ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​អគារ​ផ្សារ​ហ៊ុន នៅ​ទីក្រុង​កា​រ៉ា​ជី ស្លា.ប់​សន្តិសុខ​៥​នាក់ ក្រុម​សកម្មប្រយុទ្ធ​៤​នាក់

3 ឆ្នាំ មុន

ទីក្រុង​កា​រ៉ា​ជី, ប៉ា​គី​ស្ថាន ៖ មន្ត្រី​ប៉ូ​លី​ស​ជាន់ខ្ពស់ បាន​និយាយ​ថា សកម្មប្រយុទ្ធ​ចំនួន ៤​នាក់ និង​បុគ្គលិក​សន្តិសុខ ៥​នាក់ ត្រូវ​បាន​សម្លាប់…

ទីក្រុង​កា​រ៉ា​ជី, ប៉ា​គី​ស្ថាន ៖ មន្ត្រី​ប៉ូ​លី​ស​ជាន់ខ្ពស់ បាន​និយាយ​ថា សកម្មប្រយុទ្ធ​ចំនួន ៤​នាក់ និង​បុគ្គលិក​សន្តិសុខ ៥​នាក់ ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ នៅ​អគារ​ផ្សារ​ហ៊ុន នៅ​ទីក្រុង​កា​រ៉ា​ជី ភាគ​ខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន នា​ថ្ងៃ​ចន្ទ​ថ្ងៃ​ទី​២៩ ខែមិថុនា ២០២០​នេះ ។

ស្នងការ​ក្រុង​លោក Karachi Muqaddas Haider បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ក្រុម​សកម្មប្រយុទ្ធ ដែល​មាន​អាវុធ​ទំនើប​ក្នុង​ដៃ បាន​បើក​ការ​វាយលុក​អគារ​ផ្សារ​ហ៊ុន​ប៉ា​គី​ស្ថាន និង​បាន​បាញ់ប្រហារ​បុគ្គលិក​សន្តិសុខ ថែម​ទាំង​គប់​គ្រាប់បែកដៃ ថែម​ទៀត​ផង ។

លោក​បាន​បន្ត​ថា ក្រុម​សកម្មប្រយុទ្ធ ២​នាក់ ត្រូវ​បាន​សម្លាប់ ក្នុងអំឡុងពេល​បាញ់ប្រហារ​ជាមួយ​ក្រុម​សន្តិសុខ និង​ប៉ូ​លី​ស ខណៈ​ដែល​២​នាក់​ទៀត បាន​ចូល​ទៅ​ក្នុង​អគារ ក្រោយមក ត្រូវ​ក្រុម​យោធា​ប៉ា​រ៉ា​ប៉ា​គី​ស្ថាន បាញ់​សម្លាប់ ។

លោក បាន​និយាយ​បន្ថែម​ថា បុគ្គលិក​សន្តិសុខ ដែល​ត្រូវ​បាន​សម្លាប់ រួម​មាន​៖ បុគ្គលិក​ចំនួន ៤​នាក់ មក​ពី​សន្តិសុខ​ផ្សារ​ហ៊ុន និង​ប៉ូ​លី​សម្នាក់ ។ មនុស្ស ៧​នាក់​ទៀត មាន​ជន​ស៊ី​វិល​រួម​ទាំង​ប៉ូលិស​ផង បាន​រង​របួស​នៅ​ក្នុង​ការ​វាយប្រហារ​នេះ ។

លោក ហ្វា​រុក ខាន់ Farrukh Khan នាយក​គ្រប់គ្រង​ផ្សារភាគហ៊ុន បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ក្រុម​សកម្មប្រយុទ្ធ​ទាំងអស់ ត្រូវ​បាន​រារាំង និង​សម្លាប់​នៅ​ក្បែរ​ទ្វារ​ចូល នៃ​អគារ​ផ្សារ​ហ៊ុន ហើយ​ពុំ​មាន​នរណា​ម្នាក់ ចូល​ដល់​ការិយាល័យ​ធ្វើ​ពាណិជ្ជកម្ម​នោះ​ទេ ពោល​គឺ​ផ្សារ​ហ៊ុន​នៅ​តែ​ដំណើរការ​ជា​ធម្មតា ។

អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន ក្បែរ​កន្លែង​កើតហេតុ ។ អ្នក​រង​របួស​២​នាក់ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

ប៉ូ​លី​ស ទាហាន និង​កងទ័ព​ប៉ា​រ៉ា បាន​ដាក់​ពង្រាយ​ព័ទ្ធ​តំបន់​កើតហេតុ ចរាចរណ៍​គ្រប់​ប្រភេទ នៅ​ក្បែរ​អគារ ត្រូវ​បាន​រឹតត្បិត ។

មិន​ទាន់​មាន​ក្រុម​ណាមួយ ឬ​បុគ្គល​ណា​ម្នាក់ ចេញ​មក​អះអាង​ពី​ការ​វាយប្រហារ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ប៉ូ​លី​ស​ក្នុង​តំបន់ បាន​សង្ស័យ​ថា ក្រុម​បា​ឡូ​ជី ស្ថិត​នៅ​ពីក្រោយ​ខ្នង នៃ​ការ​វាយប្រហារ​ដ៏​សាហាវ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ