ក្រុមហ៊ុន BIG STAR CO., LTD ជូនដំណឹងស្ដីពីការរំលោភបំពានលើពាណិជ្ជសញ្ញា GAMBOL


ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០៖ ជូនចំពោះអាជីវករ អ្នកចែកចាយស្បែកជើង និងអតិថិជនទាំងអស់ឱ្យបានជ្រាបថា យើងខ្ញុំជាតំណាងឱ្យក្រុមហ៊ុន BIG STAR CO., LTD. ដែលជាក្រុមហ៊ុនមានការចុះបញ្ជីពាណិជ្ជកម្មនៅក្រោមច្បាប់នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងមានទីស្នាក់ការក្រុមហ៊ុនស្ថិតនៅផ្លូវរ៉ាមាទី ២ សង្កាត់សាម៉ៃដាម ខណ្ឌបាងខុនធាន ក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ (តទៅហៅថា «ក្រុមហ៊ុន») ។

BIG STAR CO., LTD. គឺជាម្ចាស់ម៉ាកតែមួយគត់នៃពាណិជ្ជសញ្ញា GAMBOL ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានវិញ្ញាបនបត្រចុះបញ្ជីម៉ាកលេខ៖ KH/67352/18 ។ យោងលើជំពូក/ទំនិញ/សេវាលម្អិតលេខ ២៥ ៖ ស្បែកជើង ស្បែកជើងស៊ក ស្បែកជើងកីឡា ស្បែកជើងជំពាម ស្រោមជើង ស្បែងជើងលំហែតាមឆ្នេរ និងស្បែកជើងសម្រាប់កូនក្មេង ។

ក្រុមហ៊ុន BIG STAR CO., LTD. បានកត់សម្គាល់ឃើញថា អាជីវករជាច្រើនបាននិងកំពុងលក់ផលិតផល ក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា ដោយរំលោភទៅលើម៉ាក GAMBOL ទាំងមូល ឬមួយផ្នែកនៃម៉ាកខាងលើ ។ ច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់នៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ជនណាដែលក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេង ទៀតដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរនេះ ។

ក្រុមហ៊ុន BIG STAR CO., LTD. អះអាងថា ខ្លួនមានសិទ្ធិទៅលើពាណិជ្ជសញ្ញាខាងលើពិតប្រាកដមែន ។ ក្រុមហ៊ុនមានបំណងប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនដោយអនុវត្តទៅតាមផ្លូវច្បាប់ប្រឆាំងនឹងជនទាំងឡាយណាដែលធ្វើអាជីវកម្មរំលោភបំពានលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន និងសិទ្ធិដទៃទៀត ស្របទៅតាមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា ។ បន្ថែមពីលើនេះ ក្រុមហ៊ុន BIG STAR CO., LTD. នឹងចាត់វិធានការណ៍យ៉ាងតឹងរឹង និងហ្មត់ចត់តាមផ្លូវច្បាប់ ប្រឆាំងនឹងការបំពាន និងការរំលោភបំពានលើម៉ាកក្នុងពេលឆាប់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រុមហ៊ុន BIG STAR CO., LTD. មានសិទ្ធិទាំងស្រុងលើពាណិជ្ជសញ្ញានេះ ។

ស្របទៅតាមច្បាប់នៃយុត្តាធិការនីមួយៗ រួមទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា វិធានការណ៍ច្បាប់ដែលនឹងត្រូវ អនុវត្តប្រឆាំងទៅនឹងជនទាំងឡាយណាដែល នាំចូល លក់ ផ្គត់ផ្គង់ការលក់ កាន់កាប់ផលិតផលសម្រាប់លក់ នាំចេញ ផ្សព្វផ្សាយ ចែកចាយ និងឬដាក់តាំងនូវផលិតផលដែលស្រដៀងនឹងពាណិជ្ជសញ្ញា ឬរំលោភលើសិទ្ធិនៃពាណិជ្ជ សញ្ញា ឬកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន BIG STAR CO., LTD. នៅក្នុងលក្ខខណ្ឌណាមួយក៏ដោយ ។
ជាចុងក្រោយ យើងខ្ញុំសូមជូនដំណឹងទៅដល់សាធារណជនស្ដីពីការរំលោភបំពាន និងសកម្មភាព ខុសច្បាប់ក្នុងការលក់ផលិតផលក្លែងក្លាយទាំងនេះ ហើយយើងខ្ញុំក៏សូមលើកទឹកចិត្តដល់អាជីវករ អ្នកលក់ អ្នកចែកចាយ និងម្ចាស់ហាងលក់ស្បែងជើងទាំងអស់ឱ្យលក់តែផលិតផលសុទ្ធស្របច្បាប់ និងពិតប្រាកដរបស់ផលិតផលស្បែកជើងម៉ាក GAMBOL ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ