ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ទទួល​សិទ្ធិ​រួម​គ្នា​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត Women’s World Cup 2023(វីដេអូ)

3 ឆ្នាំ មុន

អន្តរជាតិ ៖ ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ត្រូវ​បាន​ប្រគល់​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ពិភពលោក​ឆ្នាំ​២០២៣ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដោយ​ក្រុមប្រឹក្សា FIFA កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​។ ការ​ដេញថ្លៃ​រួម​គ្នា​របស់​ប្រទេស​ទាំង​២ បាន​ផ្តួល​គូប្រជែង​គឺ​ប្រទេស​កូ​ឡុំ​ប៊ី…

អន្តរជាតិ ៖ ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ត្រូវ​បាន​ប្រគល់​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ពិភពលោក​ឆ្នាំ​២០២៣ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដោយ​ក្រុមប្រឹក្សា FIFA កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​។

ការ​ដេញថ្លៃ​រួម​គ្នា​របស់​ប្រទេស​ទាំង​២ បាន​ផ្តួល​គូប្រជែង​គឺ​ប្រទេស​កូ​ឡុំ​ប៊ី ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ ខណៈ​ដែល​ប្រទេស​ជប៉ុន បាន​សម្រេច​ដកខ្លួន​ចេញពី​ការ​ដេញថ្លៃ​នេះ ។

ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ បាន​ទទួល​សំឡេង​ឆ្នោត​ចំនួន ២២​សំឡេង ក្នុង​ចំណោម ៣៥​សំឡេង​របស់​សមាជិក​នៃ​ការ​បោះ​ឆ្នោត ខណៈ​ដែល​ប្រទេស​កូ​ឡុំ​ប៊ី​ទទួល ១៣​សំឡេង​។

FIFA ជឿជាក់​ថា ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ និង​គុណសម្បត្តិ​នៃ​ការ​រៀបចំ​របស់​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​ទទួល​បាន​ជោគជ័យ រួម​ទាំង​ផ្នែក​ពាណិជ្ជកម្ម​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ព្រឹត្តិ​កាណ៍ Women’s World Cup 2023 ដែល​នឹង​ចាប់ផ្តើម​នៅ​ខែកក្កដា រហូត​ដល់​ខែសីហា ឆ្នាំ​២០២៣ បាន​កែប្រែ​ប្រព័ន្ធ​លេង​ថ្មី​ជា​លើក​ដំបូង​របស់​ខ្លួន ដោយ​បង្កើន​ចំនួន​ក្រុម​រហូត​ដល់​៣២​ក្រុម ខុស​ពី​ការ​ប្រកួត​កន្លង​មក​ដែល​មាន​ត្រឹមតែ​២៤​ក្រុម​ប៉ុណ្ណោះ​៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ