នាយករដ្ឋមន្ត្រីសុខចិត្តពន្យារថ្ងៃរៀបការរបស់ខ្លួន ដើម្បីចូលប្រជុំស្តីពីកូវីដ១៩
ដាណឺម៉ាក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោកស្រីនាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក Mette Frederiksen បានសរសេរនៅលើបណ្តាញសង្គម Instagram…
ដាណឺម៉ាក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោកស្រីនាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក Mette Frederiksen បានសរសេរនៅលើបណ្តាញសង្គម Instagram…
ដាណឺម៉ាក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោកស្រីនាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក Mette Frederiksen បានសរសេរនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី បានពន្យាពេលរៀបការរបស់ខ្លួន ដើម្បីចូលរួមការប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅខែក្រោយ។
មេដឹកនាំសហគមន៍អឺរ៉ុបគ្រោងនឹងជួបផ្ទាល់ នៅថ្ងៃទី១៧ ខែកក្កដា ជាលើកដំបូង ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដើម្បីពិភាក្សាអំពីថវិកាអឺរ៉ុបនិងផែនការសម្រាប់ការងើបឡើងវិញពីវិបត្តិកូវីដ១៩។
លោកស្រីនាយករដ្ឋមន្ត្រីបានសរសេរភ្ជាប់ជាមួយនឹងរូបថតរបស់គូដណ្តឹងរបស់លោកស្រីថា៖ «ខ្ញុំទន្ទឹងរង់ចាំរៀបការជាមួយបុរសនេះ។ កិច្ចប្រជុំក្រុមប្រឹក្សានៅទីក្រុងប្រ៊ុចសែល ត្រូវបានកោះប្រជុំផ្ទាល់ នៅថ្ងៃសៅរ៍ ក្នុងខែកក្កដា ដែលជាពេលយើងបានរៀបចំផែនការអាពាហ៍ពិពាហ៍របស់យើង។ ប៉ុន្តែខ្ញុំត្រូវធ្វើការរបស់ខ្ញុំឱ្យបាន និងដើម្បីប្រទេសដាណឺម៉ាកទាំងមូល»។
ប្រទេសដាណឺម៉ាក មានករណីឆ្លងសរុបនូវកូវីដ១៩ ចំនួន ១២,៨៣៦ករណី និង មានអ្នកបាត់បង់ជីវិតចំនួន ៦០៣នាក់។ វាជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសលោកខាងលិចដំបូងគេ ដែលបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងការចាក់សោរ នៅក្នុងខែមេសា បន្ទាប់ពីចំនួនករណីនៅក្នុងប្រទេសនេះនៅមានកម្រិតទាបនៅឡើយ។
គួរបញ្ជាក់ផងដែរថា លោកស្រីគឺជាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យសង្គមនិយមកណ្តាលប៉ែកឆ្វេង របស់ប្រទេសដាណឺម៉ាក ដែលបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេស កាលពីឆ្នាំមុនក្នុងអាយុ ៤១ឆ្នាំ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ