ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ថា គួរតែ​បន្ត​លាងដៃ និង​ជៀសវាង​ការ​ប៉ះពាល់​កន្លែង​មនុស្ស​ច្រើន

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ខាង​ផ្នែក​សង្គ្រោះ​បន្ទាន់ Leana Wen បាន​ចូលរួម​ជាមួយ​សន្និសីទ​បកស្រាយ​របស់​ព័ត៌មាន CNN…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ខាង​ផ្នែក​សង្គ្រោះ​បន្ទាន់ Leana Wen បាន​ចូលរួម​ជាមួយ​សន្និសីទ​បកស្រាយ​របស់​ព័ត៌មាន CNN ដែល​ធ្វើ​ឡើង​ដើម្បី​បកស្រាយ​ពី​ច​ម្ង​ល់​របស់​មហាជន​មក​លើ​បច្ចុប្បន្នភាព​របស់​ជំងឺ​កូ​វី​ដ​១៩ នៅ​ស​ប្តា​ហ៍​នេះ​។

នៅ​ថ្ងៃនេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC សហរដ្ឋអាមេរិក បាន​ធ្វើ​បច្ចុប្បន្នភាព​ស្តី​អំពី​ប្រភេទ​មនុស្ស​ដែល​ងាយ​នឹង​គ្រោះថ្នាក់​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩​។ បញ្ជី​នេះ​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​មាន ជំងឺ​តម្រងនោម​ធ្ងន់ធ្ងរ ជំងឺ​សួត ជំងឺ​បេះដូង និង​ជំងឺ​ធាត់​លើស​ទម្ងន់​។

ការ​ធាត់​លើស​ទម្ងន់​នេះ គឺជា​បញ្ហា​ធំ​បំផុត ដោយសារ​តែ​ប្រជាជន​អា​មេ​រិ​ក​ជាង ៤០% គឺ​សុទ្ធ​ជា​មនុស្ស​ធាត់​។ ស្ត្រី​មាន​ផ្ទៃពោះ​ឥឡូវនេះ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ចូល​ក្នុង​ប្រភេទ​មនុស្ស​ដែល​មាន​ងាយ​នឹង​មាន​គ្រោះថ្នាក់​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩​ដែរ​។

ជាមួយ​គ្នា​ដែរ លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​ធ្វើការ​បញ្ជាក់​បន្ថែម​ទៅ​លើ​សំណួរ​ថា «​តើ​អត្រា​ឆ្លង​ដោយ​ការ​ប៉ះពាល់ ត្រូវ​បាន​ថមថយ​ដែរ​ឬទេ?​»​។

លោកស្រី​វេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​ថា របៀប​ដែល​ងាយ​ឆ្លង​គឺ​តាម​រយៈ​ការ​ទាក់ទង​មនុស្ស​នឹង​មនុស្ស ដែល​នៅ​ជិត​គ្នា​ពេល​និយាយ ឬ កណ្តាស​។ តែ​វា​ក៏​តែ​គ្រោះថ្នាក់​សម្រាប់​ការ​ប៉ះពាល់ ជា​ពិសេស​ទៅ​នឹង​កន្លែង​ដែល​មាន​មនុស្ស​ប៉ះពាល់​ច្រើន (​ដៃ​ទ្វារ​សាធារណៈ​)​។ ដូចនេះ គឺ​វា​នៅ​តែ​សំខាន់​សម្រាប់​ការ​លាង​សម្អាត​ដៃ​ជា​ប្រចាំ ហើយ​មានការ​ប្រុង​ប្រយ័ត្ន​លើ​អ្វី​ដែល​យើង​បាន​ប៉ះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ