ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាសា​ធារ​ណៈ អាច​នឹង​ក្លាយជា​សាលា​គំរូ និង​សាលា​មេត្រីភាព​បរិស្ថាន ក្នុង​ពេល​ឆាប់​ៗ​នេះ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមការងារ​ទ្រទ្រង់ វិស័យ​អប់រំ នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​សមាសភាព​មក​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងបរិស្ថាន មាន​គម្រោង​ជួយ​សាលាសា​​ធារ​ណៈ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមការងារ​ទ្រទ្រង់ វិស័យ​អប់រំ នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​សមាសភាព​មក​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងបរិស្ថាន មាន​គម្រោង​ជួយ​សាលាសា​​ធារ​ណៈ អោយ​ក្លាយជា​សាលា​គំរូ និង​សាលា​មេត្រីភាព​បរិស្ថាន ដើម្បី​លើកកំពស់​គុណភាព​អប់រំ​និង​ពង្រឹង​ធនធានមនុស្ស ស្រប​ពេល​ខេត្ត​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​បាន ចាត់​ទុក​ថា​ជា​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​របស់​កម្ពុជា​។

នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ដើម្បី​ឆ្លើយ​តប​នឹង​បំណង់​ប្រាថ្នា​ដ៏​មុត​ស្រួច​នេះ តំណាង​ថ្នាក់ដឹកនាំ​ទាំងអស់ និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដោយ​កិច្ចប្រជុំ​នេះ​បាន​ផ្តោត​សំខាន់​លើ​ចំណុច​ពីរ​យ៉ាង គឺ​ទី​១ ការ​ជ្រើសរើស​សាលា​គំរូ និង​ទី​២ ការ​កសាង​សាលា​មេត្រី​បរិស្ថាន នៅ​ខេត្ត​ព្រះ​សីហ​នុ​។

ក្នុង​ឱកាស​នេះ​ដែរ សូចនាករ​ណ៍ និង​លក្ខណៈ​វិនិច្ឆ័យ​ជា​ច្រើន ក៏​ត្រូវ​បាន​លើក​បង្ហាញ​ដល់​មន្ត្រី​ដែល​មាន​ភារកិច្ច​ក្នុង​ការងារ​នេះ ឱ្យ​បាន​យល់​និង​ជជែក​ពិភាក្សា​គ្នា ដើម្បី​ឈាន​ទៅ​ដំណើរការ​ផែនការ​នេះ ក្នុង​ពេល​ឆាប់​ៗ​នេះ ស្រប​តាម​ចក្ខុវិស័យ និង​ផែនការ​ជាក់លាក់​មួយ​។

លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ គូសបញ្ជាក់​ថា «​បច្ចុប្បន្ន ខេត្ត​ព្រះ​សីហ​នុ កំពុង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា និង​ប្រកបដោយ​សក្តានុពល​។ ក្រោម​ចក្ខុវិស័យ ដ៏​វែង​ឆ្ងាយ ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​កំពុង ស្តារ​នូវ​ប្រ​ព​ន្ធ័​ហេដ្ឋារចនាសម្ព័ន្ធ​នានា មាន​ផ្លូវថ្នល់ ប្រឡាយ​ទឹក អាង​ចម្រោះ​ទឹក​ស្អុយ ដើម្បី​ការពារ​កុំអោយ​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ ការ​រៀបចំ​បណ្តាញទឹក​ស្អាត បណ្តាញអគ្គីសនី​។ ការ​គ្រប់គ្រង​សំណល់​រឹង​រាវ ការ​កែ​លម្អ​សោ​ភ័​ណ្ឌ​ភាព​តាម​ដងផ្លូវ តំបន់ឆ្នេរ និង​វិស័យ​មួយ​ចំនួន​ទៀត​ផង​ដែរ ដើម្បី​ធ្វើ​អោយ​ខេត្ត​នេះ កាន់តែ​មានការ​ទាក់ទាញ​ការ​វិនិយោគ​ពហុ​វិស័យ​»​។

ទន្ទឹម​នេះ ការ​កសាង​ធនធានមនុស្ស ក៏​ជា​ផ្នែក​មួយ​សំខាន់ ដែល​យើង​ត្រូវ​គិតគូ​ជា​ចំបង​ផង​ដែរ ធ្វើ​យ៉ាងណា អោយ​យុវជន​នៅ​ខេត្ត​ព្រះ​សីហ​នុ ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​មាន​លទ្ធភាព​ទទួល​បាន​ឱកាស​ការងារ​ច្រើន​នៅ​ក្នុង​ខេត្ត​។

លោក ម៉ាង ស៊ី​ណេ​ត បាន​ជម្រុញ​លើកទឹកចិត្ត ដល់​មន្ត្រី​អប់រំ​ទាំងអស់ ត្រូវ​ចូលរួម​អោយ​បាន​សកម្ម ក្នុង​បុព្វហេតុ​លើកកំពស់​គុណភាព​អប់រំ​នៅ​ក្នុង​ខេត្ត​នេះ​។

លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ថ្លែង​ថា «​រដ្ឋមន្ត្រីក្រសួង និង​អភិបាលខេត្ត​នេះ តែងតែបាន​យកចិត្តទុកដាក់ និង​គាំទ្រ​យ៉ាង​ពេញលេញ ក្នុង​ការ​កសាង​ធនធានមនុស្ស នៅ​ក្នុង​ខេត្ត​នេះ​» ។

លោកស្រី​បាន​បន្ថែម​ថា នៅ​ថ្ងៃ​អនាគត ក្រសួង​អប់រំ គ្រោង​បង្កើត​អោយ​មាន សាលា​វិទ្យាល័យ​ទូទៅ​ជំនាន់​ថ្មី និង​សាលា​វិទ្យាល័យ​ចំនេះ​ទូទៅ​បច្ចេកទេស និង​ប្រែក្លាយ​ថ្នាក់ឧត្តម​សិក្សា ដើម្បី​អោយ​មាន​ក្នុង​ការ​សិក្សា​មុខ​ជំនាញ​ផ្សេង​ៗ ឆ្លើយ​តប​តាម​តម្រូវការ នៃ​ការ​អភិ​វ​ឌ្ឃ​សេដ្ឋកិច្ច​សង្គម​។

ជាមួយ​គ្នា​នេះ​ដែរ លោក​សុខ គាង អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ ពង្រឹង​វិស័យ​អប់រំ នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល បាន​បង្ហាញ​សុ​ឆន្ទៈ​មុះ​មុត ក្នុង​បេសកកម្ម​ធ្វើ​អោយ​ប្រសើរ​ឡើង នៃ​គុណភាព​អប់រំ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ជា​ការ​ពង្រឹង​ការ​សិក្សា របស់​សិស្ស​ទាំង​ចំណេះ​ទូទៅ និង​ថ្នាក់​ជំនាញ​វិជ្ជាជីវៈ​សំដៅ​ធ្វើ​យ៉ាងណា​អោយ​យុវជន​នៅ​ខេត្ត​នេះ កាន់តែ​មានឱកាស​ទទួល​បានការ​ងារ​ល្អ​។

លោក សុខ គាង រំពឹង​ថា​តាម​រយៈ​ការ​បង្កើត​អោយ​មានការ​ជ្រើសរើស​សាលា​គំរូ និង​សាលា​មេត្រី​បរិស្ថាន​នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​នេះ​នឹង​ជួយ​ធ្វើ​អោយ​យុវជន​នៅ​ទី​នេះ​កាន់តែ​មាន​លទ្ធភាព មាន​ថាមពល​ស្រប​ពេល​ដែល​ខេត្ត​ព្រះ​សីហ​នុ កំពុង​ឈាន​ឆ្ពោះទៅ​មុខជា ខេត្ត​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ