ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​សិល្បៈម្ចាស់​​ជ័យ​លា​ភី​លេខ​២ កញ្ញា អ៊ាង សុធា ដែល​មិន​គួរ​មើល​រំលង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា អ៊ា​ង សុធា ធ្លាប់​ទាញ​ឱ្យ​គណៈ​ក​ម្មា​ការ​ចម្រៀង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​កាល​ប្រឡង​ចម្រៀង​ឆ្នាំទៅ រហូត​កំណត់​អោយ​លេខ​២ ទូ​ទាំង​ប្រទេស ផ្នែក​ចម្រៀង​សម័យ​។ នាង​ជា​ធនធាន​សិល្បៈ​មួយ​ដែល​មាន​សមត្ថភាព​ប្រចាំ​ខេត្តតាកែវ…

រាជធានី​ភ្នំពេញ ៖ កញ្ញា អ៊ា​ង សុធា ធ្លាប់​ទាញ​ឱ្យ​គណៈ​ក​ម្មា​ការ​ចម្រៀង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​កាល​ប្រឡង​ចម្រៀង​ឆ្នាំទៅ រហូត​កំណត់​អោយ​លេខ​២ ទូ​ទាំង​ប្រទេស ផ្នែក​ចម្រៀង​សម័យ​។ នាង​ជា​ធនធាន​សិល្បៈ​មួយ​ដែល​មាន​សមត្ថភាព​ប្រចាំ​ខេត្តតាកែវ ដែល​អាច​ច្រៀង​ទាំង​ទម្រង់​បុរាណ និង​សម័យ ។ នៅ​ពេល​នេះ យើងខ្ញុំ​នឹង​បង្ហាញ​ពី​ជីវិត​ការងារ​សិល្បៈ​ថ្មី​ៗ​របស់ សុធា ក្រោយ​ពេល​សម្ងំ​មិនសូវ​បង្ហាញមុខ​។

គួរ​រំលឹក​ថា បើ​និយាយ​ពី​ត្រកូល​អ៊ា​ង លោក​អ្នក​ប្រាកដជា​ទទួល​ជ្រាប​ពី​កេរ្តិ៍ឈ្មោះ តារា​ស្រី​២​ដួង ដែល​អង្រួន​សិល្បៈ ព្រោះ​ទឹកដម​សំឡេង​ល្អ និង​ទេព​កោសល្យ​។ ក្នុង​នោះ​មាន​អ្នក​នាង អ៊ា​ង ច័ន​ថា​វី ជា​បង​ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១ ពានរង្វាន់​សម្តេច​តេ​ជោ​លេខ​១ ចម្រៀង​បា​សាក់ អ៊ា​ង ម៉ា​ឡា ជា​បងស្រី ជាប់​លេខ​១ ចម្រៀង​ខ្មែរ​ជា​សាកល កាលពី​ប៉ុន្មាន​ឆ្នាំ​មុន និង​មាន​បងប្រុស​ម្នាក់​ទៀត​ចេះ​កូតទ្រ ជាប់​លេខ​១ ផ្នែក​ចម្រៀង​បុរាណ​។

នៅ​ចុង​ក្រោយ សុធា ឆក់​បាន​លេខ​២ ទូ​ទាំង​ប្រទេស​។ ម្ល៉ោះហើយ បើ​គិត​ជា​សមត្ថភាព ត្រកូល អ៊ា​ង មាន​បណ្តុំ​ធនធាន​សិល្បៈ​ល្អ ជូន​អ្នក​តាកែវ​មិនធម្មតា​។ អ៊ា​ង សុធា ដែល​ដើម​ឡើយ​ចេះ​តែ​ច្រៀង​បុរាណ យីកេ ភ្លេង​ការ បានឱ្យ​ដឹង​ថា បាត់​មុខ​មួយ​រយៈ​ពី​ការងារ​សិល្បៈ​មិន​បាន​ទៅ​ណា​ឆ្ងាយ​ឡើយ​។ នាង និង​បងប្អូន រួម​ទាំង​បង​ថា​វី និង​ប្អូនប្រុស​ម្នាក់​ទៀត ខិតខំ​ធ្វើ​បទ​ចម្រៀង​តាក់តែង និពន្ធ ចម្រៀង ដែល​ជា​បទ ស្នាដៃ​កូន​ខ្មែរ ថ្មី​ៗ​បម្រើ​ទស្សនិកជន​។

ជាក់ស្តែង​បងស្រី​នាង បាន​ចេញ​បទ​ចម្រៀង​ទាក់ទង​កូ​វី​ដ​១៩ និង​បទ​មួយ​មាន​ចំណងជើង​ថា «​សម្រស់​ដូន​កែវ​» ធ្វើ​អោយ​ផ្ទុះ​ការ​កោតសរសើរ​លើ​បណ្តាញ​សង្គម និង​ការ​សរសើរ​ពី​ថ្នាក់ដឹកនាំ​ខេត្តតាកែវ អោយ​បងប្អូន​យើង​ព្យាយាម​រក​អ្វី​បន្ត​ល្អ​ៗ​ទៀត ជូន​ខេត្តតាកែវ​យើង​។

ទោះបីជា​បែប​នេះ​ក្តី នាង និង​បងប្អូន នៅ​មាន​បទ​ចម្រៀង​បន្តបន្ទាប់​ទៀត ទាំង​បុរាណ និង​សម័យ ហើយ​ក៏​មាន​បទ​ចម្រៀង ក្រោម​សំឡេង​របស់​នាង​ដែរ​។ សុធា ដែល​ចេះ​ច្រៀង​កាត់សក់​ការ​ដែរ​នោះ បន្ត​ថា មាន​ស្នាដៃ បាន​លេខ​២ នៅ​ទូ​ទាំង​ប្រទេស កាលពី​ឆ្នាំទៅ នាង មិន​បោះបង់​ម​ហិ​ច្ឆិ​តា ចោល​នោះ​ទេ បើ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​ប្រឡង​កម្មវិធី​នេះ​ទៀត ដើម្បី​ដណ្តើម​យកជ័យ​លា​ភី​ឯក ចង់​ដឹង​សមត្ថភាព​បន្ត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ