ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​វក់​នឹង​ហ្គេ​ម​ពេក លោកតា​ម្នាក់​ជិះ​កង់​ភ្ជាប់​ទូរស័ព្ទ​ម្តង​៦៤​គ្រឿង​(វីដេអូ)

3 ឆ្នាំ មុន

តៃវ៉ាន់ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា លោកតា​ជនជាតិ​តៃវ៉ាន់​ម្នាក់​ត្រកូល Chen ដែល​ធ្លាប់​បាន​ល្បី​លើ​កាសែត​ម្តង​ហើយ​នោះ ស្តី​ពី​ការ​ជិះ​កង់​ដើរ​ចាប់​សត្វ​ក្នុង​ហ្គេ​ម…

តៃវ៉ាន់ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា លោកតា​ជនជាតិ​តៃវ៉ាន់​ម្នាក់​ត្រកូល Chen ដែល​ធ្លាប់​បាន​ល្បី​លើ​កាសែត​ម្តង​ហើយ​នោះ ស្តី​ពី​ការ​ជិះ​កង់​ដើរ​ចាប់​សត្វ​ក្នុង​ហ្គេ​ម Pokemon Go ឥលូវ​នេះ​មាន​ទូរស័ព្ទ​កាន់តែ​ច្រើន រហូត​ទៅ​ដល់​៦៤​គ្រឿង ដែល​បាន​ភ្ជាប់​ទៅ​កាន់​កង់​របស់​គាត់​។

លោកតា​ធ្លាប់​បាន​ជាប់​ក្នុង​សារព័ត៌មាន​អន្តរជាតិ​ម្តង​ហើយ កាលពី​ឆ្នាំ​២០១៨ ពេល​ដែល​ហ្គេ​ម Pokemon Go នៅ​ល្បី​នៅឡើយ​។ តែ​ពេល​នេះ បុរស​អាយុ​៧០​ឆ្នាំ​រូប​នេះ នៅ​តែ​បន្ត​លេង បើ​ទោះបីជា​ហ្គេ​ម​នេះ ធ្លាក់​ប្រជាប្រិយភាព​ជា​ទម្ងន់​ក៏​ដោយ​។ លោកតា​បាន​បន្ថែម​ទូរស័ព្ទ​ដែល​ភ្ជាប់​ទៅ​នឹង​កង់​របស់​គាត់ ឡើង​រហូត​ដល់​៦៤​គ្រឿង​។

ដំបូង​ឡើយ លោកតា​ចេះ​តែ​លេង​តាម​គេ​តាម​ឯង​ទេ តែ​ក្រោយមក​គាត់​ក៏​ចេះ​តែ​ចំណាយ​លុយ និង​ពេលវេលា​ច្រើន​ៗ​ទៅ​។ លោកតា​មាន​ទូរស័ព្ទ​ត្រឹមតែ​៩​ទៅ​១១​គ្រឿង​ប៉ុណ្ណោះ ពេល​ជិះ​កង់​ដើរ​ចាប់​សត្វ​ក្នុង​ហ្គេ​ម Pokemon Go​។ ក្រោយ​ពី​ល្បី​លើ​ព័ត៌មាន​មក លោកតា​ក៏​ទិញ​ទូរស័ព្ទ​មក​បន្ថែម រហូត​ទាល់តែ​ទទួល​បានការ​ឧបត្ថម្ភ​ពី​សំណាក់​អ្នក​ឧបត្ថម្ភ​ទាំងឡាយ​។ ទូរស័ព្ទ​ភាគច្រើន​លើ​កង់​របស់​គាត់ គឺ​បាន​មក​ពី​ការ​ផ្តល់​ជូន​ដោយ​ក្រុមហ៊ុន ASUS​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កង់​របស់​លោកតា ឥឡូវ​មាន​ទំងន់ ២២.៥​គីឡូក្រាម ដែល​ធ្ងន់​ជាងកង់​ទទេរ​ដល់​ទៅ​២​ដង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ