ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ឲ្យសោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយ​បាន​ល្អ ចៀសវាង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ។ កម្ពុជា​ទោះបី​មិនសូវ​ទំនើប​ដូច​គេ ក៏​ប៉ុន្តែ​យើង​បាន​ខិតខំ​ពង្រឹង​ការ​ត្រួតពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​ចេញចូល​ក្នុង​ប្រទេស​គ្រប់​ច្រក​ទាំងអស់ ទាំង​តាម​ដែន​គោក និង​តាម​ព្រ​លាន​យន្តហោះ ដែល​គ្រប់​ៗ​គ្នា​ត្រូវ​តែ​ទទួល​បានការ​ពិនិត្យ​សុខភាព…

រាជធានីភ្នំពេញ ៖សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយ​បាន​ល្អ ចៀសវាង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ។ កម្ពុជា​ទោះបី​មិនសូវ​ទំនើប​ដូច​គេ ក៏​ប៉ុន្តែ​យើង​បាន​ខិតខំ​ពង្រឹង​ការ​ត្រួតពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​ចេញចូល​ក្នុង​ប្រទេស​គ្រប់​ច្រក​ទាំងអស់ ទាំង​តាម​ដែន​គោក និង​តាម​ព្រ​លាន​យន្តហោះ ដែល​គ្រប់​ៗ​គ្នា​ត្រូវ​តែ​ទទួល​បានការ​ពិនិត្យ​សុខភាព (Health Screening) ដោយ​អនុវត្ត​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ នេះបើយោងតាមផេកសម្តេចតេជោចេញផ្សាយនាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ។

ចាប់តាំងពី​ថ្ងៃ​ទី ២០ ខែ ឧសភា កន្លង​ទៅ​នេះ កម្ពុជា​យើង​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ថ្មី​ចំនួន ៧​នាក់ ហើយ​នៅ​ថ្ងៃ​ទី ២៦ ខែ មិថុនា កន្លង​មកនេះ គឺ​យើង​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី ៩​នាក់​ថែម​ទៀត ដែល​ពួក​គាត់​ទើបបាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ ដូច្នេះ​សរុប​មក​កម្ពុជា​យើង​គឺ​មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ទាំងអស់​សរុប​ចំនួន ១៣៩​នាក់ ហើយ​ព្យាបាល​ជា​សះស្បើយ​បាន ១២៩​នាក់ នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សូ​វៀត​ចំនួន ១០​នាក់​។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​បំផុត​ដែល​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​។ ថ្ងៃនេះ​តួលេខ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ថា​នៅ​ក្នុង​ប្រទេស​ចំនួន ២១៦ គឺ​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ បាន​កើនឡើង​រហូត​ដល់ 9,473,214 នាក់ និង​មាន​អ្នក​ស្លាប់ 484,249 នាក់​។

ដើម្បី​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺឆ្លង​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​ផ្សេង​ៗ សូម​បងប្អូន​រស់នៅ​មាន​អនាម័យ​ល្អ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ​សម្លាប់​មេរោគ ហើយ​ត្រូវ​តែ​ពាក់​ម៉ាស​ជា​ប្រចាំ​។ កុំ​ធ្វេសប្រហែស ឬ​មើល​ស្រាល​ជំងឺឆ្លង​កូ​វី​ដ​-១៩​អោយ​សោះ​។ ចំពោះ​ទីកន្លែង​ដែល​មាន​ចំនួន​មនុស្ស​ប្រមូលផ្តុំ​ច្រើន​ដូច​ជាទី​ផ្សារ ផ្សារ​ទំនើប ហាង​ទំនិញ​លក់ដូរ​តាម​ផ្លូវ​តូច​ធំ ភោជនីយដ្ឋាន ហាង​កាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជា​ពិសេស​ក្លី​និក និង​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន គឺ​ត្រូវ​តែ​មាន​ចឹ​ល ទឹក​អាល់កុល និង​ម៉ាស​ដើម្បី​អោយ​ពលរដ្ឋ​និង​អតិថិជន​ប្រើប្រាស់​កុំអោយ​ឆ្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់​។ ព្រោះ​ជំងឺ​នេះ យើង​មើល​មិនឃើញ​ទេ គឺ​ការពារ​ប្រសើរ​ជាង​ព្យាបាល​។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​បាន​រីករាយ​ជួបជុំ​ក្រុម​គ្រួសារ និង​ចៀស​ផុត​ពី​ជំងឺឆ្លង​កូ​វី​ដ​-១៩​ទាំងអស់​គ្នា​៕