ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ចេញពី​ធ្វើការ​រោងចក្រ មិនដឹង​ប្តី​ស្លា.ប់​ពី​ពេល​ណា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្រួលខ្លួន នៅ​ពេល​ដែល​ប្រពន្ធ​កោសខ្យល់​ឲ្យ​រួច​ហើយ ចេញ​ទៅ​ធ្វើការ​បាត់ ពេល​ប្រពន្ធ​ត្រឡប់​មក​វិញ ប្រទះ​ឃើញ​ប្តី​ដេក​ស្លាប់​ឡើង​រឹង​បាត់​ទៅ​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្រួលខ្លួន នៅ​ពេល​ដែល​ប្រពន្ធ​កោសខ្យល់​ឲ្យ​រួច​ហើយ ចេញ​ទៅ​ធ្វើការ​បាត់ ពេល​ប្រពន្ធ​ត្រឡប់​មក​វិញ ប្រទះ​ឃើញ​ប្តី​ដេក​ស្លាប់​ឡើង​រឹង​បាត់​ទៅ​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នៅផ្ទះ​ជួល​ភូមិ ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​រង​គ្រោះ​មានឈ្មោះ ទូច រ៉ា​ម៉េ​ត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ដា ឃុំ​ខ្នំ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ព័ត៌មាន​ពី​សម្ដី​ស្ត្រី​ដែល​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៧​ព្រឹក មុន​ពេល​ចេញ​ទៅ​ធ្វើការ​គាត់​សួរ​ប្ដី​ថា​ហូប​អី​អត់ បន្ទាប់​មក​គាត់​បាន​ទៅ​ទិញ គុយទាវ​មួយ​ចាន​ទុក​ឲ្យ​ហូប រួច​ហើយ​គាត់​បាន​ចេញ​ទៅ​ធ្វើការ​បាត់ លុះ​មក​ដល់​វេលា​ម៉ោង​១២​ថ្ងៃ ត្រង់​គាត់​បាន​ត្រឡប់​មក​ពី​ធ្វើការ​វិញ​បាន​ទិញ​បាយ​យក​មក​ហូប​ទៀត តែ​ឃើញ​គុយទាវ​នៅ​ដដែល គាត់​ក៏​សួរ​ថា៖

ហេតុ​អី​មិន​ហូប​ប្ដី​គាត់​ថា​ហូប​មិនកើត​ហើយ​បាន​ឲ្យ​គាត់​កោសខ្យល់ ឲ្យ​រួច​ហើយដណ្តប់ភួយ​ឲ្យ និង​បើក​កង្ហារ​ដាក់​ឲ្យ​ព្រមទាំង​ជំហរ​ទ្វារ និង​បាន​ផ្ដាំ​ទៀត​ថា នៅ​ពេល​មិន​ស្រួល​អី ឲ្យ​តេ​ទូរស័ព្ទ​ទៅ​ប្រាប់​គាត់​ស្រួល​គាត់​ចេញ​មក​ម៉ោង​ប៉ុន្មាន​ក៏​បាន​ដែរ រួច​ហើយ​គាត់​ក៏​ទៅ​ធ្វើការ​វិញ​។ លុះ​មក​ដល់​វេលា​ម៉ោង​៦​ល្ងាច ពេល​ចេញពី​ធ្វើការ​វិញ​មក​ដល់​បន្ទប់​ក៏​ស្រាប់តែ​ឃើញ​ប្ដី​ដេក​ស្លាប់ មិនដឹង​តាំងពី​ពេល​ណា​ទេ ដោយ​សព​មាន​សភាព​រឹង​ទៅ​ហើយ តែ​គាត់​មិន​អស់ចិត្ត បាន​ហៅ​រថយន្ត​សង្គ្រោះ តែ​ខាង​មន្ទីរពេទ្យ​មក​ដល់​បាន​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បុរស​ជា​ប្តី​គាត់​មាន​ជំងឺ​សន្លាក់​ជាង​១​ឆ្នាំ​មក​ហើយ តែ​ប្តី​គាត់​រត់​ម៉ូតូឌុប​រហូត​ដោយសា​ជីវភាព​ក្រីក្រ​។ ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បាន​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍ និង​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​សព ភ្លាម​ៗ​ផង​ដែរ​ដឹង​ថា សព​ខាងលើ​ស្លាប់​ដោយ​គាំងបេះដូង ទើប​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​សព ឲ្យ​ក្រុម​គ្រួសារ​យក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ