ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំកុមារមានជំងឺបេះដូងប្រហោងទៅព្យាបាលនៅអាមេរិកប្រកបដោយជោគជ័យ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កុមារី ង៉ា សុជាតិ អាយុ​៣ឆ្នាំ ដែល​មាន​ជំងឺ​បេះដូង​ប្រហោង​​ហើយ​ត្រូវ​បាន​អង្គការ​បេះដូង​គ្មាន​ព្រំ​ដែន​ ជួយ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯសហរដ្ឋ​អាមេរិក អស់​រយៈ​ពេល​ជាច្រើន​ខែមក​ហើយ​នោះ​បាន​ជា​សះ​ស្បើយ​១០០ភាគរយ​ និង​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ។ កុមារី​រូបនេះ​រួម​ជា​មួយ​ម្តាយ​ព្រមទាំង​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ​តេង ដាវីត អាយុ​១១ឆ្នាំ ដែល​ធ្លាប់​បាន​ទទួល​ការ​ព្យាបាល​វះ​កាត់​ជំងឺ​ដូច​គ្នា​នេះ​​ដែរ

រាជធានីភ្នំពេញ ៖ កុមារី ង៉ា សុជាតិ អាយុ​៣ឆ្នាំ ដែល​មាន​ជំងឺ​បេះដូង​ប្រហោង​​ហើយ​ត្រូវ​បាន​អង្គការ​បេះដូង​គ្មាន​ព្រំ​ដែន​ជួយ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯសហរដ្ឋ​អាមេរិក អស់​រយៈ​ពេល​ជាច្រើន​ខែមក​ហើយ​នោះ​បាន​ជា​សះ​ស្បើយ​១០០ភាគរយ​ និង​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ។ កុមារី​រូបនេះ​រួម​ជា​មួយ​ម្តាយ​ព្រមទាំង​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ​តេង ដាវីត អាយុ​១១ឆ្នាំ ដែល​ធ្លាប់​បាន​ទទួល​ការ​ព្យាបាល​វះ​កាត់​ជំងឺ​ដូច​គ្នា​នេះ​​ដែរ ត្រូវ​បាន​លោក​ឈុន ភីធ័រ នាយក​អង្គការ​បេះដូង​គ្មាន​ព្រំដែន​ដឹក​នាំ​ទៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​ខែ​កុម្ភៈ ហើយ​បាន​ត្រឡប់​មកវិញ​នៅ​ថ្ងៃទី​១៩ សីហា ឆ្នាំ​២០១០ ។ អញ្ជើញ​ទៅ​ទទួល​ដំណើរ​ត្រឡប់​មកវិញ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​មាន​លោក​នង គន្ធាវី ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គ​ការ​បេះដូង​គ្មាន​ព្រំដែន ​និង​បងប្អូន​ក្រុម​គ្រួសារ​ញាតិ​មិត្ត​ជាច្រើន​រូប​ទៀត ។

លោក​ឈុន ភី​ធ័រ នាយក​អង្គការ​បេះដូង​គ្មាន​ព្រំដែន​បាន​ឱ្យ​ដឹង​ថា អង្គការ​នេះ​មាន​ស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក​មួយ​កន្លែង​ ដោយ​ឡែក​នៅ​ភ្នំពេញ​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​១៥១B ផ្លូវ​លេខ​១២BT សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ។ អង្គការ​បេះដូង​គ្មានព្រំ​ដែន ​បាន​ការ​ជួយ​ឧបត្ថ​ម្ភ​ពី​សប្បុរសជន​​នៅ​សហរដ្ឋ​អាមេរិក​ហើយ​កន្លង​មក​ធ្លាប់​​បាន​នាំ​យក​កុមារ​ដែល​មាន​ជំងឺ​បេះដូង​ប្រហោង​ទៅ​ធ្វើ​ការ​វះកាត់​នៅ​មន្ទីរ​ពេទ្យឯ​សហ​រដ្ឋ​អាមេរិក​ចំនួន​៣​នាក់​រួច​មកហើយ ​។ លើក​ទី១​​នៅ​ដើម​ឆ្នាំ​២០០៨ អង្គការ​បាន​នាំ​យក​ក្មេង​ស្រី​តេង ដាវីត អាយុ​១១ឆ្នាំ ទៅ​ធ្វើការ​វះកាត់​ជំងឺ​បេះដូង​ហើយ​ទទួល​បាន​ជោគជ័យ​ជា​សះ​ស្បើយ ​ដែល​ពេល​នេះ​ក្មេង​ស្រី​រូប​នេះ​បាន​ទៅសហរដ្ឋ​​អាមេរិក​ជាលើក​ទី២ ដើម្បី​ថ្លែង​អំណរគុណ​ក្រុម​គ្រូពេទ្យ ។​ លើក​ទី២​​ចុង​ឆ្នាំ​២០០៨ អង្គការ​បាន​នាំ​យក​កុមារី​​ សុខ សំណាង អាយុ​២​ឆ្នាំ និង​លើកទី៣ គឺ​កុមារី​ ង៉ា សុជាតិ ត្រូវ​ត្រឡប់​ម​ក​វិញ​នៅ​ពេល​នេះ ។

លោកឈុន ភីធ័រ ​បញ្ជាក់​ថា អង្គការ​បេះ​ដូង​គ្មាន​ព្រំដែន ​មាន​គោល​ការណ៍​នាំ​យក​ក្មេងៗ​​ទីទ័ល​ក្រ​ កុមារ​កំព្រាដែល​មាន​បញ្ហា​ជំងឺ​បេះដូង​ទៅ​ព្យាបាល​ជាបន្ត​បន្ទាប់​ទៀត​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​ជំហាន​ទី៤នេះ​​គឺ​ត្រូវ​យក​កុមារ​មកពី​ខេត្ត​ព្រៃវែង ។​ លោកបាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ជួយ​គាំទ្រ​ដល់​អង្គការ​បេះដូង​គ្មាន​ព្រំដែន​ហើយ​ក៏សូម​អំពាវ​នាវ​ជាបន្ត​ទៀត​ទាំង​សប្បុរស​ជន​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​សូម​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​អង្គការ​នេះ​ដើម្បី​មាន​ឱកាស​ជួយ​សង្គ្រោះ​​ក្មេងៗ​ក្រីក្រ​ កំព្រា​នៅ​ប្រទេស​កម្ពុជា ។ លោកឈុន ភីធ័រ ​បញ្ជាក់​ថា ការ​ចេញ​ទៅ​ព្យាបាល​មួយ​លើក​ៗ​ត្រូវ​ចំណាយ​អស់​២៥.០០០​ដុល្លារ ។ កុមារី​ង៉ា សុជាតិ​ អាយុ​៣ឆ្នាំ ម្តាយ​ឈ្មោះ​នុត ណារ៉ា ឪពុក​ឈ្មោះ​ឃិន ធិន រស់​នៅ​ភូមិ​ទួល​ពង្រ​ ឃុំ​សោម ស្រុក​គិរីវង់​ ខេត្ត​តាកែវ ជា​គ្រួសារ​ក្រីក្រ​មួយ​ហើយ​មាន​សំណាង​ក្រោម​ការ​ជួយ​ខ្នះ​ខ្នែង​ពី​អង្គការ​បេះដូង​គ្មាន​ព្រំដែន​​ ៕