ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករនិយោជិត​សរុប ៨,៥៨៥​នាក់ ទទួល​​ការ​បណ្តុះបណ្តាល​ជំនាញ​ទន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ស​ប្តា​ហ៍​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ចំណេះដឹង​ជំនាញ​ទន់ ដល់​រោងចក្រ​-​សហគ្រាស ចំនួន​៧ ក្នុង​នោះ​ចំនួន​៤​រោង​ចក្រ​/​សហគ្រាស មាន​ទីតាំង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នា​ស​ប្តា​ហ៍​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ចំណេះដឹង​ជំនាញ​ទន់ ដល់​រោងចក្រ​-​សហគ្រាស ចំនួន​៧ ក្នុង​នោះ​ចំនួន​៤​រោង​ចក្រ​/​សហគ្រាស មាន​ទីតាំង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ និង​៣​ទីតាំង​រោងចក្រ​/​សហគ្រាស​ផ្សេង​ទៀត ស្ថិត​នៅ​ខេត្តកណ្តាល កំពង់ស្ពឺ និង​ពោធិ៍សាត់​ដោយ​មាន​កម្មករនិយោជិត សរុប ៨,៥៨៥​នាក់​។

យោង​តាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​សិក្សា​នេះ​មាន​រយៈពេល​២​ថ្ងៃ ក្នុង​គោល​បំណង​នៃ​ការ​រៀបចំ វគ្គ​បណ្តុះបណ្តាល ជំនាញ​ទន់​ដែល​មាន​មេរៀន​ដូច​ជា ដល់​កម្មករ និយោជិត​នា​ពេល​នេះ គឺ​ដើម្បី​បង្កើន​ផលិតភាព ប្រសិទ្ធភាព​ការងារ បង្កើន​សុខដុមរមនា​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កន្លែងធ្វើការ​ផង និង​ត្រៀមខ្លួន​សម្រាប់​ការងារ​ថ្មី​ផង ខណៈ​ពេល​ឧស្សាហកម្ម​ត្រឡប់​មក​ជា​ប្រក្រតី​វិញ​។ ជំនាញ​ទាំងនោះ​រួម​មាន ៖

១)-​ជំនាញ​នៃ​ការ​ទំនាក់ទំនង និង​សិល្បៈ​នៃ​ការ​ចរចា
២)-​ការ​បំពេញការងារ​ជា​ក្រុម
៣)-​មូលដ្ឋាន​ច្បាប់​ស្ដី​ពី​ការងារ
៤)-​នីតិវិធី​ដោះស្រាយ​វិវាទ​ការងារ
៥)-​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករនិយោជិត
៦)-​អត្ថប្រយោជន៍ ប​.​ស​.​ស
៧)-​សុវត្ថិភាព និង​សុខភាព​ការងារ (OSH)៖ វិធានការ​បង្ការ​ជំងឺ​COVID-19

បើ​តាម​កម្មការិនី ធី ឡែ​ន មាន​ជំនាញ​ខាង​ផ្នែក បានឱ្យ​ដឹង​ថា «​ក្រោយ​ពេល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់​នេះ​មក វា​បាន​ធ្វើ​អោយ​ខ្ញុំ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ ការ​ប្រើប្រាស់​ប័ណ្ ណ​ប​.​ស​.​ស ចេះ​បង្ការ និង​ការពារ​ខ្លួន​ពីរ​ជំងឺ កូ​វី​ដ​-១៩ មិនតែប៉ុណ្ណោះ​វគ្គ​សិក្សា​​នេះ ក៏​បាន​ធ្វើ​ខ្ញុំ​យល់​ដឹង​ពី​របៀប​នៃ​ការ​ចរចា ធ្វើការ​ជា​ក្រុម និង​ច្បាប់​ស្តី​ពី​ការងារ​ផង​ដែរ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រជាជន​ដែល​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​ហៅ​កាត់ ប​.​ស​.​ស​. អ្នក​នឹង​ទទួល​បាន​របប​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ ដែល​មាន​អត្ថ​ប្រ​យោ​ជ​ន៏​ដូច​ជា​៖

-​សេវា​សង្គ្រោះ​បន្ទាន់​, សេវា​ព្យាបាល និង​ថែទាំ​, ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក និង​អ្នក​ថែទាំ
-​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៧០% នៃ​ប្រាក់​ឈ្នួល​មធ្យម​ជាប់​ភាគទាន​ប្រចាំ​ថ្ងៃ ពេល​ដែល​ឈឺ មិន​អាច​ទៅ​ធ្វើការ​បាន និង​ផ្តល់​ជូន​នូវ​ឧបករណ៍​ជំនួយ​ផ្សេង​ៗ ប្រ​សិន​របួស​ឬ​ពិការ​។

-គ្រួសារ​របស់​អ្នក អាច​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ប្រ​សិន​មាន​គ្រោះថ្នាក់​ការងារ​រហូត​ដល់​បាត់​បង់ជីវិត ។

-ជា​កម្មករ​រោងចក្រ ផ្នែក​តុ​កាត់ លោក វន ស៊ី​វឹង ក៏​ដូច​ជា​ក្រសួង​ការងារ ដែល​បាន​រៀបចំ វគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង ធ្វើ​ឲ្យ​រូប​លោក​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ទៀត សម្រាប់​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការងារ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ