ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការិយាល័យ​ពីរ​មាន​តួនាទី​ក្នុង​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៃ​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រោម​វត្តមាន​លោក ទៀ សីហា…

ខេត្តសៀមរាប ៖ ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៃ​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រោម​វត្តមាន​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​មានការ​ចូលរួម​ពី​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​លោក​អភិបាលស្រុក​បន្ទាយស្រី ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ផង​ដែរ​។

ក្នុង​ឱកាស​នោះ​ដែរ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​លើក​ឡើង​ថា ការ​រៀបចំ​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ក្រុង​ស្រុក​ខណ្ឌ គឺ​ដើម្បី​ប្រមូលផ្ដុំ​ការ​ផ្ដល់​សេវា​រដ្ឋបាល​មួយ​ចំនួន នៅ​កន្លែង​តែ​មួយ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​បរិ​យា​ប័ន្ន​។ លោក​បាន​លើក​ឡើង​ទៀត​ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុង​ការ​ចូលរួម សម្រេច​ឲ្យ​បាន​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ តាម​រយៈ​ការ​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព នៃ​ការ​ផ្ដល់​សេវា​រដ្ឋបាល​កាន់តែ​ល្អ​ប្រសើរ​ឡើង ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង បរិ​យា​ប័ន្ន​។

ការ​បង្កើត​ឲ្យ​មាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ គឺ​ដើម្បី​កាត់​បន្ថយ​នូវ​ភាព​ស្មុគស្មាញ និង ភាព​សាំញ៉ាំ​នៃ​បែបបទ និង​នីតិវិធី​រដ្ឋបាល សម្រួល​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្នើ​សុំ​សេវា​នានា ពី​រដ្ឋបាល​សាធារណៈ កាត់​បន្ថយ​ជា​អតិបរមា​នូវ​ការិយាល័យ​ធិ​ប​តេ​យ្យ និង អំពើ​ពុក​រលួយ​ទៀត​ផង​។ ជាមួយ​គ្នា​នេះ​ការិយាល័យ​ប្រជាពលរដ្ឋ គឺជា​អង្គភាព​អ​ព្យា​ក្រឹត្យ មាន​តួនាទី​ទទួល​សម្របសម្រួល​ដោះ ស្រាយ​ពាក្យបណ្ដឹង​ឬ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​រដ្ឋបាល​មូលដ្ឋាន ឬ​ភាព​មិន​ប្រក្រតី​ណាមួយ​ក្នុង​ការ​ផ្តល់​សេវា​របស់​មន្ត្រី​នៅ​រដ្ឋបាល​មូលដ្ឋាន​។

លោក​បន្ត​ថា ការ​រៀបចំ​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ក្រុង ស្រុក ខណ្ឌ គឺ​ដើម្បី​ប្រមូលផ្ដុំ​ការ​ផ្ដល់​សេវា​រដ្ឋបាល​មួយ​ចំនួន​នៅ​កន្លែង​តែ​មួយ​តាម​រយៈ​នៃ​ការ​ធ្វើ​ប្រតិភូ កម្ម​មុខងារ​ផ្ដល់​សេវា​រដ្ឋបាល​ប្រមាណ​ជាង​២០០​ប្រភេទ​សេវា ពី​ក្រសួង​-​ស្ថាប័ន ចំនួន​១០​។ ក្នុង​នោះ​ខេត្តសៀមរាប បាន​ដំណើរការ​ការិយាល័យ​ទាំង​២​នេះ បាន​នៅ​ក្រុង​សៀមរាប ស្រុក​ពួក ,​ក្រឡាញ់​, ជីក្រែង​,​ស្រុក​សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង លើ​១២​ក្រុង​-​ស្រុក ក្នុង​ខេត្តសៀមរាប​។ ក្នុងថ្ងៃនេះ​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​កា​រិ​យា ល័យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយស្រី​មួយ​ថែម​ទៀត​។

ម្យ៉ាងទៀត​ស្រុក​ដែល​មិន​ទាន់​បាន​ដាក់ ឲ្យ​ដំណើរការ គឺ​ត្រូវ​ប្រើ​នូវ​យន្តការ ហើយ​នៅ​ពេល​ខាង​មុខ​ស្រុក​មួយ​ចំនួន​ទៀត នឹង​គ្រោង​បើក ឲ្យ​ដំណើរការ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ផង​ដែរ​។ ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ រដ្ឋបាល​ខេត្តសៀមរាប​បាន​ទទួល​សេវា​សរុប បាន​ចំនួន​១៦ ១៦២​សេវា ក្នុង​នេះ​ទំហំ​ទឹកប្រាក់​ចំណូល​សេវា មាន​ប្រមាណ​ជាង ៥ ៤៤៦​លាន​រៀល លើ​វិស័យ​ចំនួន​១៣ ហើយ​រដ្ឋបាល​ក្រុង​-​ស្រុក ដែល​បាន​ផ្តល់​សេវា​តាម​រយៈ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ បាន​ចំនួន ១០៤ ១៣៧​សេវា ដែល​មាន​ទឹកប្រាក់​ប្រមាណ ១ ១១១​លាន​រៀល​។

លោក​បាន​បញ្ជាក់​ថា ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ដែល​បង្កើត​ឡើង​នៅ​តាម​ក្រុង​ស្រុក បាន​កំពុង​ប្រតិបត្តិការ​ផ្តល់​សេវា​រដ្ឋបាល និង​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​គោលការណ៍ បែបបទ និង​នីតិវិធី​ដែល​បាន​កំណត់ និង បាន​បង្ក​ភាព​ងាយស្រួល​ជូន ប្រជាពលរដ្ឋ​មក​ស្នើ​សុំ និង​ផ្តល់​សេវា​រដ្ឋបាល​បាន​ទាន់​ពេលវេលា ព្រមទាំង​បាន​ប្រមូល​ចំណូល ចូល​ថវិកាជាតិ​នូវ​កម្រៃ​ពី​ការ​ផ្តល់​សេវា​រដ្ឋបាល​ទាំងនេះ​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង រួមចំណែក​ទប់ស្កាត់​នូវ​អំពើ​ពុក​រលួយ​ផង​ដែរ​។

តាម​រយៈ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ នៅ​ថ្នាក់​ស្រុក ជា​ការ​ជំរុញ​ដ៏​ចាំបាច់​ក្នុង​ការ​បង្ខិត​សេវា​សាធារណៈ​ឲ្យ​រឹតតែ​នៅ​កៀក​ប្រជាពលរដ្ឋ និង បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធភាព គុណភាព តម្លាភាព និង​ឆ្លើយ​តប​ទាន់​ពេលវេលា​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ