ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថន ល​ក្ខិ​ណា និង​បងស្រី រួម​គ្នា​បំផុស​ឈុត​បុរាណ​គួរ​ឱ្យ​គយគន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី ថន ល​ក្ខិ​ណា ដែល​ឡើង​កូដ​យ៉ាង​ខ្លាំង ក្រោយ​បាន​ទ្រនំ​ហង្ស​មាស ឃើញ​ថា មួយ​ថ្ងៃ​ៗ គិតតែ​សម្រួល​ការងារ​បែប​ណា​អោយ​មាន​ភាព​ប្រសើរ​ឡើង​។…

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី ថន ល​ក្ខិ​ណា ដែល​ឡើង​កូដ​យ៉ាង​ខ្លាំង ក្រោយ​បាន​ទ្រនំ​ហង្ស​មាស ឃើញ​ថា មួយ​ថ្ងៃ​ៗ គិតតែ​សម្រួល​ការងារ​បែប​ណា​អោយ​មាន​ភាព​ប្រសើរ​ឡើង​។ ថ្មី​ៗ​នេះ នាង និង​បងស្រី ដែល​ជា​អតីត​ពិធី​ការិនី​ដែរ​នោះ បាន​រួម​គ្នា​តុបតែង​ឈុត​បុរាណ​ខ្មែរ​គួរ​ឱ្យ​គយគន់ ហើយ​ស្អាត រហូត​ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​លើក​សរសើរ ដោយ​ខ្លះ​ជា​អ្នកសិល្បៈ គួរ​រិះរក​អ្វី​ដែល​កសាង​លើកមុខ​វប្បធម៌​។

ឈុត​គ្រង​ជា​ព្រះ​នាង ឬ​ទេពអប្សរ នេះ ត្រូវ​បងប្អូន​បានឃើញ​នៅ​តាម​បណ្តាញ​សង្គម​មានការ​ចាប់អារម្មណ៍​តែ​ម្តង​។ ដោយ​ម្នាក់​ៗ​មិន​ដែល​នឹក​ថា ទាំង​២​នាក់​បងប្អូន មាន​ទស្សនិកជន​ស្គាល់ នាំ​គ្នា​ឆ្លៀត​ណាត់គ្នា​ថត​ឈុត​សម្លៀក​បំពាក់​ខ្មែរ បំផុស​វប្បធម៌​ជាតិ​យើង​។

ដោយសារ​ទាំង​ល​ក្ខិ​ណា និង​បងស្រី ថន តារា មិនសូវ​នៅ​ជុំ​គ្នា ព្រោះ ថន តារា​រស់នៅ​ប្រទេស​ថៃ ក្រោយ​បាន​ស្វាមី​នៅ​ទីនោះ​។ ថន ល​ក្ខិ​ណា ដែល​វិវត្តន៍​ខ្លួន​ពី​តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ ជា​ពិធី​ការិនី មក​ឃើញ​ថា ទាំង​សម្រស់​របស់​នាង និង​ការងារ​សិល្បៈ​កើនឡើង ជា​លំដាប់​។ នាង​ល្បី​ថា រកបាន​ប្រាក់​រាល់​ខែ​ច្រើន​គួរសម ហើយ​ឈុត​សម្លៀក​បំពាក់​គ្រង​ឡើង​ឆាក សុទ្ធ​ម៉ាក​ថ្លៃ​ៗ ហើយ​មិន​ជាន់​គ្នា​នោះ​ទេ​។

ឯ​បងស្រី​នាង ថន តារា ក៏​ស្រស់​ស្អាត​មិន​ចាញ់​ប្អូន​ដែរ​។ ថន តារា​ក៏​ជ ពិធី​ការិនី តែ​បោះបង់​ដោយ​សារ​ដល់​គូ ហើយ​មាន​ពេលវេលា​សមប្រកប ថន តារា នៅ​តែ​ឆ្លៀត​រំលេច​លើក​ស្ទួយ​សិល្បៈ តាមតែ​អាច​ធ្វើ​បាន ដូច​ពេល​នេះ​។ ឯ​ប្អូន​របស់​នាង នៅ​មិន​ទាន់​ដាច់​ចិត្ត​យក​គ្រួសារ បើ​ទោះជា​គេ​តាម​ស្រឡាញ់​ច្រើន​គ្នា​ក៏​ដោយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ