ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​យក​​ជីវិត​មនុស្ស​៣​នាក់ និង​ខ្វាក់​ភ្នែក​ម្នាក់ ព្រោះតែ​អាល់កុល​លាងដៃ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​បាន​និយាយ​ថា មនុស្ស​៣​នាក់​បាន​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​ពិការ​ភ្នែក ដោយសារ​តែ​ការ​ផឹក​អាល់កុល​លាងដៃ នៅ​ក្នុង​រដ្ឋ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​បាន​និយាយ​ថា មនុស្ស​៣​នាក់​បាន​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​ពិការ​ភ្នែក ដោយសារ​តែ​ការ​ផឹក​អាល់កុល​លាងដៃ នៅ​ក្នុង​រដ្ឋ New Mexico សហរដ្ឋអាមេរិក​។

ក្រសួងសុខាភិបាល​នៅ​រដ្ឋ New Mexico បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មនុស្ស​​៣​នាក់​បន្ថែម​ទៀត កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ របាយការណ៍​នោះ​បាន​និយាយ​ថា​៖ «​មនុស្ស​៧​នាក់ ត្រូវ​បាន​គេ​ជឿ​ថា បាន​ផឹកទឹក​អាល់កុល​សម្រាប់​លាងដៃ ដែល​មាន​ផ្ទុក​សារធាតុ​មេតា​ណុ​ល​»​។

មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា ករណី​ទាំងនេះ ត្រូវ​បាន​គេ​រាយការណ៍​ទៅ​កាន់​អង្គភាព​ត្រួត​ពិនិត្យ​សារធាតុពុល​នៅ​រដ្ឋ New Mexico កាលពី​ខែឧសភា និង​មាន​ជាប់​ទាក់ទង​នឹង​ការ​ញៀន​ស្រា​។ ពួក​គេ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម អំពី​ជន​រង​គ្រោះ ឬ​កន្លែង​ដែល​ឧប្បត្តិហេតុ​បាន​កើតឡើង​ឡើយ​។

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោកស្រី Kathy Kunkel បាន​និយាយ​ថា​៖ «​ប្រសិនបើ​អ្នក​គិត​ថា អ្នក​បាន​ប្រើប្រាស់ ឬ​ផឹកទឹក​អាល់កុល​លាងដៃ ដែល​មាន​ផ្ទុក​សារធាតុ​មេតា​ណុ​ល សូម​ស្វែងរក​ការ​ព្យាបាល​ភ្លាម​។ ថ្នាំ​ប្រឆាំង​នឹង​ការ​ពុល​មេតា​ណុ​ល អាច​រកបាន​។ តែ​វា​ទាមទារ​ពេលវេលា​មក​ឱ្យ​បាន​លឿន​»​។

មនុស្ស​មួយ​ចំនួន ត្រូវ​បាន​គេ​ដឹង​ថា ផឹកទឹក​អាល់កុល​លាងដៃ ដោយសារ​តែ​ញៀន​ស្រា​។ មុន​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​គុក​គឺ​មិន​ឱ្យ​មានទឹក​អាល់កុល​លាងដៃ​ទេ ដោយ​សារ​តែ​ខ្លាច​អ្នកទោស​យក​ទៅ​ផឹក ពេល​ដាច់​ស្រា​ខ្លាំង ឬ​យក​ទៅ​ដុត​ឱ្យ​ឆេះ​គុក​។ ប៉ុន្តែ​មជ្ឈ​មណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​បាន​ផ្តល់​អនុសាសន៍​ថា គួរតែ​លើកកម្ពស់​អនាម័យ ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​៕ ដកស្រង់​ចេញ​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ