ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តស៊ូ​នឹង​ការងារ​គួរ​យកតម្រាប់​តាម​ឫស​ឈើ

3 ឆ្នាំ មុន

ពាក្យ​ថា ធុរៈ​គឺជា​ដំណើរ​ជំពាក់​ដោយ​កិច្ច​នីមួយ​ៗ ឬ​អាច​ហៅ​ថា កិច្ច​រវល់​ជា​ប្រក្រតី​។ បើ​និយាយ​ពី​ការងារ​អ្នក​ណា​មិន​ដាក់ធុរៈ​ចោល អ្នក​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ជោគជ័យ ។ ហេតុ​អ្វី​បានជា​ហ៊ាន​ពោល​ដូច្នោះ ព្រោះ​ពាក្យ​ថា មិន​ដាក់ធុរៈ​ចោលនោះ…

ពាក្យ​ថា ធុរៈ​គឺជា​ដំណើរ​ជំពាក់​ដោយ​កិច្ច​នីមួយ​ៗ ឬ​អាច​ហៅ​ថា កិច្ច​រវល់​ជា​ប្រក្រតី​។ បើ​និយាយ​ពី​ការងារ​អ្នក​ណា​មិន​ដាក់ធុរៈ​ចោល អ្នក​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ជោគជ័យ ។

ហេតុ​អ្វី​បានជា​ហ៊ាន​ពោល​ដូច្នោះ ព្រោះ​ពាក្យ​ថា មិន​ដាក់ធុរៈ​ចោលនោះ គឺ​ការងារ​ទាំង​ឡា​យ​ណា​ដែល​ប្រារព្ធ​ធ្វើ​ហើយ មិន​ត្រូវ​បោះបង់​ចោល​ទេ គឺ​ត្រូវ​ប្រឹង​តស៊ូ ក្រាញ ននៀល ឈ្មុ​ស​ឈ្មុល​រក​ឧបាយ រក​ច្រក​ដើរទៅ​មុខជា​ដរាប គឺ​តស៊ូ​ឲ្យ​ទាល់តែ​ការងារ​នោះ​សម្រេច​ផល ។
រីឯ​ការ​តស៊ូ​ចំពោះ​ការងារ​ដែល​ធ្វើ​នោះ គួរ​យកតម្រាប់​តាម​បែប​ឫស​ឈើ ។

តាម​ធម្មតា​ឫស​ឈើ​បើកាលណា​ដុះ​ចាក់​តម្រង់​ទៅ​ទិស​ណា​ហើយ មិន​ចេះ​រា​ថយក្រោយ​ទេ បើ​ទុក​ណា​ជា​វា​ដុះ​ចាក់​ទៅ​ចំ​នឹង​ដុំ​ថ្ម​ក្ដី ដុំ​សិលា​ក្ដី ក៏​វា​មិន​ព្រម​រា​ថយក្រោយ​ដែរ គឺ​វា​ស៊ូ​ក្រា​ញ​រួញ​បែកខ្នែង​ក្រញាញ់​ហើយ​វា​ពង្រីក​ខ្លួន​ឲ្យ​ធំ ឲ្យ​រឹង​មាំ​ប្រឹង​ផ្សំ​កម្លាំង​ឲ្យ​បាន​ខ្លាំង យូរ​ៗ​ទៅ​ក៏​នឹង​អាច​រុញច្រាន​ដុំ​ថ្ម ដុំ​សិលា​នោះ​ឲ្យ​របើក​បាន ។

យ៉ាងណាមិញ ការ​តស៊ូ​ចំពោះ​ការងារ​ដែល​បាន​និង​កំពុង​ធ្វើ​ដោយ​មិន​បោះបង់​ចោល​ប្រឹង​តស៊ូ ព្យាយាម​ដរាប​ដល់​កិច្ចការ​នោះ​បាន​សម្រេចប្រយោជន៍​ដល់​ខ្លួន​ក៏​យ៉ាងនោះ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ