើ​តាម​ទូក និង​បងប្អូន​ប្រជា​នេសាទ សូម​ធ្វើការ​ប្រុង​ប្រ​យ​ត្ន័ អោយ​បាន​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ