ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​កីឡាករ Offside ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Premier League

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កីឡាករ Emmanuel Adebayor ត្រូវ​បាន​កត់ត្រា​ជា​កីឡាករ​ដែល​សាង​កំហុស Offside ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្រប​ខណ្ឌ Premier League…

ប្រទេស​អង់គ្លេស ៖ កីឡាករ Emmanuel Adebayor ត្រូវ​បាន​កត់ត្រា​ជា​កីឡាករ​ដែល​សាង​កំហុស Offside ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្រប​ខណ្ឌ Premier League ។

កីឡាករ Emmanuel Adebayor

ខ្សែប្រយុទ្ធ​ជម្រើសជាតិ​តូ​ហ្គោ​សអា​ចរក​គ្រាប់​បាល់​បាន ៩៧​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ២៤២​លើក​សម្រាប់​ក្រុម Arsenal, Man City, Spurs និង Crystal Palace ប៉ុន្តែ​កីឡាករ​រូប​នេះ ក៏​បាន​សាង​កំហុស Offside រហូត​ដល់ ៣២៨​ដង​ផង​ដែរ ដែល​មាន​ន័យ​ថា​រូបគេ Offside ប្រហែល ១,៣​ដង​ក្នុង​មួយ​ប្រកួត​។

កីឡាករ Jermain Defoe

ដោយឡែក​តំណែង​លេខ​២ បាន​ទៅ​លើ​កីឡាករ Jermain Defoe បាន​សាង​កំហុស Offside ចំនួន ៣១៤​ដង​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ៤៩៦​ប្រកួត ខណៈ​ដែល​លេខ​៣​បាន​ទៅ​លើ​កីឡាករ Darren Bent ដោយ​បាន​សាង​កំហុស​ចំនួន ២៧៦​ដង​ពី​ការ​បង្ហាញខ្លួន​ចំនួន ២៧៦​ប្រកួត​។ ខាងក្រោម​នេះ​ជា​កីឡាករ​ទាំង ១០ ដែល​សាង​កំហុស Offside ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រប​ខណ្ឌ Premier League៖ ៕ (ដកស្រង់​ចេញពី SPORTbible)

កីឡាករ Darren Bent
កីឡាករ​ទាំង ១០ ដែល​សាង​កំហុស Offside ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រប​ខណ្ឌ Premier League

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ