ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​និង​ថៃ​លើក​ក​ម្ព​ស់​សមត្ថភាព​ដឹក​ជញ្ជូន​តាម​ច្រក​អន្តរជាតិ​ព្រំ​-​បាន​ផាក​កា​ដ

3 ឆ្នាំ មុន
  • ប៉ៃលិន

​​ខេត្តប៉ៃលិន ៖ កម្ពុជា​និង​ប្រទេស​ថៃ​កំពុង​ជំរុញ​សមត្ថភាព​ដឹក​ជ​ញ្ជូ​ន​តាម​ព្រំដែន​ច្រក​អន្តរជាតិ​ព្រំ​-​បាន​ផាក​កា​ដ ឱ្យ​សកម្ម​ឡើងវិញ​ តាម​រយៈ​ការ​កសាង​ស្ពានថ្ម​ជំនួស​ស្ពានដែក​សព្វថ្ងៃ​។ ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​កំពុង​ពិនិត្យ​រៀបចំ​កិច្ចព្រមព្រៀង​ជា​ថ្មី​រវាង​កម្ពុជា​និង​ប្រទេស​ថៃ ក្នុង​ការ​អភិវឌ្ឍន៍​ច្រក​អន្តរជាតិ​មួយ​នេះ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​របស់​កម្ពុជា​និង​ខេត្ត​ចន្ទ​បូ​រី​របស់​ថៃ​។ លោក សក់…

​​ខេត្តប៉ៃលិន ៖ កម្ពុជា​និង​ប្រទេស​ថៃ​កំពុង​ជំរុញ​សមត្ថភាព​ដឹក​ជ​ញ្ជូ​ន​តាម​ព្រំដែន​ច្រក​អន្តរជាតិ​ព្រំ​-​បាន​ផាក​កា​ដ ឱ្យ​សកម្ម​ឡើងវិញ​ តាម​រយៈ​ការ​កសាង​ស្ពានថ្ម​ជំនួស​ស្ពានដែក​សព្វថ្ងៃ​។

ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​កំពុង​ពិនិត្យ​រៀបចំ​កិច្ចព្រមព្រៀង​ជា​ថ្មី​រវាង​កម្ពុជា​និង​ប្រទេស​ថៃ ក្នុង​ការ​អភិវឌ្ឍន៍​ច្រក​អន្តរជាតិ​មួយ​នេះ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​របស់​កម្ពុជា​និង​ខេត្ត​ចន្ទ​បូ​រី​របស់​ថៃ​។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃ​ទី​២៥​ មិថុនា ​ឆ្នាំ​២០២០ ដើម្បី​ពិ​និត្យ​លើ​ការ​កែសម្រួល​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​និង​ថៃ​ស្តី​​ពី​ច្រក​អន្តរជាតិ​នេះ​។ លោក​បាន​បញ្ជាក់​ថា ភាគី​ថៃ​បាន​យល់ព្រម​ផ្ដល់​ជំនួយ​ខាង​ហិរញ្ញវត្ថុ និង​ការ​សាងសង់​ស្ពានថ្ម​ឆ្លងកាត់​ព្រំដែន​នេះ ជំនួស​ឲ្យ​ស្ពាន​ដែល​កំពុង​មាន​បច្ចុប្បន្ន​។

លោក​រដ្ឋលេខាធិការ​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​រៀបចំ​សាងសង់​ស្ពាន​ថ្មី នៅ​ច្រកព្រំដែន​អន្តរជាតិ​ព្រំ​-​បាន​ផាក​កា​ដ ដើម្បី​ពង្រឹងសមត្ថភាព​ដឹក​ជញ្ជូន​ទំនិញ​ចេញ​-​ចូល និង​ការ​ឆ្លងកាត់​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ​។

សូម​ជម្រាប​ថា​ ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​ច្រកព្រំដែន​ផ្លូវគោក​រវាង​កម្ពុជា​និង​បាន​បិទ​ជា​ច្រើន​ខែ​មក​ហើយ​។ កម្ពុជា​បាន​ស្នើ​សុំ​ប្រទេស​ថៃ​បើក​ច្រកព្រំដែន​ប៉ោយ​ប៉ែ​ត​ឡើង​វិញ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដើម្បី​ឲ្យ​មាន​សកម្មភាព​ចេញចូល​ធ្វើ​ពាណិជ្ជ​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ឡើង​វិញ ប៉ុន្តែ​ប្រទេស​ថៃ​ថា​ការ​បើក​ច្រកព្រំដែន​ទំនង​មិន​អាច​ធ្វើ​បាន​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ