ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះឃើញបុរសម្នាក់​ដេកបាត់បង់ជីវិត​ក្នុងអង្រឹងក្រោមផ្ទះ ផ្អើលពេញភូមិ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរ​បាលស្រុកសូទ្រនិគមបានប្រាប់ ឱ្យដឹងថា មានករណី​​ប្រទះឃើញ​បុរសម្នាក់​​​ដេក​​បាត់បង់ជីវិត​នៅ​ក្នុង​អង្រឹង​ក្រោមផ្ទះ​ បង្កភ្ញាក់ផ្អើលពេញភូមិ ហើយត្រូវបានគេសង្ស័យ​ថា ជនរងគ្រោះ​លេបថ្នាំហួសកម្រិត ​។ ហេតុការណ៍​ខាងលើ​នេះ​​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើលកើត​ឡើង​កាលពី​ព្រឹកថ្ងៃទី២៧…

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរ​បាលស្រុកសូទ្រនិគមបានប្រាប់ ឱ្យដឹងថា មានករណី​​ប្រទះឃើញ​បុរសម្នាក់​​​ដេក​​បាត់បង់ជីវិត​នៅ​ក្នុង​អង្រឹង​ក្រោមផ្ទះ​ បង្កភ្ញាក់ផ្អើលពេញភូមិ ហើយត្រូវបានគេសង្ស័យ​ថា ជនរងគ្រោះ​លេបថ្នាំហួសកម្រិត ​។

ហេតុការណ៍​ខាងលើ​នេះ​​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើលកើត​ឡើង​កាលពី​ព្រឹកថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

បើតាមការអះអាងពីសមត្ថ​កិច្ចនគរបាលស្រុកបានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ ហែម ស៊ីណាង ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅ​ក្នុង​ភូមិ​ឃុំកើតហេតុខាង​លើ។

តាម​ប្រភពពីសមត្ថកិច្ច​បាន​បញ្ជាក់បន្ត​ថា ជនរងគ្រោះ​មានជំងឺ​សរសៃ​​ប្រសាទ​ ហើយបានលេបថ្នាំ​សរសៃ​ប្រសាទជាប្រចាំ​ផងដែរ ។ លុះនៅវេលា​ម៉ោង​៧និង៣០នាទី​ព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ​ស្រាប់តែ​​បងប្អូន​ប្រទះឃើញ​ជនរង​គ្រោះ​​​ដេកបាត់បង់ជីវិត​ក្នុង​អង្រឹងក្រោមផ្ទះ​ ខណៈប្រហែលបានលេបថ្នាំ​​សរសៃ​ប្រសាទ​ហួស​កម្រិត​អស់មួយកំប៉ុង ។

តាមការពិនិត្យ និង​ធ្វើកោសល្យវិនិច័្ឆយរបស់មន្ត្រីជំនាញ​ទៅលើសពជនរង​គ្រោះ​បានសន្និដ្ឋានថា ជនរងគ្រោះពិតជាលេបថ្នាំ​ហួសកម្រិត​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​​ប្រាកដ​មែន ក្រៅពីនេះ​ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណី​បទល្មើសឡើយ។

​ក្រោយពេលកើតហេតុ សព​ជនរងគ្រោះ​ត្រូវបានកម្លាំងជំនាញ​ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ