ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្សារ​ចុង​ស​ប្តា​ហ៍ ត្រៀម​នឹង​បង្កើត​ ដើម្បី​ជួយ​កសិករ​រងគ្រោះ​ដោយ​សារ​កូវីដ​១៩

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​​​ផលិត​​មាន់​ស្រែ​របស់​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ហៅ​កាត់​ថា (AIMS) កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹង​ត្រង់…

ខេត្ត​ប៉ៃលិន ៖ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​​​ផលិត​​មាន់​ស្រែ​របស់​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ហៅ​កាត់​ថា (AIMS) កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​កំពុងជួប​​បញ្ហា​ទីផ្សារ ដោយសារ​រង​ផល​ប៉ះពាល់ បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ព្រមទាំង​ជួយ​ទិញ​មាន់​ស្រែ​ពី​សហ​គម​ន៍​ចំនួន​៨៥០​ក្បាល​ផង​ដែរ​ ។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត បាន​លើក​ឡើង​ថា តាម​រយៈ​គម្រោង​ជំរុញ​ទីផ្សារ សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) គឺ​អាជ្ញា​ខេត្ត​មាន​គម្រោង​សហការ និង​បង្កើត​រៀបចំ​ផ្សារ​ចុង​ស​ប្តា​ហ៍ សម្រាប់​ប្រជា​កសិករ​លក់​ដំណាំ ត្រី សាច់ បន្លែ និង​មាន់​ស្រែ ដែល​ជា​បណ្តុំ​ផលិតផល​ក្នុងស្រុក តាម​បែប​ធម្មជាតិ នៅ​ទីតាំង​សួន​កុមារ មុខ​សាលាខេត្ត និង​គ្រោង​រៀបចំ​ពង្រីក​មាន់​ស្រែ​អាំង​តាម​សហគមន៍ និង​តាម​តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ដើម្បី​ចូលរួម​គាំទ្រ​ដល់​ចលនា​ភូមិ​មួយ​ផលិត​មួយ និង​ដោះស្រាយ​នូវ​បញ្ហា​ទីផ្សារ​ជូន​ប្រជា​កសិករ​ផង ខណៈ​កំពុង​រង​ផល​ប៉ះ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺ​កូ​វី​ដ-១៩​​។

ទាក់ទង​នឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​រីក​រាលដាល​នៅ​លើ​សកលលោក និង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ លោក​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ ជា​ពិសេស​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អាល់កុល និង​ត្រូវ​ពាក់​ម៉ាស​ជា​ប្រចាំ ពេល​ទៅ​កាន់​កន្លែង​សាធា​រណៈ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ហើយ​បើ​មាន​អាការ​ៈគួរ​ឱ្យសង្ស័យ​ សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ឬ​ទូរស័ព្ទ​ទៅ​លេខ ១១៥ ដើម្បី​ទទួល​បាន​សេវា​ពិនិត្យ​ និងព្យាបាល​​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​។

បើ​តាម​របាយការណ៍​លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានឱ្យ​ដឹង​ថា ​សហគមន៍​​ផលិត​មាន់​ស្រែ​នៅ​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ មាន​ចំនួន​៤​ក្រុម ស្មើនឹង​១៥៩​នាក់ ស្រី​៨២​នាក់ ក្នុង​នោះ​មាន​កសិករ​គម្រូ​ចំនួន​៧​នាក់ ទទួល​បាន​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម សរុប​ចំនួន ៤០,៥០០​ដុល្លា​អា​មេ​រិក​ ដោយ​ផលិត​មាន់​ស្រែ​បាន​ក្នុង​១​ខែ​ៗ ប្រមាណ​ជាង ១០០០​ក្បាល ហើយ​ទីផ្សារ​សម្រាប់​លក់​មាន់​ស្រែ​ក្នុង​ខេត្ត គឺ​ផ្សារ​ប៉ា​ហ៊ី ផ្សារ​ព្រំ ផ្សារ​សាលា​ក្រៅ ផ្សារ​ប៉ា​ង​រលឹម និង​ផ្សារ​បាន​ឡែ​ម ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង​ស្រុ​កំ​រៀង ខេត្តបាត់ដំបង ៕ (កែសម្រួលដោយ ៖​ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ