ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សុ​ខាភិ​បាល ៖ កូ​វី​ដ​១៩ រង់​ចាំតែ​ឱកាស ដើម្បី​ឆ្លង​មក​មនុស្ស

3 ឆ្នាំ មុន
  • ភ្នំពេញ

ទន្ទឹម​នឹង​ការ​រក​ឃើញ​ករណី​វិជ្ជមាន ៩​ករណី​ថ្មី មន្ត្រី​សុខាភិបាល​បាន​លើក​ឡើង​ថា ជំងឺ​កូ​វី​ដ​១៩ មិន​ដែល​ភ្លេច​មនុស្ស​ឡើយ វា​រង់​ចាំតែ​ឱកាស​ឆ្លង​មក​មនុស្ស​នៅ​គ្រប់​វិនាទី ។ លោកស្រី​ឳ វណ្ណ​ឌិន អ្នកនាំពាក្យ…

ទន្ទឹម​នឹង​ការ​រក​ឃើញ​ករណី​វិជ្ជមាន ៩​ករណី​ថ្មី មន្ត្រី​សុខាភិបាល​បាន​លើក​ឡើង​ថា ជំងឺ​កូ​វី​ដ​១៩ មិន​ដែល​ភ្លេច​មនុស្ស​ឡើយ វា​រង់​ចាំតែ​ឱកាស​ឆ្លង​មក​មនុស្ស​នៅ​គ្រប់​វិនាទី ។

លោកស្រី​ឳ វណ្ណ​ឌិន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិ​បាន លើក​ឡើង​ថា «​វីរុស​ដ៏​(​កូ​វី​ដ​១៩)​កាច​សាហាវ​នេះ មិន​ដែល​ភ្លេច​យើង​ទេ រង់​ចាំតែ​មានឱកាស មានការ​ធ្វេសប្រហែស និង​ឲ្យ​តែ​មាន​ពេល​ចន្លោះ​តែ​មួយ​ភ្លែត​ៗ ដែល​យើង​មិន​បានការ​ពារ​ខ្លួន វីរុស​ដ៏​កាច​សាហាវ​នេះ​នឹង​អាច​ឆ្លង​មក​ចូលខ្លួន​យើង ហើយ​ណា​បងប្អូន​»​។

កម្ពុជា​បា​នរក​ករណី​វិជ្ជមាន​ចំនួន​៩​នាក់​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា​នេះ ដែល​ធ្វើ​ឲ្យ​ករណី​កូ​វី​ដ​១៩ នៅ​កម្ពុជា​កើន​ដល់​១៣៩​នាក់ ក្នុង​នោះ​អ្នក​កំពុង​សម្រាក​ព្យា​ល​នៅ​ក្នុង​មន្ទីរពេទ្យ​១០​នាក់ ហើយ​អ្នកជា​សះស្បើយ​ចំនួន​១២៩​នាក់ ។

អ្នក​ទើប​រក​ឃើញ​៩​នាក់​ថ្មី មាន​ជន​ខ្មែរ​ចំនួន​៨​នាក់ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ១​នាក់ ។ ពួក​គេ​ទាំង​៩​នាក់​ទើប​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ចូល​មក​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៥ មិថុនា ។

លោកស្រី​ឳ វណ្ណ​ឌិន បាន​មាន​ប្រសាសន៍​ថា ដើម្បី​ចៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​១៩ មាន​តែ​ការ​អនុវត្ត​ដោយ​ប្រុង​ប្រយ័ត្ន​វិធានការ​ដែល​ក្រសួងសុខាភិបាល​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​មក​នោះ​។

កន្លង​មក​ក្រសួងសុខាភិបាល​ណែនាំ​ពលរដ្ឋ​អនុវត្ត​វិធានការ​អនាម័យ​ជាប់​ជា​ប្រចាំ ឧស្សាហ៍​លាងដៃ និង​សាប៊ូ ឬ​អាកុល ត្រូវ​ពាក់​ម៉ាស់ រក្សា​គម្លាត ហាម​ការ​ជួបជុំ​មនុស្ស​ច្រើន និង​មិន​ត្រូវ​ចេញពីផ្ទះ​បើ​មិន​ចាំបាច់ ។

ក្រសួង​សុខា​ភិ​បាន​បញ្ជាក់​ថា «​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​»​។

កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១៩ ដំបូង​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ ។ នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​ក្រសួងសុខាភិបាល​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ធ្វើតេស្ត​ចំនួន​៣៤ ៣១៦ ស្មើនឹង​២ ០៦៧ ក្នុង​១​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ