បាល់ទាត់បារាំងនឹងត្រឡប់មកវិញនៅចុងខែក្រោយ ជាមួយការប្រកួតវគ្គផ្តាច់ព្រ័ត្រខាប់ចំនួន២
ប្រទេសបារាំង ៖ បន្ទាប់ពីលីគកំពូលបារាំង (Ligue 1) រដូវកាល ២០១៩-២០ ត្រូវបានរំសាយចោល សហព័ន្ធបាល់ទាត់បារាំង (FFF)…
ប្រទេសបារាំង ៖ បន្ទាប់ពីលីគកំពូលបារាំង (Ligue 1) រដូវកាល ២០១៩-២០ ត្រូវបានរំសាយចោល សហព័ន្ធបាល់ទាត់បារាំង (FFF)…
ប្រទេសបារាំង ៖ បន្ទាប់ពីលីគកំពូលបារាំង (Ligue 1) រដូវកាល ២០១៩-២០ ត្រូវបានរំសាយចោល សហព័ន្ធបាល់ទាត់បារាំង (FFF) កាលពីថ្ងៃសុក្របានធ្វើការប្រកាសជាផ្លូវការ នៃកាលបរិច្ឆេទសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បារាំងទាំង២គឺ Coupe de France និង Coupe de la Ligue ។
សូមរំលឹកថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ទាំង២ ត្រូវបានសម្រេចផ្អាកទាំងស្រុង បន្ទាប់ពីនាយករដ្ឋមន្ត្រីបារាំងលោក Édouard Philippe បានបញ្ជាក់ថា រាល់សកម្មភាពការប្រកួតប្រជែងកីឡាទាំងអស់ត្រូវផ្អាករហូតដល់ខែកញ្ញា ដោយសារតែការរាតត្បាតពីវីរុសកូវីដ១៩។
ប៉ុន្តែដោយសារការរាតត្បាតពីវីរុសកូវីដ១៩ ក្នុងប្រទេសបារាំងបានធ្លាក់គួរឱ្យកត់សម្គាល់ ដែលជាហេតុធ្វើឱ្យ FFF សម្រេចប្រកាសកាលបរិច្ឆេទ សម្រាប់ពានរង្វាន់ទាំង២។
ដោយក្នុងនោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coupe de France រវាងក្រុម PSG និងក្រុម Saint-Etienne នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែកក្កដា នៅក្នុងកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស។ ខណៈដែលមួយសប្តាហ៍ក្រោយមកពោលគឺនៅថ្ងៃទី៣១ ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coupe de la Ligue ក៏នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋានតែមួយ ដែលជាការជួបគ្នារវាងក្រុម PSG និងក្រុម Lyon ។
ជុំវិញការប្រកួតពានរង្វាន់ទាំង២ នឹងត្រូវរៀបចំឡើងដោយមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន ក្រោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលបារាំង ប៉ុន្តែមិនឱ្យលើសពីចំនួន ៥.០០០នាក់ឡើយ។
ដោយឡែក FFF ក៏បានបញ្ជាក់ផងដែរថា ការប្រកួតលីគកំពូលបារាំងរដូវកាល ២០២០-២១ ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍ថ្ងៃទី២២ ខែសីហា នឹងនៅតែប្រើប្រាស់ទម្រង់ចាស់ដែលមានក្រុមចំនួន ២០ ធ្វើការប្រកួតប្រជែងគ្នាដដែល ។ ដោយក្នុងនោះក្រុម Amiens និង Toulouse ត្រូវកាត់ចោលទៅលេងនៅ Ligue 2 ខណៈដែលក្រុម Lorient និង Lens នៅ Ligue 2 នឹងឡើងមកលេងនៅ Ligue 1 សម្រាប់រដូវកាលក្រោយ ៕ (ដកស្រង់ចេញពី cgtn)
ចែករំលែកព័តមាននេះ