ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​វេជ្ជបណ្ឌិត​១២​កាំបិត ព្រោះតែ​ព្យា​បាល​​ជំងឺ​អសមត្ថភាព​ផ្លូវភេទ​មិន​បាត់

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា អាជីព​ជា​វេជ្ជបណ្ឌិត​នៅ​តែ​បន្ត​ចំណាត់ថ្នាក់​ជា​វិជ្ជាជីវៈ​គ្រោះថ្នាក់​បំផុត​របស់​ប្រទេស​ចិន ខណៈ​ដែល​វេជ្ជបណ្ឌិត​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​វាយប្រហារ​យ៉ាង​សាហាវ ដោយសារ​អ្នកជំងឺ​ម្នាក់​។ អ្នកខ្លះ​មាន​កំហឹង​ទៅ​លើ​គ្រូពេទ្យ​ពេល​ដែល​សាច់ញាតិ​របស់​ខ្លួន​មិន​អាច​ជួយ​សង្គ្រោះ​បាន​។ តែ​ក្នុង​ករណី​នេះ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា អាជីព​ជា​វេជ្ជបណ្ឌិត​នៅ​តែ​បន្ត​ចំណាត់ថ្នាក់​ជា​វិជ្ជាជីវៈ​គ្រោះថ្នាក់​បំផុត​របស់​ប្រទេស​ចិន ខណៈ​ដែល​វេជ្ជបណ្ឌិត​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​វាយប្រហារ​យ៉ាង​សាហាវ ដោយសារ​អ្នកជំងឺ​ម្នាក់​។

អ្នកខ្លះ​មាន​កំហឹង​ទៅ​លើ​គ្រូពេទ្យ​ពេល​ដែល​សាច់ញាតិ​របស់​ខ្លួន​មិន​អាច​ជួយ​សង្គ្រោះ​បាន​។ តែ​ក្នុង​ករណី​នេះ បុរស​ម្នាក់​បាន​ខឹងសម្បា​នឹង​គ្រូពេទ្យ ពេល​ដែល​ជំងឺ​អសមត្ថភាព​ផ្លូវភេទ (​ងាប់​លិង្គ​) របស់​ខ្លួន គ្រូពេទ្យ​មើល​មិនជា​។

បុរស​អាយុ​៥៥​ឆ្នាំ​ម្នាក់ ដែល​មានត្រកូល Yin បាន​ទៅ​មន្ទីរពេទ្យ​កាលពី​ខែវិច្ឆិកា ក្នុង​ទីក្រុង Henan នៃ​ខេត្ត Zhengzhou ដោយ​ត្អូញត្អែរ​ពី​ការ​ងាប់​លិង្គ​។ វេជ្ជបណ្ឌិត​ជំនាញ​ខាង​ផ្នែក​ទឹក​ម៉ូ​ត្រ ដែល​មានត្រកូល Meng គឺជា​អ្នក​ព្យាបាល​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ព្យាបាល​មិន​បាន​ដោះស្រាយ​បញ្ហា​របស់ លោក Yin ទេ​។ ផ្ទុយ​ទៅ​វិញ លោក Yin គិត​ថា នេះ​មក​ពី​ស្នាដៃ​របស់​គ្រូពេទ្យ ទើប​បានជា​គាត់​នៅ​តែ​បែប​នេះ​។

នៅ​ថ្ងៃ​ទី​២២ ខែមិថុនា លោក Yin បាន​មក​មន្ទីរពេទ្យ ហើយ​ធ្វើ​ពុត​ថា បាន​ណាត់​ជាមួយ​គ្រូពេទ្យ​។ ពេល​លោក​វេជ្ជបណ្ឌិត Meng បាន​មក​ដល់ លោក Yin បាន​យក​កាំបិត​ចាក់​ជា​ច្រើន​ដង​លើ​រាង​កាយ មុន​ពេល​មាន​មនុស្ស​មក​ឃាត់​។

លោក​វេជ្ជបណ្ឌិត Meng បាន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់​ពី​ការ​វាយប្រហារ​។ ប៉ុន្តែ​ឥឡូវនេះ​មាន​ស្ថេ​រ​ភាព បន្ទាប់​ពី​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​។ ជាមួយ​គ្នា​នេះ​ដែរ លោក Yin ត្រូវ​បាន​ឃុំខ្លួន ដោយសារ​មានការ​ប៉ុនប៉ង​ធ្វើឃាត​កម្ម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ