ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​ច្រើន​តែ​ជា​ពាក្យ​រោលរាល​ក៏​ឥតប្រយោជន៍

3 ឆ្នាំ មុន

ព្រះ​សក្យមុនី​បាន​ត្រាស់​ថា ការ​និយាយ​ច្រើន​ហួស​ហេតុតែ​ជា​ពាក្យ​រោលរាល​ឥត​ន័យ ឥត​ខ្លឹមសារ​ក៏​ជាស​ម្តី​អត់​ប្រយោជន៍ ដែល​មនុស្ស​គ្រប់​រូប​គួរ​កាត់​បន្ថយ​ការ​និយាយ​តាមតែ​អាច​ធ្វើ​ទៅ​បាន ។ មនុស្ស​ខ្លះ​និយាយ​ច្រើន​រហូត​បញ្ចេញ​សម្ដី​រោយរាយ​ព្រោកប្រាជ្ញ​ឥតប្រយោជន៍​តាម​តៀមស្រា ហាង​កាហ្វេ តាម​កន្លែងធ្វើការ​ឬ​ទី​វត្ត​អារាម​ដោយ​គ្មាន​ន័យ​គ្មាន​ខ្លឹមសារ គ្មាន​ប្រយោ​ជន៍​អ្វី​ដល់​អ្នក​ស្តាប់​បន្តិច​សោះឡើយ ក្រុម​នេះ​ច្រើន​តែ​មាន​អំនួត​ខ្ពស់…

ព្រះ​សក្យមុនី​បាន​ត្រាស់​ថា ការ​និយាយ​ច្រើន​ហួស​ហេតុតែ​ជា​ពាក្យ​រោលរាល​ឥត​ន័យ ឥត​ខ្លឹមសារ​ក៏​ជាស​ម្តី​អត់​ប្រយោជន៍ ដែល​មនុស្ស​គ្រប់​រូប​គួរ​កាត់​បន្ថយ​ការ​និយាយ​តាមតែ​អាច​ធ្វើ​ទៅ​បាន ។

មនុស្ស​ខ្លះ​និយាយ​ច្រើន​រហូត​បញ្ចេញ​សម្ដី​រោយរាយ​ព្រោកប្រាជ្ញ​ឥតប្រយោជន៍​តាម​តៀមស្រា ហាង​កាហ្វេ តាម​កន្លែងធ្វើការ​ឬ​ទី​វត្ត​អារាម​ដោយ​គ្មាន​ន័យ​គ្មាន​ខ្លឹមសារ គ្មាន​ប្រយោ​ជន៍​អ្វី​ដល់​អ្នក​ស្តាប់​បន្តិច​សោះឡើយ ក្រុម​នេះ​ច្រើន​តែ​មាន​អំនួត​ខ្ពស់ និង​ចង់​ឲ្យ​មនុស្ស​ដទៃ​កោតក្រែង​ខ្លួន​ថា​ជា​អ្នកចេះ​ដឹង​ច្រើន ។ ការ​និយាយ​បែប​នេះ​គឺជា​ការ​បង់ខាត​ថាមពល​របស់​ខ្លួន ។

បើ​នៅ​ក្នុង​វង់​ជជែក​វិញ មនុស្ស​និយាយ​ច្រើន​មិន​ទុក​ឱកាស​ឲ្យ​ដៃគូ​បញ្ចេញ​គំនិត​របស់​គេ​ទេ ។ នេះ​គឺ​ពិតជា​ការ​ខាតបង់​ដ៏​ធំ​មួយ ព្រោះថា​មនុស្ស​ម្នាក់​ៗ​តែង​មានគំនិត​ល្អ​រៀង​ៗ​ខ្ល​ន គ្រាន់តែ​គេ​មិន​ចង់​បញ្ចេញ​ឲ្យ​ក្រុម​ព្រោកប្រាជ្ញ​ដឹង​ព្រោះ​គាត់​គ្មាន​ឱកាស​បញ្ចេញយោប​ល់ ។

ដូច្នេះ​មនុស្ស​និយាយ​ច្រើន​គួរតែ​ទុក​ឱកាស​ស្តាប់​យោបល់​របស់​មនុស្ស​ដទៃ​ខ្លះ​ផង កុំ​គិត​ថា​មាន​តែ​ខ្លួន​ទេ​ទើប​មាន​យោបល់​ល្អ ឬ​ចេះ​ដឹង​ច្រើន​ជាងគេ​នោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ