ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ! នគរបាល​ជួល​ម៉ូតូ​កង់​បី​ដឹក​ជនសង្ស័យ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​មិនមែន​ជា​ការ​បន្តុះបង្អាប់​ចំពោះ​ស្ថាប័ន​សមត្ថកិច្ច​ទេ ជាក់ស្តែង​ថ្ងៃ​សៅរ៌ (​ថ្ងៃ​ក្រហម​)​ជា​ថ្ងៃ​មន្ត្រីរាជការ​សម្រាក​ពី​ការងារ ម្លោះ​ហើយ​ទំនង​មធ្យោបាយ​ទាំងឡាយ​អាច​ជាប់រវល់​តាម​សាមីខ្លួន​ផង​ដែរ ទើប​ធ្វើ​ឲ្យ​អង្គភាព​នគរបាល​ខណ្ឌ​កំ​បូល​មួយ​ក្រុម បង្ខំចិត្ត​ជួល​តាក់ស៊ី​កង់​បី​ឥណ្ឌា​ដឹក​ជនសង្ស័យ​ម្នាក់ ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស…

រាជធានី​ភ្នំពេញ ៖ នេះ​មិនមែន​ជា​ការ​បន្តុះបង្អាប់​ចំពោះ​ស្ថាប័ន​សមត្ថកិច្ច​ទេ ជាក់ស្តែង​ថ្ងៃ​សៅរ៌ (​ថ្ងៃ​ក្រហម​)​ជា​ថ្ងៃ​មន្ត្រីរាជការ​សម្រាក​ពី​ការងារ ម្លោះ​ហើយ​ទំនង​មធ្យោបាយ​ទាំងឡាយ​អាច​ជាប់រវល់​តាម​សាមីខ្លួន​ផង​ដែរ ទើប​ធ្វើ​ឲ្យ​អង្គភាព​នគរបាល​ខណ្ឌ​កំ​បូល​មួយ​ក្រុម បង្ខំចិត្ត​ជួល​តាក់ស៊ី​កង់​បី​ឥណ្ឌា​ដឹក​ជនសង្ស័យ​ម្នាក់ ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស នា​វេលា​ម៉ោង​១០ ព្រឹក ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ។

សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មានឈ្មោះ អ៊ុ​ន ស៊ី​មន អាយុ​៣៥​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​កំ​បូល​ចាប់​ឃាត់ខ្លួន​តាម​អំណាច​សាល​ក្រ ម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តន្ទាទោស​រួច​ហើយ នឹង​តម្រូវ​ឲ្យ​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ​តាម​អំណាច​សាលក្រម​នោះ ពាក់​ពន្ធ​សំណុំរឿង​ពី​បទ រំលោភ​លើ​ទំនុកចិត្ត ។

បទ​រំលោភ​លើ​ទំនុកចិត្ត​នោះ បើ​តាម​ស្ត្រី​ជាប់​សង្ស័យ​បាន​រៀបរាប់​មុន​ឡើង​កង់​បី ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​ថា រឿង​នេះ​ជា​រឿង​របស់​ប្តី​អ្នកស្រី​ទេ កាលពី​គាត់​នៅ​រស់​គាត់​បាន​ជំពាក់​លុយកាក់​ជាមួយ​អ្នក​ដ៏​ទៃ ប៉ុន្តែ​មុន​ពេល​គាត់​ស្លាប់​ទៅ គាត់​បាន​លក់​ដីស្រែ​សង​ទៅ​ដើមបណ្តឹង​អស់ហើយ គ្រាន់តែ​មិន​បាន​ទទួល​លិខិត​ស្នាម​ដែល​ប្តី​គាត់ និង​ភាគី​ម្ខាង​ទៀត​ធ្វើ​ឡើង ដើម្បី​បញ្ចប់រឿង​នោះ​ទេ ។

លុះ​ក្រោយមក​ស្រាប់តែ​មាន​បណ្តឹង​ចោទប្រកាន់​មក​លើ​រូប​គាត់ រហូត​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ យ៉ាង​ដូច្នេះ​ទៅ ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​បង្ហាញមុខ​នៅ​សាលាដំបូង បន្ទាប់​មក​ស្ថាប័ន​អយ្យការ​ក៏​បាន​ចេញ​ដីកាឃុំខ្លួន ទើប​នគរបាល​ខណ្ឌ​កំ​បូល​បាន​ជួល​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹក​ជនសង្ស័យ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ