ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ម្តាយ​ឱ្យទៅ​បេះ​ត្រប់ ស្រាប់តែ​ខឹងរ​ត់ទៅ​កំពង់​មាត់ទន្លេ​ប៉ង​សម្លា.ប់​ខ្លួន

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ខឹង​នឹង​ម្តាយ​ប្រើ​ទៅ​បេះ​ផ្លែ​ត្រប យុវជន​ម្នាក់ បានរ​ត់ទៅ​ផឹកថ្នាំ​បាញ់​ម្ទេស​ប៉ង​សម្លាប់​ខ្លួនឯង ។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៦ មិថុនា ២០២០…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ខឹង​នឹង​ម្តាយ​ប្រើ​ទៅ​បេះ​ផ្លែ​ត្រប យុវជន​ម្នាក់ បានរ​ត់ទៅ​ផឹកថ្នាំ​បាញ់​ម្ទេស​ប៉ង​សម្លាប់​ខ្លួនឯង ។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៦ មិថុនា ២០២០ ចំណុច​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​អគ្គី ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។

យុវជន​ចិត្តខ្លាំង​ខ្លួន​ខាងលើ​មានឈ្មោះ រ៉​ង ផា​ឡោះ អាយុ​២២​ឆ្នាំ នៅ​លីវ រស់នៅ​ក្នុងភូមិ​ឃុំ​ស្រុក​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ម្តាយ​បានអោយ​ដឹង​នៅ​ក្នុង​មន្ទីរពេទ្យ​ថា ៖ នៅ​មុន​ពេល​កើតហេតុ​យុវជន ខាងលើ​នេះ ត្រូវ​បាន​គាត់​ជា​ម្តាយ​ប្រើ អោយទៅ​ជាមួយ​អ្នក​ភូមិ ដើម្បី​ជួយ​បេះ​ត្រប់ នៅ​ចំការ ខណៈ​ដែល​យុវជន​រង​គ្រោះ​ខាងលើ​កំពង់​ផឹកស៊ី ។ ស្រាប់តែ​មិនដឹង​យ៉ាងម៉េច​បាន​ខឹង​ច្រឡោតរ​ត់ទៅ​ទាញ​ដប​ថ្នាំ​បាញ់​ម្ទេស​ចំណុះ​១​លី​ត្រ ចុះ​ទៅ​កំពង់​មាត់ទន្លេ​ចាក់​ថ្នាំផឹក ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​បាត់​យុវជន​ខាងលើ​មិនឃើញ​ឡើង​មក​វិញ ក្រុម​គ្រួសារ​សាច់ញាតិ​នាំ​គ្នា​ផ្អើល​ចុះ​ទៅ​កំពង់ទឹក​ទន្លេ​ក៏​ឃើញ​យុវជន​ដេក​ស្តូកស្តឹង​មិន​កម្រើក ហើយ​ក៏​មិនឃើញ​មាន​ដប​ថ្នាំ​នៅ​ក្បែរ​ខ្លួន​ដែរ ក៏​នាំ​គ្នា​លើកយក​មក​ផ្ទះ ដោយ​ស្ថានភាព​មិន​ស្រួល​ក៏​ដឹក​តាម​ការ​ណូ​តយ​កមក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។

ក្រុម​គ្រូពេទ្យ​ដែល​កំពុង​ជួយ​សង្គ្រោះ​បានឱ្យ​ដឹង​ថា ស្ថានភាព​យុវជន ផឹកថ្នាំ​ខាងលើ​ជួប​ការ​លំបាក​ក្នុង​ការ​ជួយ​សង្គ្រោះ ព្រោះ​ផឹកថ្នាំ​យូរ​ពេក ទម្រាំ​មក​ដល់​មន្ទីរពេទ្យ ។ ប៉ុន្តែ​នៅ​អាច​ជួយ​សង្គ្រោះ​បាន គ្រាន់តែ​ប្រើ​ពេល​យូ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ