ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​បង កាត់​ប្អូន​ដូច​កាត់​សាច់ កាត់​ឈាម​ម៉ែឪ

3 ឆ្នាំ មុន

កាល​កូន​នៅ​ក្មេង​ៗ យើង​នៅ​រួម​គ្នា​ជា​គ្រួសារ មាន​សំឡេង​សើច​សប្បាយ មាន​សំឡេង​រត់​ប្រឡែង​គ្នា បរិភោគ​អាហារ​រួម​គ្នា និង​ធ្វើ​អ្វី​ៗ​ជាមួយ​គ្នា​ពិតជា​ប្រសើរ​ណាស់ ។ ឪពុក​ម្តាយ សូ​ម្បី​ធ្វើការ​ហត់នឿយ​អស់កម្លាំង​យ៉ាងណា​ក៏​ដោយ លុះ​មក​ដល់​ផ្ទះ​ហើយ​គ្រាន់តែ​ឃើញ​មុខ​កូន​ៗ…

កាល​កូន​នៅ​ក្មេង​ៗ យើង​នៅ​រួម​គ្នា​ជា​គ្រួសារ មាន​សំឡេង​សើច​សប្បាយ មាន​សំឡេង​រត់​ប្រឡែង​គ្នា បរិភោគ​អាហារ​រួម​គ្នា និង​ធ្វើ​អ្វី​ៗ​ជាមួយ​គ្នា​ពិតជា​ប្រសើរ​ណាស់ ។ ឪពុក​ម្តាយ សូ​ម្បី​ធ្វើការ​ហត់នឿយ​អស់កម្លាំង​យ៉ាងណា​ក៏​ដោយ លុះ​មក​ដល់​ផ្ទះ​ហើយ​គ្រាន់តែ​ឃើញ​មុខ​កូន​ៗ រត់​មក​ទទួល​ដោយ​ទឹកមុខ​ញញឹម​ប៉ុណ្ណឹង ម៉ែឪ​ក៏​បាត់​អស់​នូវ​ការ​ហត់នឿយ​ភ្លាម​មួយ​រំពេច ។ មាតាបិតា​ឃើញ​កូន​ញ៉ាំ​បាន គេង​បាន​លក់​ស្រួល​ក៏​សប្បាយចិត្ត ទាំងអស់​នេះឯង​ដែល​គេ​ថា គ្រួសារ​មាន​ភាព​កក់ក្តៅ​នោះ ។

ពេល​នេះ​កូន​ក៏​បាន​ធំ​ៗ​អស់ហើយ កូន​អើយ​ធ្វើ​ជា​បង​ជា​ប្អូន​នឹង​គ្នា កូន​ត្រូវ​ចេះ​ស្រឡាញ់​គ្នា ។ សាច់ឈាម​ជាមួយ​គ្នា យ៉ាងណា​ៗ​ក៏​កាត់​មិន​បាន ពាក្យចាស់​ពោល​ថា កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិន​បាន ដូច្នេះ​ចូរ​កូន​កុំ​ស្អប់ខ្ពើម កុំ​កំណាញ់ កុំ​ច្រណែន ឬ​ខឹង​ក្រោធ​គំ​នុំ​គុំកួន​អ្វី​ដល់​គ្នា​ឡើយ កូន​ត្រូវ​ជួយ​គ្នា និង​មើលថែ​គ្នា​វិញ​ទើបបាន​ល្អ ។

បាន​មក​ធ្វើ​ជា​បងប្អូន​នឹង​គ្នា​ហើយ ស្រាប់តែ​មក​ឈ្លោះ​ទាស់ទែង​គ្នា វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់ កូន​អើយ មនុស្ស​ល្អ​គេ​មិន​ឈ្លោះ​ទាស់ទែង​គ្នា​ដូច្នេះ​ឡើយ ។

កូន​អើយ​ស្វាមីភរិយា​អាច​រក​ថ្មី​បាន តែ​បង​ឬ​ប្អូន​រក​មិន​បាន​ទៀត​ឡើយ មាន​ប៉ុនណា​ក៏​ប៉ុណ្ណឹង កាល​កាត់​បង កាត់​ប្អូន ក៏​ដូច​គ្នា​នឹង​ការ​កាត់​សាច់ កាត់​ឈាម​របស់​ម៉ែឪ​ដែរ​កុំ​ទា​ស់​ទែង​គ្នា​ណា​កូន ។ (​ពាក្យពេចន៍​ម៉ែឪ​) សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ