ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្អប់​ធម៌​ជា​ប្រភេទ​មនុស្ស​មិន​យល់​ពី​សេចក្តី​ពិត

3 ឆ្នាំ មុន

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង ព្រះ​អង្គ​ត្រាស់​ថា បុគ្គល​ទ្រុស្តសីល ស្អប់​ធម៌ ជា​ប្រភេទ​មនុស្ស​អន់ អន់​ព្រោះ​មិន​បាន​ស្វែង​យល់​អំពី​សេចក្តី​ពិត ពួក​គេ​នឹង​ធ្លាក់​ចូល​ក្នុង​ការ​បង្រៀន​ក្លែង​ក្លាយ ងាយ​នឹង​ត្រូវ​គេ​បញ្ឆោត​ដែល​ជា​ហេតុ​នាំ​ទៅ​ដល់​ការ​ខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ ។…

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង ព្រះ​អង្គ​ត្រាស់​ថា បុគ្គល​ទ្រុស្តសីល ស្អប់​ធម៌ ជា​ប្រភេទ​មនុស្ស​អន់ អន់​ព្រោះ​មិន​បាន​ស្វែង​យល់​អំពី​សេចក្តី​ពិត ពួក​គេ​នឹង​ធ្លាក់​ចូល​ក្នុង​ការ​បង្រៀន​ក្លែង​ក្លាយ ងាយ​នឹង​ត្រូវ​គេ​បញ្ឆោត​ដែល​ជា​ហេតុ​នាំ​ទៅ​ដល់​ការ​ខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ ។

បុគ្គល​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​នេះ​នឹង​ធ្វើខ្លួន​ងាយ​ឲ្យ​អ្នក​ដទៃ​បោក​បញ្ឆោត បំភ័យ ឬ​អូស​ទាញ​ឲ្យ​ធ្វើអំពើ​ផ្សេង​ៗ​ដែល​គ្មាន​ភាព​ប្រាកដនិយម ដូច​ជា​ត្រូវ​គេ​បោក​ឲ្យ​ជឿ​លើ​ការ​ទស្ស​​ន៍​ទាយ​មើល​អនាគត​, លើ​វត្ថុ​ស័ក្តិសិទ្ធិ និង​មន្តអាគម​ផ្សេង​ៗ ។

ពួក​គេ​នឹង​ក្លាយទៅជា​មនុស្ស​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​ការ​បញ្ជា​របស់​ជន​បោកប្រាស់​ដែល​រង់ចាំ​ឱកាស​កេងប្រវ័ញ្ច​យក​ប្រយោជន៍​ទៅ​បម្រើ​បុគ្គល​ផ្ទាល់ខ្លួន​ឬ​បក្សពួក​របស់​គេ ដែល​ទាំង​អស់នេះ​ជា​ហេតុ​នាំ​ឱ្យ​វិនាស​ទាន់ហន់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ